**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

ឯកឧត្តម វង សូត៖ យុវជន​គឺ​ជាសសរស្ដម្ភ និងជាខឿនការពារជាតិដ៏សំខាន់ ដើម្បីទប់ទល់នឹងការឈ្លានពានពីបរទេស និង​ការពារបូរណភាពទឹកដី

ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២​រដ្ឋសភា បញ្ជាក់យ៉ាងច្បាស់ថា យុវជន​គឺ​ជាសសរស្ដម្ភ និងជាខឿនការពារជាតិដ៏សំខាន់ ដើម្បីទប់ទល់នឹងការឈ្លានពានពីបរទេស និង​ការពារបូរណភាពទឹកដី។

កម្មវិធី «សភាត្រាប់» (Mock Parliament) សម្រាប់យុវជន ដើម្បីពង្រឹង​ភាព​ជា​អ្នកដឹកនាំ និងការចូលរួមក្នុងកិច្ចការសង្គម និង​នយោបាយ ត្រូវបានរដ្ឋសភានៃព្រះរាជា​ណា​ចក្រ​កម្ពុជាតាមរយៈក្រុមសភាជាតិកម្ពុជា​នៃអ្នកនយោ​បាយ​សភាស្ត្រី និង គណៈកម្មការទី៨ សហការ​ជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ រៀបចំ​ឡើងជាផ្លូវការនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦​នេះ។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង សូត អនុប្រធានទី២​រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភា​ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

ក្នុងប្រសាសន៍ថ្លែងបើកកម្មវិធី ឯកឧត្តម វង សូត បានលើកឡើងថា៖ យុវជនគឺជា «មូលដ្ឋាន​គ្រឹះនៃ​ភាពធន់របស់ជាតិ» ជាពិសេសក្នុងបរិបទ​ដែល​ពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងជះ​ឥទ្ធិពលដល់សន្តិសុខស្បៀង និងថាមពល។

ជាមួយគ្នានេះ ឯកឧត្តមអនុប្រធានទី២ បានសង្កត់​ធ្ងន់​ថា «យុវជនមិនមែនត្រឹមតែជាអ្នកទទួល​ផល​ពីគោលនយោបាយសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែ​គឺជាតួអង្គដ៏សំខាន់ក្នុងការចូលរួមបង្កើតគោល   នយោបាយទាំងនោះ» ។

ឯកឧត្តមបានជំរុញឱ្យយុវជនមានភាពក្លាហាន និង​មោះមុត​ក្នុងការបង្ហាញសក្តានុពលដោយត្រូវ​ចងចាំ​ថាគំនិតរបស់ពួកគេពិតជាមានសារៈ​សំខាន់ក្នុង​ការ​ធ្វើសេចក្តីសម្រេចចិត្ត ។ ដោយឡែក ពាក់ព័ន្ធ​នឹង​របាំងយេនឌ័រ ឯកឧត្តមបានកត់សម្គាល់ថា បន្ទុក​កិច្ចការផ្ទះដែលមិនទទួលបានកម្រៃនៅតែជា​ឧបសគ្គរារាំងដល់ការបញ្ចេញសក្តានុពលរបស់ស្ត្រី ។ ក្នុងន័យនេះ ឯកឧត្តមបានលើកទឹកចិត្ត​ឱ្យស្ត្រី​បន្តពង្រឹងសមត្ថភាព និងភាពជឿជាក់លើខ្លួនឯង ដើម្បីឈរជើងជាអ្នកដឹកនាំ ទោះបីជាមានបញ្ហា​ប្រឈម​សេសសល់ក៏ដោយ។

លោកស្រី Vladanka Andreeva អ្នកសម្រប​សម្រួល​អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានគូសបញ្ជាក់ថា កម្មវិធីនេះមានយុវជន​ចូល​រួមចំនួន ៨០នាក់ ដែលក្នុងនោះមានយុវតី​រហូត​ដល់ ៧០ភាគរយ (៥៦នាក់) ។

លោកស្រីបានកត់សម្គាល់ថា ទោះបីជាមាន​វឌ្ឍនភាព ប៉ុន្តែអាសនៈស្ត្រីក្នុង​រដ្ឋសភានៅមាន​កម្រិតត្រឹម ១៣,៦ភាគរយប៉ុណ្ណោះ ។ អង្គការ​សហប្រជាជាតិបានអំពាវនាវឱ្យកម្ពុជា «យល់​សប្តិឱ្យធំជាងមុន» ដើម្បីឆ្ពោះទៅរក​គោលដៅ​សមភាព៥០/៥០ក្នុងប្រព័ន្ធធ្វើសេចក្តីសម្រេចចិត្ត ។ លោកស្រីបន្ថែមថា ការបញ្ចេញសក្តានុពល​របស់​ស្ត្រី និងកុមារី គឺជាកត្តាមូលដ្ឋានសម្រាប់​កម្ពុជាក្នុង​ការសម្រេចបាននូវគោលដៅជាប្រទេសមាន   ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។

តាមរយៈកម្មវិធី «សភាត្រាប់» រយៈពេលមួយថ្ងៃ​កន្លះនេះ យុវជននឹងត្រូវដើរតួជាសមាជិករដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីអនុវត្តជាក់ស្តែង​នូវនីតិវិធី​ពិភាក្សា និងអនុម័ត «ច្បាប់ស្តីពី​របបសន្តិសុខ​សង្គម» ។ ក្រៅពីដំណើរការច្បាប់ យុវជនក៏​នឹង​ជជែក​វែកញែកលើប្រធានបទអាទិភាពចំនួន ៣ រួមមាន៖
•  ការចូលរួមរបស់ស្ត្រីក្នុងសកម្មភាពអាកាសធាតុ និងបរិស្ថាន ។
•  សុខភាព និងសុវត្ថិភាពការងារ​សម្រាប់ស្ត្រី​ក្នុងរោងចក្រ ។
•  ការបញ្ចប់រាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី ។

កម្មវិធីនេះទទួលបានការគាំទ្របច្ចេកទេស និង​ហិរញ្ញវត្ថុពីអង្គការ UN Women, UNFPA និង​ក្រសួងសមភាពយេនឌ័រ និងគ្រួសារនៃ​សាធា​រណ​រដ្ឋកូរ៉េ ដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ​អន្តរជាតិយ៉ាងស្អិតល្មួត ក្នុងកិច្ចការលើកកម្ពស់​សិទ្ធិអំណាចស្ត្រី និងយុវជននៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង