**អភិបាលអភិបាលខេត្ត ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ

មុខសញ្ញាលួចកាត់ខ្សែភ្លើងនៅស្រុកគាស់ក្រឡ ចំនួន៣នាក់ ត្រូវបានចាប់ខ្លួនហើយ

ភ្នំពេញ៖ កាលពីពេលថ្មីនេះមានករណី(លួចកាត់ខ្សែភ្លើង)បានកើតឡើងនៅម្តុំក្រុមទី០៣ភូមិឆាយបល័្លង្គ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលក្រុមជនសង័្សយមិនស្គាល់អត្តសញ្ញាណបានលួចកាត់ផ្តាច់យកខ្សែភ្លើងរបស់ ជនរងគ្រោះឈ្មោះផា ផាន ភេទប្រុសអាយុ៧៣ឆ្នាំរស់នៅ ក្នុងមូលដ្ឋានខាងលើ។ ភ្លាមៗជនរងគ្រោះបាន ផ្តល់ព័ត៌មានជាបឋមមក សមត្ថកិច្ចនគរបាលមូលដ្ឋានអំពីករណីនេះ។

ទទួលបានព័ត៌មាន និងស្របតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ករណីនេះត្រូវបានផ្តល់ទៅសមត្ថកិច្ចក្នុងមូលដ្ឋាន និងសមត្ថកិច្ចដែល មានភូមិសាស្រ្តជាប់គ្នា ដើម្បីពិនិត្យតាមដាននិងស្រាវជ្រាវ។

លុះដល់វេលាម៉ោងប្រមាណ១២រំលងអាធ្រាត្រទៅហើយ កម្លាំងល្បាតរបស់នគបាលស្រុកបា ណន់ បានពើបប្រទះមុខសញ្ញាចំនួន៣នាក់ កំ ពុងធ្វើដំណើរ ដដោយម៉ូតូមួយគ្រឿង ឆ្លងកាត់ពីភូមិសាស្រ្ត ស្រុកគាស់ក្រឡ ចូលក្នុងភូមិសាស្រ្តស្រុកបាណន់។

ដោយស្ថានភាពគួរឱ្យសង័្សយសមត្ថកិច្ចបានកាក់ដំណើរនិងសាកសួរ ហើយបានប្រទះឃើញខ្សែភ្លើង ដែលគេទើបនឹងលួចកាត់បាននៅជាប់ជាមួយផង ដូច្នេះសមត្ថកិច្ចធ្វើការឃាត់ខ្លួនសាក សួរតែម្តង។

ពេលសាកសួរពួកគបានឆ្លើយសារភាពថា គេពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង នៅមូលដ្ឋានស្រុកគាស់ក្រឡប្រាកដមែន។

ជនសង័្សយទាំង៣នាក់នោះគឺ៖
១-ឈ្មោះ គិត លីម៉េង ភេទ អាយុ១៩ឆ្នាំ រស់នៅភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
២-ឈ្មោះ យ.ស ភេទប្រុស អាយុ….ឆ្នាំ មានទី លំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង(អនី.តិ.ជន)។
៣-ឈ្មោះ ស.វ ភេទប្រុស អាយុ…..ឆ្នាំមានទី លំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង(អនី.តិ.ជន)។

វត្ថុតាងដកហូតមាន៖ ម៉ូតូឌ្រីមព៌ណC100ក្រហមចំនួន១គ្រឿង, ខ្សែភ្លើងចំនួន៩កំណាត់ មានទម្ងន់សរុបចំនួន២២,១៣គីឡូក្រាម, មួកសុវត្ថិភាពចំនួន១, ដំបងឈើជ្រុងចំនួន១, កាំបិតតាំងតោចំនួន១, ពូថៅចំនួន១, ទួណឺវីសចំនួន១។

លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុក បាណន់បានបញ្ជាក់ថា ដោយសារករណី នេះអង្គហេតុកើតនៅមូលដ្ឋានស្រុកគាស់ក្រឡ ទើបសមត្ថកិច្ចរបស់លោកប្រគល់មុខសញ្ញាទាំង ៣នាក់និងវត្ថុតាងជូនទៅអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡចាត់ការបន្ត។

លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរ បាលស្រុកគាស់ក្រឡ បានឱ្យដឹងថាព្រោះតែសមត្ថកិច្ច របស់លោក រួមសហការគ្នាជាមួយសមត្ថកិច្ចនគរបាលស្រុកបាណន់និងមានការចូលរួមផ្តល់ព័ត៌មាន បានលឿនរហ័សពីជនងគ្រោះផង ហើយស្ថិតក្រោមកាបញ្ជាដឹកនាំផ្ទាល់ពីលោក ស្នងការ លោកស្នងការរងទទួលផែនផងទើបសមត្ថកិច្ចសម្រេចបានលទ្ធផលបែបនេះ។

បច្ចុប្បន្ន នគរបាលស្រុកគាស់ក្រឡរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយា ល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង