**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»

សមត្ថកិច្ចក្រសួងបរិស្ថាន បន្តអន្តរាគមន៍ទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារ

ព្រះវិហារ៖ មន្រ្តីជំនាញក្រសួងបរិស្ថាន សហការជាមួយមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងប្រេពាលរដ្ឋសហគមន៍តំបន់ការពារធម្មជាតិ បានបន្តចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅដែនជម្រកសត្វព្រៃ ព្រះរការ-ឆែប ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្ស បានបន្តសហការជាមួយសហគមន៍ជនជាតិដើមភាគតិចកួយ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិនៅចំណុច ជាងជ្រូក ស្ថិតក្នុងភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ រកឃើញគល់ឈើ ដែលជនសង្ស័យលួចកាត់ និងបានប្រមូលនិងដកហូតឈើ ចំនួន ៣.២៧៩(បីម៉ែត្រត្រីគុណ ពីររយចិតសិបប្រាំបួន) និងបានដឹកយកមករក្សាទុកនៅស្នាក់ការ៣៩១ ដើម្បីបន្តនីតិវិធី។

សូមបញ្ជាក់ថា បច្ចុប្បន្ន កំលាំងមន្ត្រីឧទ្យានុរក្ស និងក្រុមការងារជំនាញក្រសួងបរិស្ថាន កំពុងបន្តប្រតិបត្តិការ ចុះបង្រ្កាប និងស្រាវជ្រាវ បទល្មើសធនធានធម្មជាតិនៅដែនជម្រកសត្វព្រៃព្រះរការ-ឆែប។

នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក្រោយមានសេចក្តីរាយការណ៍ស្តីពីបទល្មើសព្រៃឈើក្នុងជម្រកសត្វព្រៃព្រះរការ-ឆែប សមត្ថកិច្ចក្រសួងបរិស្ថាន បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលបានលួចកាប់ និងដឹកជញ្ជូនឈើដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ។

មន្រ្តីនគរបាលយុត្តិធម៌ក្រសួងបរិស្ថានបានកសាងសំណុំរឿង និងបានបញ្ជូនជនសង្ស័យ ទៅតុលការសាលាដំបូងខេត្តព្រះវិហារ។ បន្ទាប់មកតុលាការបានសម្រេចឃុំខ្លួនដាក់ពន្ធធនាគារ។ ក្នុងពេលជាមួយគ្នានេះសមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ ដកហូតគោយន្ត ចំនួន២គ្រឿង រណាយន្តចំនួន០១គ្រឿង និងឈើចំនួន០.៦៥០ ម៉ែត្រត្រីគុណ យកមករក្សាទុកនៅស្នាក់ការអូរកក់ ក្នុងដែនជម្រកសត្វព្រៃព្រះរការ-ឆែប។

ក្រសួងបរិស្ថានបាន និងកំពុងបន្តពង្រឹងការល្បាត សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ និងចាត់ត់វិធានការច្បាប់តឹងរ៉ឹង ដើម្បីទប់ស្កាត់បទល្មើស ព្រៃឈើ សត្វព្រៃ និងការទន្ទ្រានដី ខុសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង