**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប

អភិបាលខេត្តកំពង់ស្ពឺ៖ កម្ពុជា-វៀតណាមនៅតែបន្តមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងស្ថិតស្ថេរយូរអង្វែង

កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា កម្ពុជា-វៀតណាម គឺជាប្រទេសជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង ហើយនៅក្នុងយុគសម័យថ្មីនេះ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ត្រូវតែពង្រឹងបន្ថែមទៀតដើម្បីផលប្រយោជន៍នៃប្រជាជនកម្ពុជា-វៀតណាម។

ការលើកឡើងដូច្នេះធ្វើឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្នុងជំនួបសម្តែងការគួសមរបស់ប្រតិភូខេត្តវិញឡុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលជិតចូលដល់នាពេលដ៏ខ្លីខាងមុខនៅសាលាខេត្តកំពង់ស្ពឺ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងបន្ថែមថា សាមគ្គីភាពជាប្រវត្តិសាស្ត្រ នៅតែបន្តដើរតួនាទីជាសសរស្តម្ភគ្រឹះនៃទំនាក់ទំនងកម្ពុជា-វៀតណាម ក្នុងយុគសម័យថ្មី។ ប្រទេសទាំងពីរបានអះអាងយ៉ាងខ្ជាប់ខ្ជួននូវការគោរពគ្នាទៅវិញទៅមកចំពោះ អធិបតេ យ្យ ឯករាជ្យ បូរណភាពទឹកដី និងការរួមរស់ជាមួយគ្នាដោយសន្តិភាព ព្រមទាំងការគាំទ្រ ចំពោះ ស្ថិរភាព នយោបាយ និងមាគ៌ានៃការអភិវឌ្ឍជាតិរៀងៗខ្លួន។ ចំពោះមុខបរិបទផ្ទៃក្នុង និងសកលលោក ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កំពុងមាន សន្ទុះរីក ចម្រើនយ៉ាងស្វាហាប់លើគ្រប់វិស័យ។ កម្ពុជា និងវៀតណាម បានឯកភាពថា ការពង្រឹងនិងការលើកកម្ពស់ ចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ មានសារៈសំខាន់ជាសារវន្តសម្រាប់ ប្រជាជាតិ ទាំង ពីរ។ជារួមគោលនយោបាយការបរទេសដែលប្រទេសទាំងពីរអនុវត្តចំពោះគ្នា បានឆ្លុះបញ្ចាំង យ៉ាង ច្បាស់ នូវភាពរឹងមាំ និងភាពមិនអាចបំបែកបាននៃទំនាក់ទំនងទ្វេភាគីនេះ។

ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់បន្ថែមថាទំនាក់ទំនងកម្ពុជា-វៀតណាម បន្តធ្វើពិពិធកម្មទាំង ក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដោយរក្សា បាននូវភាពរឹងមាំលើគ្រប់វិស័យដែល ជាផលប្រយោជន៍ យុទ្ធសាស្ត្ររួម។
ប្រទេសទាំងពីររួមគ្នាដោះស្រាយ បញ្ហាប្រឈម ជាសកល ពង្រីកកិច្ចសហការនៅគ្រប់ កម្រិតនិងគ្រប់វេទិកា ព្រមទាំងពង្រឹងការយោគយល់គ្នា ឱ្យកាន់តែស៊ីជម្រៅ ដែលនឹងអនុញ្ញាតឱ្យប្រទេស ទាំងពីរ សម្រេចបាននូវសមិទ្ធផលកាន់តែធំធេង ទាំងក្នុង ក្របខណ្ឌជាតិនិងលើឆាកអន្តរជាតិ។មិនតែប៉ុណ្ណោះប្រទេសទាំង២ នៅតែជាដៃគូពាណិជ្ជកម្ម វិនិយោគ និងសន្តិសុខដ៏សំខាន់បំផុតរបស់គ្នាទៅវិញទៅមក ហើយពិសេសជាងនេះគឺរក្សាទំនាក់ទំនងជិតស្និទ្ធតាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ព្រមទាំងការសម្របសម្រួលបញ្ហាព្រំដែន ស្របពេលវៀតណាមនៅតែជាទីផ្សារនាំចេញកសិផលដ៏ធំរបស់កម្ពុជា។

លោក ង្វៀន គ្វិញថៀន អនុប្រធានគណកម្មាធិការប្រជាជនខេត្ត(អភិបាលរងខេត្តវិញឡុង) នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានលើកឡើងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពធូរធា សម្បូរសប្បាយ។ទាំងនេះគឺដោយសារតែការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងការតម្កល់នូវផលប្រយោជន៍ជាតិជាធំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយនិងការរីកចម្រើនយ៉ាងឆាប់រហ័សនេះដែរក៏បានធ្វើឱ្យខេត្តកំពង់ស្ពឺដែលធ្លាប់តែរងការមើលងាយថាខេត្តប៊ុមប៊ឺរលាក់កងជើង ជាខេត្តដែលរ៉ាំរ៉ៃដោយភ្លើងសង្គ្រាម មានការប្រែមុខមាត់ថ្មី ស៊ីវិល័យនិងពោរពេញដោយការអភិវឌ្ឍន៍។តាមរយៈការអភិវឌ្ឍន៍ រីកចម្រើននិងដោយយោងតាមសក្តានុពលដែលខេត្តកំពង់ស្ពឺ លោកនិងជួយគៀរគរ ធុរៈជនវៀតណាមដែលចង់ពង្រីកការវិនិយោគបន្ថែម ឱ្យមកដាក់ទុនរកស៊ីនៅប្រទេសកម្ពុជា ពិសេសគឺយកកំពង់ស្ពឺជាខេត្តគោលដៅសម្រាប់ការវិនិយោគ៕

អត្ថបទដែលជាប់ទាក់ទង