**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីសម្លាប់ប្រពន្ធខ្លួនឯង ដោយសារទំនាស់ពាក្យសម្ដី នៅស្រុកស្វាយជ្រំ

អធិការនគរបាលស្រុកស្វាយជ្រំ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌបានឲ្យដឹងថា នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៥៖៥៥នាទី នៅភូមិតារាក់ ឃុំឈើទាល ស្រុកស្វាយជ្រំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ទទួលព័ត៌មានបានពីប្រជាពលរដ្ឋថា មានករណីឃាតកម្ម ដោយប្តីវាយប្រពន្ធខ្លួនឯងរហូតដល់ស្លាប់។

ក្រោយពីបានទទួលព័ត៌មានរួមមក និងទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពី លោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានចាត់តាំងដល់រូបលោកផ្ទាល់ជាអធិការ ដឹកនាំកម្លាំងជំនាញស្រុក សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក និងអាជ្ញាធរពាក់ព័ន្ធ ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ផេង សារ៉ុន ភេទប្រុស អាយុ ៦៣ឆ្នាំ ដែលបានយកដំបងឬស្សីវាយលើប្រពន្ធឈ្មោះ កង សាមឿន អាយុ ៦៨ឆ្នាំរហូតដល់ស្លាប់។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឡោមព័ទ្ធចាប់ជនសង្ស័យ ពេលនោះជនសង្ស័យ បានកាន់ចបជីក និងជំពាមកៅស៊ូបាញ់ ព្រមទាំងមិនសហការជាមួយសមត្ថកិច្ច និងវាយតដៃមកលើសមត្ថកិច្ចផងដែរ។

លោកបានបន្តថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដំបងឬស្សីវាយប្រពន្ធរហូតដល់ស្លាប់ពិតប្រាកដមែន។ មូលហេតុ មកពីជនសង្ស័យ និងជនរងគ្រោះ មានទំនាស់ពាក្យសម្តីនឹងគ្នា។

ចំពោះសាកសព សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ បានពិនិត្យ និងធ្វើកោសល្យវិច័យ ព្រមទាំងសន្និដ្ឋាន ឃើញថា មានស្នាមរបួសចំក្បាល ស្នាមវាយនិងដំបង បណ្តាលឲ្យផុងប្រេះលលាក្បាល។ សមត្ថកិច្ច ក៏បានធ្វើការដកហូតវត្ថុតាងរួមមាន ចបជីក១, ដំបងដើមឬស្សី១, ជំពាមកៅស៊ូ១, គ្រាប់ថ្មគ្រួស ៤គ្រាប់ និងគ្រាប់ខ្លីដី ២គ្រាប់។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង សមត្ថភាពជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់ ចំណែកឯសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង