**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បន្តការអត់ធ្មត់និងជឿជាក់ទៅលើរាជរដ្ឋាភិបាល លើការដោះស្រាយបញ្ហាព្រំដែន

បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បន្តការអត់ធ្មត់ និងជឿជាក់ទៅលើរាជរដ្ឋាភិបាលទៅលើបញ្ហានៃការដោះស្រាយព្រំដែន។

ការអំពាវនាវនេះធ្វើឡើងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ នាឱកាសដែលឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយនឹងបងប្អូនភៀសសឹក នៅភូមិនៅវត្តពោធិ៍សូរិយា រាម និងវត្តច័ន្ទស៊ី សាមគ្គីរតនារាម ដែលត្រូវចាប់ឆ្នោតជ្រើសរើសក្បាលដីនិងផ្ទះ ដើម្បីទៅរស់នៅបណ្ដោះអាសន្ន ផ្ទះរបស់បងប្អូនអតីតយុទ្ធជន ស្ថិតក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ពិធីនេះក៏មានការអញ្ជេីញចូលរួមឯកឧត្តម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូរជ្រៅផងដែរ។

ក្នុងឱកាសនោះដែរឯកឧត្តម អ៊ុំ រាត្រី ក៏បានពន្យល់ណែនាំអំពីនីតិវិធីនៃការចាប់ឆ្នោត និងបានបញ្ជាក់ថា ការចាប់ឆ្នោតជ្រើសរើសក្បាលដី និងផ្ទះ ពុំមែនជាការផ្ដល់ជម្រកដល់បងប្អូនរស់នៅជារៀងរហូតទេ។ ពោល គឺដើម្បីរស់នៅបណ្ដោះអាសន្នតែប៉ុណ្ណោះ ដោយរង់ចាំការដោះស្រាយបញ្ហាព្រំដែនរួចរាល់ បងប្អូនអាចវិលត្រលបទៅភូមិឋានវិញបាន។

ឯកឧត្ដមអភិបាលខេត្តក៏បានបញ្ជាក់អំពីជំហររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចកំពុងតែខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើការដោះស្រាយបញ្ហាព្រំដែនឱ្យឆាប់បានរួចរាល់ ឱ្យវិលត្រឡប់មកសភាពដើម។

សូមបញ្ជាក់ថា ពលរដ្ឋភៀសសឹកដែលត្រូវចាប់ឆ្នោត មានភូមិព្រៃចាន់ ចំនួន៣២៣គ្រួសារ និងភូមិជោគជ័យ ចំនួន៨៩០គ្រួសារ។ ជាមួយគ្នានោះសម្រាប់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលនៅសេសសល់ មិនទាន់បានចាប់ឆ្នោត អាជ្ញាធរនឹងធ្វើការសម្របសម្រួលជូនពួកគាត់ចាប់ឆ្នោត ដើម្បីឆាប់បានទៅរស់នៅទីតាំងបណ្ដោះអាសន្នថ្មី៕

អត្ថបទដែលជាប់ទាក់ទង