**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា

អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តបង្ហាញពីនយោបាយការទូតសកម្មរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតិ ទាំងក្នុងនិងក្រៅប្រទេស ដោយផ្សារភ្ជាប់ជាមួយកាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាជន

ភ្នំពេញ៖ ឯកឧត្ដម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះបានបន្តធ្វើបច្ចុប្បន្នភាពស្តីពីនយោបាយការទូតសកម្មរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតិ ទាំងក្នុងនិងក្រៅប្រទេស ដោយផ្សារភ្ជាប់ជាមួយកាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាជន ដែលមានដូចតទៅ៖

ទី១៖ ក្របខ័ណ្ឌនយោបាយការទូតក្រៅប្រទេស៖ តបតាមការអញ្ជើញរបស់ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) និងទស្សនកិច្ចការងារ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៦-៩ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងលីយ៉ុង និងរដ្ឋធានីប៉ារីស ប្រទេសបារាំង។

កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ដែលជាកិច្ចប្រជុំកំពូលលើកទី៩ នៃកិច្ចប្រជុំកំពូលស្តីពីភពផែនដីតែមួយ គឺជាព្រឹត្តិការណ៍សំខាន់មួយរបស់ប្រទេសបារាំង ក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋ/រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល អ្នកវិទ្យាសាស្ត្រ និងធនាគារអភិវឌ្ឍន៍ពហុភាគីនានា ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសបារាំង សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់បារាំង និងថ្នាក់ដឹកនាំប្រទេសផ្សេងទៀតមួយចំនួន ដើម្បីផ្លាស់ប្តូរយោបល់គ្នាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា។

ទី២៖ ក្របខ័ណ្ឌនយោបាយការទូតក្នុងប្រទេស៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងឱកាសអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ចូលជួបនិងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។ ក្រៅពីបានលើកឡើងពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ សម្តេចក៏បានឆ្លៀតលើកឡើងពីបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ និងបានថ្លែងអំណរគុណចំពោះសិង្ហបុរី ដែលបានចូលរួមចំណែក ជាពិសេសការបញ្ជូនអ្នកសង្កេតការណ៍ដើម្បីចូលរួមអង្កេតបញ្ហាព្រំដែនកម្ពុជា-ថៃ។ សម្ដេចតេជោក៏បានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការថែរក្សាបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពយូរអង្វែង ហើយកម្ពុជានៅតែប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការចរចា នៅក្នុងក្របខ័ណ្ឌយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ។

បច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ក៏ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើកឡើងក្នុងជំនួបជាមួយសមភាគីទីម័រឡេស្តេ នាឱកាសអាហារថ្ងៃត្រង់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។ រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ បានអញ្ជើញមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួចនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្រៅពីនេះ ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក៏ត្រូវបានលើកឡើងក្នុងជំនួបមួយចំនួនទៀតនៅឯក្រសួងការបរទេសផងដែរ។

នៅឯក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលបានបញ្ចប់បេសកកម្មនៅកម្ពុជាក្រោមអាណត្តិដឹកនាំរបស់ម៉ាឡេស៊ី និងបានស្វាគមន៍មិត្តហ្វីលីពីន ដែលនឹងត្រូវមកបន្តវេនដឹកនាំការងារក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តក្នុងឆ្នាំ២០២៦ នេះ។

ប្រមុខការពារជាតិកម្ពុជាបានថ្លែងអំណរគុណ និងកោតសរសើររដ្ឋាភិបាលម៉ាឡេស៊ី ដែលបានដឹកនាំការងារយ៉ាងរលូន ដោយមានការចូលរួមពីបណ្តាប្រទេសជាមិត្តក្នុងអាស៊ាន ជាពិសេសក្នុងបេសកកម្មសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីការអនុវត្តសេចក្តីប្រកាសរួមក៏ដូចជាចូលរួមចំណែកជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព និងបានចងក្រងរាល់សកម្មភាពនានា ក្នុងស្មារតីបន្ធូរបន្ថយភាពតានតឹង និងឈានទៅរកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់និងសន្ធិសញ្ញាអន្តរជាតិ។

ក្នុងព្រឹត្តិការណ៍មួយទៀត ឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានទទួលជួបអ្នកតំណាងប្រចាំប្រទេស នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២ ខែមេសាដដែល។ ក្រៅពីពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងស្ថាប័នទាំងពីរ ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ជាពិសេសសកម្មភាពផ្សេងៗរបស់ភាគីថៃ ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ក៏ត្រូវបានរាយការណ៍ជូនអ្នកតំណាងទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិផងដែរ។

សកម្មភាពទាំងនេះ ស្តែងឱ្យឃើញពីការងារការទូតយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជន ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី ចាត់ទុកជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល។

ទី៣៖ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏មិនភ្លេចការបន្តនិរន្តរភាពសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍន៍វិស័យផ្សេងៗទៀត ក៏ដូចជាវិធានការនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះឡើយ។ ជាក់ស្តែងសម្តេចធិបតី បានចេញបទបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អគ្គស្នងការនគរបាលជាតិ និងអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បើកការស្រាវជ្រាវឲ្យបានច្បាស់លាស់ និងចាត់វិធានការច្បាប់ឲ្យបានតឹងរឹងបំផុត ក្នុងករណីរកឃើញករណីនាំប្រេងនិងឧស្ម័នខុសច្បាប់ពីប្រទេសថៃ។ បទបញ្ជានេះបានធ្វើឡើងបន្ទាប់ពីសារព័ត៌មានថៃបានផ្សាយរឿងនេះ។ សម្តេចបវរធិបតីបានរំលឹកថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ ហើយក៏គ្មានការចាំបាច់ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរ ពីព្រោះកម្ពុជាមានប្រភពប្រេងពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយ។

ដោយឡែក ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានអនុម័តដោយព្រឹទ្ធសភាហើយនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ ខណៈដែលគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នឹងត្រូវបើកការដ្ឋានសាងសង់នៅខេត្តតាកែវ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង