**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026

អ៉ីរ៉ង់ព្រមានវាយប្រហារ​លើ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិកប្រសិនបើមានការធ្វើឃាតថ្នាក់ដឹកនាំអ៉ីរ៉ង់​បន្តទៀត

តេហេរ៉ង់៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអង្គារ ទី៣១ ខែមីនា កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បានព្រមានថា ពួកគេនឹងកំណត់គោលដៅវាយប្រហារ​លើ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក​ដូចជា Apple, Google និង Meta ជាដើម ប្រសិនបើមានការធ្វើឃាតថ្នាក់ដឹកនាំអ៉ីរ៉ង់​ជាបន្តបន្ទាប់ទៀត។

IRGC បាននិយាយថា ចាប់ពីម៉ោង៨យប់ ម៉ោងនៅទីក្រុងតេហេរ៉ង់ នាថ្ងៃពុធ ទី១ ខែមេសា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក សរុបចំនួន១៨ ដែលត្រូវចោទថា បានសមគំនិតក្នុងការសម្លាប់មន្រ្តីរបស់អ៉ីរ៉ង់ គួរត្រៀមខ្លួនដើម្បីមើលឃើញ​ទីតាំងក៏ដូចជាប្រតិបត្តិការរបស់ពួកគេ រងការបំផ្លិចបំផ្លាញ ឱ្យតែហ៊ានមានការធ្វើឃាតណាមួយថែមទៀត នៅក្នុងប្រទេសអ៉ីរ៉ង់។

ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បាននិយាយថា រដ្ឋាភិបាលអាមេរិក និងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក បានពង្រើយកន្តើយចំពោះ​ការព្រមានម្តងហើយម្តងទៀតរបស់ទីក្រុងតេហេរ៉ង់ អំពីភាពចាំបាច់ក្នុងការផ្អាកប្រតិបត្តិការកំណត់គោលដៅធ្វើឃាតមន្រ្តីអ៉ីរ៉ង់កំពូលៗ ដោយចោទថាក្រុមហ៊ុនទាំងនោះ គឺជាតួអង្គចម្បងនៅក្នុងការរៀបចំផែនការ និងការតាមដានគោលដៅសម្រាប់ធ្វើឃាត។

ក្នុងចំណោមក្រុមហ៊ុនទាំង១៨ខាងលើ ក្រៅពី Apple, Google និង Meta នៅមានក្រុមហ៊ុនធំៗផ្សេងទៀត ដូចជាIntel, Microsoft, Oracle ក៏ដូចជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla, ក្រុមហ៊ុនវិភាគទិន្ន័យ Palantir និងក្រុមហ៊ុនបន្ទះឈីប Nvidia។

គួរបញ្ជាក់ថា កាលពីដើមខែមីនា ក្រុមហ៊ុន Amazon បានរាយការណ៍ថា មជ្ឈមណ្ឌលទិន្នន័យ២កន្លែងរបស់ខ្លួន នៅអេមីរ៉ាតអារ៉ាប់រួម បានរងការវាយប្រហារដោយដ្រូន និងមួយកន្លែងទៀត ក៏បានរងការខូចខាតផងដែរ នៅប្រទេសបារ៉ែន ដោយសារការវាយប្រហារ។

មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei និងអគ្គមេបញ្ជាការ IRGC លោក Mohammad Pakpour ត្រូវបានសម្លាប់ ក្នុងថ្ងៃដំបូងនៃសង្រ្គាម កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ចាប់តាំងពីពេលនោះ ប្រធានក្រុមប្រឹក្សាសន្តិសុខអ៉ីរ៉ង់ លោក Ali Larijani ព្រមទាំងមន្រ្តីនិងមេបញ្ជាការជាន់ខ្ពស់ដទៃទៀត ក៏ត្រូវបានសម្លាប់ជាបន្តបន្ទាប់ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល និងអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង