**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំងអស់ ត្រូវរក្សាសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្រ្កាន្ត»

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលនៃកិច្ចប្រតិបត្តិការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ក្នុងរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះដែរ មានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែនការងារ លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងដាក់បទបញ្ជាឲ្យ លោក-លោកស្រីស្នងការរង លោកនាយការិយាល័យនាញ និងលោកអធិការនគរបាលខណ្ឌទាំង១៤ ត្រូវពង្រឹងយកចិត្តទុកដាក់ ដឹកនាំបញ្ជាកម្លាំង អនុវត្តសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ក្នុងរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឲ្យធានាបានសុខសុវត្ថិភាពជាដាច់ខាត។

ឯកឧត្តម ស្នងការ ក៏បានណែនាំឲ្យជំនាញព្រហ្មទណ្ឌ ជំនាញសន្តិសុខ ទាំងការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌ ត្រូវពង្រឹងបង្កើនសមត្ថភាព គ្រប់គ្រងតាមដានក្តោបសភាពការណ៍ការងារសន្តិសុខឲ្យបានម៉ឺងម៉ាត់ជាពិសេស រាល់មុខសញ្ញាបង្កចលាចលសង្គម និងមុខសញ្ញាចោរ លួច ឆក់ប្លន់ ក្មេងទំនើង ដើម្បីដាក់ចេញវិធានការបង្ការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។

ជំរុញពង្រឹងត្រៀមកម្លាំងអន្តរាគមន៍ ប្រចាំការរងចាំទទួលបទបញ្ជា ពង្រឹងអនុវត្តរៀបចំផែនការសកម្មភាព ការពារ ទៅតាមមូលដ្ឋាន និងគោលដៅ នានាដូចជាវត្តអារាម កន្លែងសប្បាយភាព រមណីយដ្ឋាន ហើយចាត់កម្លាំងចុះអនុវត្ត ដោយមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់។

ជំរុញឲ្យមានការយកចិត្តទុកដាក់ដោះស្រាយសម្រួលចរាចរណ៍ជាពិសេសលំហូរចេញ នៅពេលចរាចរណ៍មានភាពមមាញឹក នៅតាមគោលដៅដែលមានបញ្ហាប្រឈមកកស្ទះ ដើម្បីពន្លឿនការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមានសុវត្ថិភាព។ ត្រៀមរថយន្តបង្ការពន្លត់ និងសង្រ្គោះអគ្គិភ័យ ដើម្បីចេញអន្តរាគមន៍ ក្នុងករណីកើតឡើងអគ្គិភ័យជាយថាហេតុណាមួយ។

ជំរុញការផ្សព្វផ្សាយណែនាំ មិនអនុញ្ញាតឲ្យមានការលេងបាញ់ទឹក ប៉ាតម្សៅ គប់ទឹក ដោយចលនាឲ្យនាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ និងចុះផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នបញ្ហាអគ្គិភ័យ ត្រូវណែនាំឲ្យមានការចាក់សោរបិទទ្វារផ្ទះឲ្យបានត្រឹមត្រូវការពារទ្រព្យសម្បត្តិមុនបងប្អូនដើរលេងចាកចេញពីផ្ទះ និងពង្រឹងកម្លាំងល្បាតត្រួតពិនិត្យក្នុងមូលដ្ឋានឲ្យបានជាប្រចាំដើម្បីការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឲ្យបានល្អ។

ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានប្រគល់បណ្ណសរសើរដែលជាការលើកចិត្តរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជូនចំពោះលោក-លោកស្រី ស្នងការរង លោក-លោកស្រីនាយ នាយរងការិយាល័យជំនាញ និងលោកអធិការ អធិការរង សរុបចំនួន២៨នាក់ ដែលមានស្នាដៃចូលរួមបំពេញភារកិច្ចជូនដល់អង្គភាព និងបម្រើប្រជាពលរដ្ឋបានល្អ៕

អត្ថបទដែលជាប់ទាក់ទង