**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

កម្ពុជា និង CICA ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត

ភ្នំពេញ៖ កម្ពុជា និង CICA ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត តាមរយៈការតភ្ជាប់ និងផ្សព្វផ្សយសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រទេសសមាជិក ២៨ ប្រទេសគ្របដណ្តប់៩០% នៃដែនដី និងប្រជាជនទ្វីបអាស៊ី។

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Kairat Sarybay អគ្គលេខាធិការនៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរយោបល់ពីការបង្កើត និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងបណ្តាប្រទេសជាសមាជិក CICA នាទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនៃជំនួបនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់លើស្ថានភាពទូទៅ និងទិសដៅអភិវឌ្ឍន៍នៃវិស័យទេសចរណ៍ ព្រមទាំងពិភាក្សាលើឱកាសសហប្រតិបត្តិការជាក់ស្តែងជាមួយបណ្តាប្រទេសសមាជិក CICA ក្នុងការជំរុញការតភ្ជាប់ទេសចរណ៍ក្នុងតំបន់។ ទន្ទឹមនឹងនេះ ភាគី CICA បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានបង្ហាញចំណាប់អារម្មណ៍ខ្ពស់លើសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសលើកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដែលជាមូលដ្ឋានសំខាន់សម្រាប់ការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេស។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ CICA ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការលើកនៅតំបន់អាស៊ី ហើយបានថ្លែងអំណរគុណចំពោះការគាំទ្រនានា ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា។

ជាមួយគ្នានេះ ភាគីទាំងពីរ បានពិភាក្សាស៊ីជម្រៅលើគំនិតផ្តួចផ្តើមសហប្រតិបត្តិការជាច្រើន រួមមាន ការរៀបចំវេទិកាទេសចរណ៍ CICA ការអភិវឌ្ឍគម្រោងខ្សែក្រវ៉ាត់ទេសចរណ៍ ការរៀបចំកិច្ចប្រជុំជំនាញ ឬសិក្ខាសាលា ការផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ និងគោលដៅទេសចរណ៍រួម ក៏ដូចជាកម្មវិធីទេសចរណ៍យុវជន និងការផ្លាស់ប្តូរអប់រំ ដើម្បីលើកកម្ពស់ការតភ្ជាប់ និងការយល់ដឹងរវាងប្រជាជននៃប្រទេសសមាជិក។

លើសពីនេះ ភាគីកម្ពុជា ក៏បានស្នើឱ្យ CICA ពិនិត្យលទ្ធភាពរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ ការតាំងពិព័រណ៍ និងវេទិកាថ្នាក់តំបន់ ដើម្បីលើកកម្ពស់សក្តានុពលទេសចរណ៍ និងជំរុញការវិនិយោគ រួមទាំងការរៀបចំវេទិកាវិនិយោគទេសចរណ៍ CICA លើកដំបូង និងកម្មវិធី FAM Trip ដើម្បីទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរមកកម្ពុជា ព្រមទាំង បានស្នើឱ្យមានការជំរុញការបណ្តុះបណ្តាលសមត្ថភាពមន្ត្រី និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងចំណេះដឹងវិជ្ជាជីវៈ សមត្ថភាពស្ថាប័ន និងជំនាញបច្ចេកទេស ដែលនឹងរួមចំណែកលើកកម្ពស់គុណភាពសេវាកម្ម និងការគ្រប់គ្រងវិស័យទេសចរណ៍។

គួរបញ្ជាក់ផងដែរថា សន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ មានទីស្នាក់ការកណ្តាលនៅរដ្ឋធានី Astana ប្រទេសកាហ្សាក់ស្ថាន ហើយមានសមាជិកចំនួន ២៨ ប្រទេស គ្របដណ្តប់ប្រមាណ ៩០% នៃដែនដី និងប្រជាជនអាស៊ី។ ប្រទេសកម្ពុជា ក៏បានចូលជាសមាជិកនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១១ និងបានចូលរួមយ៉ាងសកម្មក្នុងការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង