**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប

អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងលក់បារីអេឡិចត្រូនិចដែលមិនរៀងចាលមួយកន្លែង ស្រាប់តែជួបរឿងនឹកស្មានមិនដល់!

ភ្នំពេញ៖ រយៈកាលកន្លងមក អាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាច្រើនកន្លែង ព្រមទាំងបានដកហូតវត្ថុតាងចម្រុះ រាប់សិបម៉ឺនគ្រឿង ស្របតាមបទបញ្ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាស្តីពីការ ហាមឃាត់ដាច់ខាត មិនឲ្យនាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុក ចំពោះឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។

ដោយការគាំទ្រ មហាជនក៏ដូចជាមាតាបិតាអាណាព្យាបាលយុវជនដែលកំពុងឋិតក្នុងវ័យសិក្សាជាច្រើន តែងសហការផ្តល់ព័ត៌មាន ដល់អាវុធហត្ថរាជធានីភ្នំពេញ ជាហូរហែ ដើម្បីឈានទៅធ្វើការបង្ក្រាប។

ជាក់ស្តែងទីតាំងមួយកន្លែងមានឈ្មោះ អេលីម៉ាត នៅចំណុចភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ត្រូវបានគេរាយការណ៍ថា បានដំណើរការ លក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមីឡើងវិញ បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញ ធ្លាប់បានបង្ក្រាបម្តងហើយកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។

ក្រោយទទួលបានពត៌មាន កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានចាត់វិធានការចុះបង្ក្រាបសារជាថ្មី ស្រាប់តែរកឃើញករណីគួរឲ្យភ្ញាក់ផ្អើលផ្សេងមួយទៀតកើតឡើង នោះគឺ មានជនសង្ស័យ០១ក្រុម បានដើរតួជាសមត្ថកិច្ចអាវុធហត្ថនិងជាអ្នកកាសែត ទៅធ្វើការបញ្ចុះបញ្ចូលម្ចាស់ទីតាំងលើ ឲ្យបើកលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមីឡើងវិញធម្មតា ជាថ្នូរនឹងទឹកប្រាក់៥៦០០ដុល្លារអាមេរិក ព្រមទាំងធានាមិនធ្វើការបង្ក្រាប និងមិនធ្វើការបង្ហោះផ្សព្វផ្សាយលើបណ្តាញសង្គម។

ដោយដឹងថាចាញ់បោកជនសង្ស័យ ម្ចាស់ទីតាំងបានសហការណ៍ជាមួយ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបក្ខពួកក្រុមជនសង្ស័យបានចំនួន០៣នាក់ មានឈ្មោះ ១- ឈ្មោះ ព្រំ សៅសំណាង ភេទប្រុស អាយុ២២ឆ្នាំ, ២- ឈ្មោះ អ៊ុំ វិសាល ភេទប្រុសអាយុ២៣ឆ្នាំ, ៣- ឈ្មោះ អ៊ុយ សុខហេង ភេទប្រុស អាយុ២១ឆ្នាំ។

ក្រោមវិធានការជំនាញជនសង្ស័យទាំង០៣នាក់ បានសារភាពថា ពួកខ្លួន និងបក្ខពួកម្នាក់ទៀតឈ្មោះ ថោល វណ្ណថុន (គេចខ្លួន) ពិតជាបានបានដើរតួជាសមត្ថកិច្ចអាវុធហត្ថនិងជាអ្នកកាសែត ប្រព្រឹត្តសកម្មភាពបញ្ចុះបញ្ចូលនិងកំហែងយកប្រាក់ពី ម្ចាស់ទីតាំងខាងលើ ពិតប្រាកដមែន។

ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។

ជាមួយបទពិសោធន៍នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវដល់មហាជនទូទៅ បើបានដឹងឬជួបករណីដូចខាងលើ សូមរាយការណ៍ទៅកាន់អាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ឬ ទាក់ទងតាមបណ្តាញ Telegram, WhatsApp, CoolApp ដែលមានលេខ 031 5555 669 ឬអាចឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie ជាបន្ទាន់៕

អត្ថបទដែលជាប់ទាក់ទង