**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ហ្វូងបាតុកររាប់លាននាក់ សម្រុកចេញមកតាមដងផ្លូវនៅទូទាំងសហរដ្ឋអាម៉េរិក ក្នុងយុទ្ធនាការតវ៉ាទ្រង់ទ្រាយធំដើម្បីប្រឆាំងគោលនយោបាយរបស់លោក ដូណាល់ ត្រាំ 

បរទេស៖ ហ្វូងបាតុកររាប់លាននាក់ បានសម្រុកចេញមកតាមដងផ្លូវនៅទូទាំងសហរដ្ឋអាម៉េរិក ក្នុងយុទ្ធនាការតវ៉ាទ្រង់ទ្រាយធំដែលមានឈ្មោះថា «No Kings» ដើម្បីប្រឆាំងគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ជាពិសេស ការបង្ក្រាបអន្តោប្រវេសន៍ខុសច្បាប់ និងការដឹកនាំធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

ក្រុមអ្នករៀបចំកម្មវិធីរំពឹងថា នេះនឹងក្លាយជាការធ្វើបាតុកម្មក្នុងរយៈពេលតែមួយថ្ងៃដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាម៉េរិក ដោយមានព្រឹត្តិការណ៍តវ៉ាជាង៣២០០ ត្រូវបានរៀបចំឡើងនៅគ្រប់រដ្ឋទាំង៥០ និងនៅតាមបណ្ដាក្រុងធំៗមួយចំនួននៅក្រៅប្រទេសផងដែរ។

ចំណុចលេចធ្លោនៃបាតុកម្មលើកទី៣នេះ គឺការកើនឡើងនៃចំនួនអ្នកចូលរួមក្នុងតំបន់ជាយក្រុង និងរដ្ឋដែលធ្លាប់តែគាំទ្របក្សសាធារណរដ្ឋខ្លាំង។

អ្នកស្រី លៀហ៍ ហ្គ្រីនប៊ើក (Leah Greenberg) សហស្ថាបនិកក្រុម Indivisible បានលើកឡើងថា នេះមិនមែនគ្រាន់តែជាការតវ៉ាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកៀរគរកម្លាំងម្ចាស់ឆ្នោតដែលកំពុងខឹងសម្បារ ដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងចូលមកដល់នៅចុងឆ្នាំនេះ។ ស្របពេលជាមួយគ្នា ប្រជាប្រិយភាពរបស់លោក ត្រាំ បានធ្លាក់ចុះមកត្រឹម៣៦ភាគរយ ជាកម្រិតទាបបំផុតចាប់តាំងពីលោកត្រឡប់មកកាន់សេតវិមានវិញ។

បាតុកម្មនេះ ក៏បានក្លាយជាវេទិកានៃការរិះគន់យ៉ាងចាស់ដៃ ចំពោះការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការវាយប្រហារលើអ៊ីរ៉ង់ ដែលបាតុករចាត់ទុកថាជា «សង្គ្រាមដ៏ល្ងង់ខ្លៅ» និងមិនចាំបាច់។

អ្នកចូលរួមរៀបចំម្នាក់ បានបញ្ជាក់ថា លោក ត្រាំ គឺជាការគំរាមកំហែងដល់សេរីភាព និងសន្តិសុខជាតិ ខណៈសមាជិកបក្សសាធារណរដ្ឋបានវាយបកវិញថា បាតុកម្មនេះ គឺជាការជួបជុំដែលបង្កប់ដោយភាពស្អប់ខ្ពើមចំពោះប្រទេសជាតិ និងជានិមិត្តរូបនៃក្រុមឆ្វេងនិយមជ្រុល៕

អត្ថបទដែលជាប់ទាក់ទង