**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង

អតីតពលករខ្មែរដែលប្រឡប់ពីថៃ ៦៥ម៉ឺននាក់ ទទួលបានឱកាសការងារ ខណៈរាជរដ្ឋាភិបាល​កំពុង​បន្តផ្សព្វ​ផ្សាយ​ឱកាស​ការ​ងារ​រាប់ម៉ឺនកន្លែង

(ភ្នំពេញ)៖ អតីតពលករខ្មែរដែល​បានវិល​ត្រឡប់​មកពី​ប្រទេស​ថៃប្រមាណជាង ៦៥ម៉ឺននាក់ក្នុងចំណោមជាង ៨០នាក់ទទួលបានឱកាសការងារ ខណៈជាង ៣៣ម៉ឺន​នាក់​កំពុងធ្វើការងារក្នុងប្រព័ន្ធ និងអ្នកទទួល​បានឱកាស​ការ​ងារនៅក្រៅប្រព័ន្ធប្រមាណជាង ៣២ម៉ឺននាក់។

ការលើកឡើងរបស់លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រ​សួ​ង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ នៅក្នុង​អំឡុង​ពេលចុះសួរសុខទុក្ខអតីត​ពលករ​ខ្មែ​រដែល​ទទួល​បាន​ឱកាសការងារក្នុងរោងចក្រកាត់ដេរ ស្ថិតនៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ។

លោក ស៊ុន មេសា បានថ្លែងថា៖«គិត​មកដល់​ពេល​នេះ មាន​ប្រជា​ពលរដ្ឋ និងអតីត​ពលករ​ខ្មែរ​ប្រមាណ​ជាង ៩៥ម៉ឺន​នាក់ បានវិល​ត្រឡប់​មក​ពីប្រទេ​សថៃ ដោយ​សារ​បញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃកាលពីឆ្នាំ​២០២៥​កន្លង​ទៅ​»។

លោកបន្តថា៖«នៅក្នុងចំណោមជាង ៩៥ម៉ឺននាក់នេះ មានអតីតពលករប្រមាណជាង ៨០ម៉ឺននាក់ ដោយក្នុងនោះអ្នកទទួលបានឱកាសការងារជាង ៦៥ម៉ឺន​នាក់ ខណៈជាង ៣៣ម៉ឺននាក់កំពុងធ្វើការងារក្នុងប្រព័ន្ធ និងអ្នកទទួលបាន​ឱកាសការងារនៅ​ក្រៅប្រព័ន្ធ​ប្រមាណ​ជាង ៣២ម៉ឺននាក់»។

ក្រោយពីការ​វិល​ត្រឡប់យ៉ាង​គំហុករបស់ពលករខ្មែរពី​ប្រទេ​សថៃ ក្រសួង​ការ​ងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ដាក់​ចេញនូវយន្ត​ការ​សំខាន់ៗ​ជាច្រើន ដើម្បី​ធានា​ក្នុង​ការផ្ដល់ឱកាសការងារជូនអតីតពលករខ្មែរ។ ក្នុង​ចំណោ​មយន្ត​ការសំខាន់​នោះ ក្រសួងបាន​រៀបចំ​វេទិ​កា​ការងារសរុបជាង ៦០០លើក និងពិព័ណ៍ការងារ​ចល័ត​តាម​មូលដ្ឋានប្រមាណជាង ១ ០០០លើក ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ឱកា​សការងារ អត្ថប្រ​យោជន៍នៃរបបសន្ដិសុខសង្គម និងការអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និង​វិជ្ជា​ជីវៈ។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា។

បន្ថែមពីលើនេះ អ្នកនាំ​ពាក្យ​ថា វេទិកា​ការងារ ត្រូវ​បាន​រៀប​​ចំយ៉ាងផុសផុលនៅ​តាមខេត្ត​គោល​ដៅដែល​មាន​អតីតព​លករច្រើនជាងគេដូចជា ខេត្តបាត់ដំបង បន្ទាយ​មានជ័យ ពោធិ៍សាត់ សៀមរាប និងខេត្តមួយចំនួនទៀត ដើម្បីផ្សព្វ​ផ្សាយឱកាសការងារតាមរយៈការនាំក្រុមហ៊ុន រោងចក្រ សហគ្រាស​ដែលមានត​ម្រូវការកម្លាំង​ពលកម្ម​ចុះ​ទៅជាមួយដែរ។

សម្រាប់លោក សំ សឿន ប្រធានសហភាពព​លកម្ម​ជាតិ​កម្ពុជា​បានថ្លែងថា លោកគាំទ្រ​ចំណាត់​ការរបស់​រា​ជរ​ដ្ឋា​ភិ​បា​ល ដែលបានដោះស្រាយ​បញ្ហាពល​ករខ្មែរវិល​ត្រឡប់​មកពី​ប្រទេស​ថៃបាន​ទាន់ពេលវេលា។ យន្តការរបស់​ក្រសួង​ការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មានប្រសិទ្ធ​ភាព​ខ្ពស់​ក្នុងការផ្ដល់ឱកាស​ការងារជូនបង​ប្អូនពលករ​ឱ្យមាន​ប្រាក់ចំណូលឡើងវិញ។

លោកបន្តថា ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ ទទួលបានឱកាសការងារច្រើនក្នុងវិស័យវាយនភណ្ឌកាត់ដេរ។ ពួកគាត់មានការតាំងចិត្តខ្ពស់ក្នុងការខិតខំប្រឹង​ប្រែងបំពេញ​ការងារបានយ៉ាង​ល្អមិនខុសពីបង​ប្អូនកម្មករ​ដទៃ​ទៀត​នោះ​ទេ។

ថ្នាក់ដឹកនាំសហ​ជីពបញ្ជាក់ថា៖«បង​ប្អូនពលករ​យើង​ដែល​ទើប​ត្រឡប់​មកពីប្រទេ​សថៃ​មាន​ចំនួន​ច្រើន ដែល​ទទួល​បាន​ការងារ​នៅក្នុង​វិស័យ​វាយន​ភណ្ឌ​កាត់​ដេរ។ បើ​ទោះ​បីជា​កន្លង​មក ពួកគាត់មិនមាន​ជំនាញ​ជាក់​លាក់​ទាក់​ទងវិស័យ​នេះ​ក៏ដោយ គឺពួកគាត់ខិតខំប្រឹ​ងប្រែង​បំពេ​ញ​ការ​ងារ​​បាន​យ៉ាង​ល្អ គឺធ្វើការងារ​ពួកគាត់​អត់​ខុស​ពី​បង​ប្អូនកម្មករយើងដទៃទៀតទេ គឺពួកគាត់​បំពេញ​ការ​ងារ​បានល្អ»៕

អត្ថបទដែលជាប់ទាក់ទង