**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

លោក ដូណាល់ ត្រាំ កំពុងពិចារណាកាត់បន្ថយប្រតិបត្តិការយោធាប្រឆាំងអ៉ីរ៉ង់ ប៉ុន្តែមិនស្វែងរកបទឈប់បាញ់ឡើយ

វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២០ ខែមីនា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកកំពុងពិចារណាកាត់បន្ថយប្រតិបត្តិការយោធាប្រឆាំងអ៉ីរ៉ង់ ប៉ុន្តែបានបញ្ជាក់ថា លោកមិនស្វែងរកបទឈប់បាញ់ឡើយ។

ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social លោក ត្រាំ បាននិយាយថា «សហរដ្ឋអាមេរិក កំពុងខិតកាន់តែកៀកមែនទែនហើយក្នុងការសម្រេចកម្មវត្ថុរបស់យើង ខណៈយើងកំពុងពិចារណាកាត់បន្ថយកិច្ចប្រឹងប្រែងយោធាដ៏អស្ចារ្យរបស់យើង នៅមជ្ឈិមបូព៌ា»។

វាគឺជាសញ្ញារឹងមាំជាងគេគិតមកទល់ពេលនេះ ដែលបង្ហាញថា លោក ត្រាំ ហាក់អាចត្រៀមខ្លួនបិទបញ្ចប់ជម្លោះ ដែលបានផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ ក្នុងពេលឆាប់ៗ។

ប៉ុន្តែថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន លោកប្រធានាធិបតីអាមេរិក បាននិយាយថា រូបលោកមិនស្វែងរកបទឈប់បាញ់ជាមួយអ៉ីរ៉ង់ទេ ព្រោះលោកយល់ថា អាមេរិកបានទទួលជ័យជម្នះរួចទៅហើយ និងមានប្រៀបជាខ្លាំងលើអ៉ីរ៉ង់។

ភ្លាមៗក្រោយការបង្ហោះសាររបស់លោក ត្រាំ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ក៏បានបង្ហោះសារលើបណ្តាញសង្គម X ដែរថា លោកប្រធានាធិបតី និងមន្ទីរបញ្ចកោណអាមេរិក ធ្លាប់បានព្យាកររួចហើយថា វានឹងត្រូវចំណាយពេលប្រហែលចន្លោះ៤ទៅ៦សប្តាហ៍ ដើម្បីសម្រេចគោលដៅប្រតិបត្តិការនេះ ខណៈមកដល់ថ្ងៃសៅរ៍សប្តាហ៍នេះ គឺគម្រប់រយៈពេល៣សប្តាហ៍។

អ្នកនាំពាក្យបានបន្តថា ពីមួយថ្ងៃទៅមួយថ្ងៃ របបដឹកនាំអ៉ីរ៉ង់ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយសមត្ថភាពគំរាមកំហែងរបស់អ៉ីរ៉ង់ ចំពោះសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ត្រូវបានធ្វើឱ្យចុះទន់ខ្សោយជាខ្លាំង។

គួរបញ្ជាក់ថា ទោះជាបែបនេះក៏ដោយ កាលពីថ្ងៃសុក្រ ក្រុមមន្រ្តីអាមេរិកបានបង្ហើបឱ្យដឹងថា យោធាអាមេរិក កំពុងដាក់ពង្រាយកងម៉ារីនជាង២០០០នាក់បន្ថែម រួមជាមួយកងនាវាចម្បាំងទៅកាន់មជ្ឈិមបូព៌ា។

មន្រ្តីអាមេរិកបាននិយាយថា ពុំទាន់មានការសម្រេចចិត្តធ្វើឡើងនៅឡើយទេ ជុំវិញការបញ្ជូនទ័ពចូលទៅអ៉ីរ៉ង់ ប៉ុន្តែ ការដាក់ពង្រាយយោធានឹងត្រូវពង្រឹង ដើម្បីត្រៀមសម្រាប់លទ្ធភាពនៃប្រតិបត្តិការថ្មីទៀតនាពេលខាងមុខ នៅក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង