**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ស្ថាបនិកវេទិកាសន្ដិភាពកម្ពុជា៖កិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលា កម្ពុជាមិនទាន់មានសន្ដិភាពពេញលេនៅឡើយ

ស្ថាបនិក វេទិកាសន្ដិភាពកម្ពុជា ឯកឧត្ដម សួន សេរីរដ្ឋា បានលើកឡើងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១ ប្រទេសកម្ពុជាមិនទាន់មានសន្ដិភាពគ្រប់គ្រាន់នៅឡើយទេ បើទោះបីកិច្ចព្រមព្រៀងនោះ មានការទទួលស្គាល់ពីអន្ដរជាតិក៍ដោយ ដោយសារភាគីខ្មែរក្រហមមិនបានចូលរួមបោះឆ្នោតឆ្នាំ១៩៩៣ ដែលប្រជាជនកម្ពុជាកំពុងស្ថិតនៅក្នុងសង្គ្រាមនៅឡើយ ប៉ុន្ដែកម្ពុជាមានសន្ដិភាពពេញលេញគឺចាប់ពីថ្ងៃទី២៩ខែធ្នូឆ្នាំ១៩៩៨។

ការលើកលើកឡើងបែបនេះ បានធ្វើឡើងក្នុងពិធីបើកមហាសន្នតិបាតលើកទី១ របស់វេទិកាសន្តិភាពកម្ពុជា នាថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០២២នេះ នៅខេត្តសៀមរាប។ឯកឧត្ដម សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្ដិភាពកម្ពុជា មានប្រសាសន៍ថា រយៈពេល២៣ឆ្នាំមកនេះ ប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មានរាជរដ្ឋាភិបាលតែមួយ មានព្រះមហាក្សត្រ តែមួយអង្គ រដ្ឋធម្មនុញ្ញាតែមួយ មានកងកម្លាំងប្រដាប់អាវុធតែមួយក្រុម ហើយប្រជាពលរដ្ឋខ្មែរជាង១៦លាននាក់ បានរស់នៅក្រោមដំបូលនៃសុខសន្តិភាព ប្រជាពលរដ្ឋអាចធ្វើដំណើរមានសុខសុវត្ថិភាពពេញលេញទាំងអស់ទាំងនេះ ក៏ទទួលបានដោយសារតែគុណតម្លៃសន្តិភាព ដែលបានកើតឡើលងចាប់ពីឆ្នាំ១៩៩៨មក។ឯកឧត្ដម បានបញ្ជាក់ថា ស្តែងតាមរយៈគោលនយោបាយឈ្នះឈ្នះ ប្រទេសកម្ពុជា បាននឹងកំពុងតែទទួលស្គាល់នូវការអភិវឌ្ឍ មានតែអប់រំបណ្តុះបណ្តាលឱ្យប្រជាពលរដ្ឋបានចូលរួមចំណែកលើវិស័យផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចម្រើន ដែលផ្ទុយស្រឡះពីអតីតកាលប្រទេសកម្ពុជា បានជួបប្រទះតែងតែប្រយុទ្ធគ្នាគ្មានពេលស្រាកស្រាន្តជាដើម។ ជាមួយគ្នានោះ សន្តិភាព គឺជាគ្រឹះតែមួយគត់ សម្រាប់ធានាឱ្យមានបរិយាកាសរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយសន្តិភាពក៏ជាផ្លូវតែមួយគត់ ដើម្បីឱ្យដំណើរនៃលទ្ធិប្រជាធិបតេយ្យកើតមានឡើងជាមួយនឹងការគោរពសិទ្ធិមនុស្ស។ឯកឧត្ដមប្រាប់ដល់សមាជិកសមាជិការនៃវេទិកាសន្ដិភាព ត្រូវប្ដេជ្ញាធ្វើជាសេនាការពារសន្ដិភាពជូនប្រទេសជាតិ ដោយមិនឱ្យក្រុមណាមួយ ឬអ្នកនយោបាយណាមកបំផ្លាញសន្ដិភាព ដែលបានកើតឡើងដោយសារការលះបង់អាយុជីវិត្ដរបស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រីបាននោះឡើយ។ ឯកឧត្ដមបន្ដថា នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញសម្រាប់កម្រាប់កម្ពុជា បានក្លាយទៅជាគ្រាប់ពូជសកលមួយសម្រាប់ប្រទេសដែលកំពុងមានសង្គ្រាម គឺត្រូវការគ្រាប់ពូជសន្តិភាព គ្រាប់ពូជនយោបាយឈ្នះឈ្នះពីកម្ពុជា។ នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលដាក់ចេញសម្រាប់កម្រាប់កម្ពុជា បានក្លាយទៅជាគ្រាប់ពូជសកលមួយ ដែលពេលនេះប្រទេសដែលកំពុងតែមានសង្គ្រាម កំពុងតែមានវិបត្តិឈ្លោះប្រកែកគ្នា គឺត្រូវការគ្រាប់ពូជសន្តិភាព ត្រូវការគ្រាប់ពូជនយោបាយឈ្នះឈ្នះ ពីកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង