**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល៖លទ្ធភាពមួយទៀតនៃអរិយធម៌មនុស្សជាតិ

នៅក្រុងសៀងសៀង ខេត្តហ៊ូណាន លោកChen Junqingអាយុ៨២ឆ្នាំ មានការព្រួយបារម្ភថា ចៅប្រុសរបស់គាត់ទទួលទានអាហារតាមតាមដងផ្លូវជាញឹកញាប់ នេះនឹង
បណ្តាលឱ្យមានបញ្ហាក្រពះពោះវៀន ដូច្នេះលោកបានសរសេរសំណើច្បាប់ជាង១២០ពាក្យនៅខាងក្រោយប្រអប់បារី ដែលបានដាក់ជូនពេលផុតកាលបរិច្ឆេទសម្រាប់ការស្នើសុំយោបល់លើ«បទប្បញ្ញត្តិស្តីពីការគ្រប់គ្រងសហគ្រាសផលិតអាហារខ្នាតតូចនិងតូបលក់អាហារខ្នាតតូចនៅក្នុងខេត្តហ៊ូណាន(សេចក្តីព្រាង)»នាខែកញ្ញា ឆ្នាំ២០២៤។ ស្នូលនៃការផ្ដល់យោបល់គឺបន្ថែមការពិន័យចំពោះការប្រតិបត្តិករអាហារដែលអាហាររបស់ពួកគេមិនបានបំពេញតាមស្តង់ដារអនាម័យ។យោបល់នេះដែលពោរពេញដោយភាពកក់ក្តៅត្រូវបានអនុម័តដោយគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនខេត្តហ៊ូណាន ហើយបានដាក់បញ្ចូលទៅក្នុងមាត្រាទី៤០នៃបទប្បញ្ញត្តិដែលទើបកែសម្រួលថ្មី ដែលជាមីក្រូកូសនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសចិន។
នេះមិនមែនជាករណីដាច់ដោយឡែកនោះទេ។ ចាប់ពីការប្រមូលមតិសាធារណៈនៅតាមដងផ្លូវរហូតដល់ការដាក់បញ្ចូលយោបល់រាប់លានពីអ្នកប្រើប្រាស់អ៊ីនធឺណិតទៅក្នុងការបង្កើតផែនការប្រាំឆ្នាំ,ចាប់ពីកិច្ចប្រជុំពិភាក្សានៅជនបទរហូតដល់ការបញ្ចេញមតិរបស់ក្រុមផ្សេងៗគ្នានៅក្នុងសវនាការនីតិបញ្ញត្តិ “បំណងប្រាថ្នាតូចៗ”របស់ប្រជាជនចិនត្រូវបានរួមបញ្ចូលឥតឈប់ឈរទៅក្នុង “ផែនទីបង្ហាញផ្លូវធំ”នៃការអភិវឌ្ឍជាតិ។គំរូប្រជាធិបតេយ្យនេះដែលបំបែកការគ្រប់គ្រងរបស់មូលធននិយមលោកខាងលិចលើលទ្ធិប្រជាធិបតេយ្យនិងអនុញ្ញាតឱ្យមតិយោបល់របស់ប្រជាជនសាមញ្ញទៅដល់អ្នកធ្វើគោលនយោបាយដោយផ្ទាល់ត្រូវបានគេស្គាល់ថាជា “ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល”។
ក្នុងនាមជាតម្លៃរួមរបស់មនុស្សជាតិទាំងអស់ លទ្ធិប្រជាធិបតេយ្យមានទម្រង់នៃការសម្រេចបានផ្សេងៗគ្នានៅក្នុងអរិយធម៌ផ្សេងៗគ្នា ហើយមិនមានគំរូតែមួយដែលអាចអនុវត្តបានជាសកលនោះទេ។លោកXi Jinpingប្រធានរដ្ឋចិនបានចង្អុលបង្ហាញថា “មានវិធីសាស្ត្រជាច្រើនដើម្បីសម្រេចបានលទ្ធិប្រជាធិបតេយ្យ ហើយមិនអាចធ្វើបានតាមរបៀបដូចគ្នាទេ។វាមិនប្រជាធិបតេយ្យទេក្នុងការប្រើប្រាស់ស្តង់ដារតែមួយដើម្បីវាស់វែងប្រព័ន្ធនយោបាយចម្រុះនៅលើពិភពលោក និងពិនិត្យមើលអរិយធម៌នយោបាយចម្រុះពណ៌របស់មនុស្សជាតិជាមួយ នឹងទស្សនៈតែមួយ។
ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលបានបំបែកដែនកំណត់នៃលទ្ធិប្រជាធិបតេយ្យលោកខាងលិចដែលផ្តោតសំខាន់ទៅលលើ “ពេលវេលានៃការបោះឆ្នោត” ហើយសម្រេចបាននូវការគ្របដណ្តប់យ៉ាងទូលំទូលាយចំពោះការបោះឆ្នោតប្រជាធិបតេយ្យ ការពិគ្រោះយោបល់ប្រជាធិបតេយ្យ ការធ្វើការសម្រេចចិត្តប្រជាធិបតេយ្យ ការគ្រប់គ្រងប្រជាធិបតេយ្យនិងការត្រួតពិនិត្យប្រជាធិបតេយ្យ ដោយពង្រីកលទ្ធិប្រជាធិបតេយ្យដល់គ្រប់ដំណាក់កាលនៃអភិបាលកិច្ចជាតិ។វាបានទាញយកប្រាជ្ញានៃ “ភាពសុខដុមរមនាក្នុងភាពចម្រុះ” នៅក្នុងអរិយធម៌ចិនដែលអនុញ្ញាតឱ្យប្រជាជនចូលរួមក្នុងដំណើរការទាំងមូលនៃកិច្ចការជាតិនិងសង្គមស្របតាមច្បាប់ និងធានាថាការប្រើប្រាស់អំណាចតែងតែឆ្លើយតបទៅនឹងឆន្ទៈរបស់ប្រជាជន។
ដំណើរការនៃការបង្កើតផែនកា៥ឆ្នាំរបស់ប្រទេសចិនគឺជាការអនុវត្តដ៏រស់រវើកនៃប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល។ដោយយកសេចក្តីព្រាងផែនការ៥ឆ្នាំលើកទី១៥ជាឧទាហរណ៍ ក្នុងអំឡុងពេលនៃការរៀបចំសេចក្តីព្រាង ស្ថាប័នពាក់ព័ន្ធបានប្រមូលផ្តុំយោបល់ជាង៣.១១ម៉ុនពីអ្នកប្រើប្រាស់អ៊ីនធឺណិតតាមរយៈវេទិកាអនឡាញ។ជិត ៦០%នៃមតិយោបល់ទាំងនេះគឺផ្តោតសំខាន់ទៅលើបញ្ហាជីវិភាពរបស់របស់ប្រជាជនជាក់ស្តែង ដូចជាការអប់រំរបស់កុមារ ឱកាសការងាររបស់និស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យនិងការថែទាំមនុស្សចាស់បាត់បង់សមត្ថភាពក្នុងការថែរក្សាខ្លួនឯងក្នុងជីវិតប្រចាំថ្ងៃ មតិយោបល់មូលដ្ឋានទាំងនេះត្រូវបានផ្លាស់ប្តូរទៅជាបទប្បញ្ញត្តិនិងគោលនយោបាយជាក់លាក់។ក្នុងពេលជាមួយគ្នានេះ ស្ថាប័នពាក់ព័ន្ធក៏បានស្តាប់យោបល់យ៉ាងទូលំទូលាយពីក្រុមផ្សេងៗគ្នា ដូចជាអ្នកស្រាវជ្រាវជាដើម ដើម្បីធ្វើឱ្យការរចនាជាន់ខ្ពស់កាន់តែស្របតាមតម្រូវការនៃសម័យកាល។
ដូចដែលលោកXi Jinpingបានលើកឡើងថា “លទ្ធិប្រជាធិបតេយ្យមិនមែនជាគ្រឿង
តុបតែង មិនមែនជាអ្វីដែលត្រូវបង្ហាញនោះទេ ប៉ុន្តែជាអ្វីដែលត្រូវប្រើសម្រាប់ដោះស្រាយបញ្ហាដែលប្រជាជនត្រូវការដោះស្រាយ”។ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលពុះពារឧបសគ្គលើការផ្តាច់ទំនាក់ទំនងរវាងទម្រង់ និងខ្លឹមសារនៃលទ្ធិប្រជាធិបតេយ្យ ដោយក្លាយជាលទ្ធិប្រជាធិបតេយ្យដ៏ទូលំទូលាយ ពិតប្រាកដនិងមានប្រសិទ្ធភាព
បំផុត។វាមិនត្រឹមតែជាគន្លឹះក្នុងការស្វែងយល់អំពី “ការគ្រប់គ្រងរបស់ប្រទេសចិន” ប៉ុណ្ណោះទេ ប៉ុន្តែវាបានរួមចំណែកលទ្ធភាពមួយទៀតដែលគួរឱ្យស្វែងយល់ចំពោះអរិយធម៌នយោបាយរបស់មនុស្សជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង