**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

លោក ម៉ែន អេង ចុះអន្តរាគមន៍ដោះស្រាយវិវាទការងាររវាង ភាគីកម្មករ អ្នកម៉ៅការ និងភាគីម្ចាស់ការដ្ឋានអគាររបស់ក្រុមហ៊ុន ឃ្យូ.អេស ដេខ័ររេសិន អេនជឺនារីង ឯ.ក សាងសង់អគារក្រុមហ៊ុន រេឌាន ភើល អិនវេសមេន លីមីធីត (ឡឹហ្សឹង)

ស្វាយរៀង៖បន្ទាប់ពីភាគីក្រុមហ៊ុនបានខកខានមិនគោរពតាមកិច្ចសន្យាបើកប្រាក់ឈ្នួលជាលើកទី២ ភ្លាមៗនោះ ក្រោមការបញ្ជាផ្ទាល់ពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង, ក្រុមការងារចម្រុះខេត្តដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត, លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត, លោក ដាំ ឃុនពិសី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះអន្តរាគមន៍ដោះស្រាយវិវាទការងាររវាង ភាគីកម្មករ អ្នកម៉ៅការ និងភាគីម្ចាស់ការដ្ឋានអគាររបស់ក្រុមហ៊ុន ឃ្យូ.អេស ដេខ័ររេសិន អេនជឺនារីង ឯ.ក សាងសង់អគារក្រុមហ៊ុន រេឌាន ភើល អិនវេសមេន លីមីធីត (ឡឹហ្សឹង) ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍បងប្អូនកម្មករ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅភូមថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
នៅក្នុងការចុះផ្ទាល់ដល់ទីតាំងការដ្ឋានសំណង់អគារក្រុមហ៊ុន រេឌាន ភើល អិនវេសមេន លីមីធីត (ឡឹហ្សឹង) ស្ថិតក្នុងភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត លោកអភិបាលរងខេត្ត រួមជាមួយ លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានជួបសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ។

បញ្ហានេះបានកើតឡើងដោយសារម្ចាស់សំណង់បានចាកចេញទៅប្រទេសដើមវិញ ហើយក្រុមហ៊ុនទទួលការសាងសង់ ឃ្យូ.អេស ដេខ័ររេសិន អេនជឺនារីង ឯ.ក ខ្វះលទ្ធភាពទូទាត់ប្រាក់ឈ្នួល បើទោះបីជាដល់កាលកំណត់សន្យាជាលើកទី២ក៏ដោយ។

ក្នុងជំនួបនោះ លោកប្រធានមន្ទីរការងារ បានលើកឡើងយ៉ាងច្បាស់ពីទិដ្ឋភាពច្បាប់ថា អាជ្ញាធរសម្រេចទុកកំហិតចុងក្រោយរយៈពេល ១៥ថ្ងៃ ដើម្បីឱ្យភាគីពាក់ព័ន្ធស្វែងរកថវិកាមកបើកជូនកម្មករ។ ប្រសិនបើផុតកំណត់នេះ ក្រុមហ៊ុននៅតែមិនមានលទ្ធភាព អាជ្ញាធរនឹងបន្តអនុវត្តនីតិវិធីច្បាប់តឹងរ៉ឹងបំផុត ដើម្បីទាមទារផលប្រយោជន៍ជូនបងប្អូនកម្មករ។

លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ក្នុងមតិបិទអង្គប្រជុំថា រដ្ឋបាលខេត្តស្វាយរៀង ក្រោមការដឹកនាំរបស់លោក ប៉េង ពោធិ៍សា នឹងតាមដានរឿងនេះរហូតដល់មានដំណោះស្រាយចុងក្រោយ។

ជាមួយគ្នានេះ លោកបានផ្ដាំផ្ញើឱ្យបងប្អូនកម្មកររក្សាភាពស្ងប់ស្ងាត់ និងជឿជាក់លើការងាររបស់មន្ត្រីជំនាញ ដែលកំពុងធ្វើការយ៉ាងសកម្មដើម្បីធានាថា ញើសឈាមរបស់កម្មករ ត្រូវតែទទួលបានការតបស្នងដោយយុត្តិធម៌។ សកម្មភាពនេះមិនត្រឹមតែជាការដោះស្រាយវិវាទការងារប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខទុក្ខ និងអត្ថប្រយោជន៍របស់កម្មករនិយោជិតជាអាទិភាពបំផុត។

ជាកិច្ចបញ្ចប់ លោកអភិបាលរងខេត្ត បានអំពាវនាវឱ្យបងប្អូនកម្មករ-កម្មការិនី រក្សាភាពស្ងប់ស្ងាត់ និងសហការជាមួយអាជ្ញាធរខណៈដែលក្រុមការងារកំពុងរុញច្រាននីតិវិធីដោះស្រាយឱ្យបានឆាប់ រហ័សបំផុតតាមដែលអាចធ្វើទៅបាន៕

អត្ថបទដែលជាប់ទាក់ទង