**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា គោរពជូនពរសម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១១៥

ភ្នំពេញ៖ នៅក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១១៥ ដែលនឹងឈានចូលមកដល់ប៉ុន្មានថ្ងៃខាងមុខនេះ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានដឹកនាំប្រតិភូថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា តំណាងមន្រ្តីទំាងអស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលជួបសម្តែងការគួរសម និងគោរពជូនពរសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។

ឯកឧត្តមអគ្គលេខាធិការ បានមានប្រសាសន៍ថា សម្តេចប្រធានរដ្ឋសភាបាននិងកំពុងដឹកនាំស្ថាប័នរដ្ឋសភា សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋ ធ្វើឱ្យរដ្ឋសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិមួយតំណាងឱ្យប្រជាជនកម្ពុជាទូទាំងប្រទេស កាន់តែមានកិត្យានុភាពនៅលើឆាកអន្តរជាតិ ក្នុងការចូលរួមលើកកម្ពស់យន្តការសភាដែលយកការសន្ទនានិងផលប្រយោជន៍ប្រជាពលរដ្ឋជាស្នូល។

សម្តេចប្រធានរដ្ឋសភាជាគំរូវីរភាពដ៏ប្រពៃសម្រាប់ស្រ្តីនិងក្មេងស្រីគ្រប់រូប និងជាស្រ្តីដំបូងក្នុងប្រវត្តិសាស្រ្តកម្ពុជាដែលទទួលបានការជ្រើសតំាងពីគណបក្សប្រជាជនកម្ពុជា ឱ្យទទួលភារកិច្ចដ៏សំខាន់ក្នុងការដឹកនាំស្ថាប័នរដ្ឋសភា ហើយបានចូលរួមយ៉ាងសកម្ម និងមោះមុត ក្នុងការលើកស្ទួយសមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងកុមារី ដោយបានលើកទឹកចិត្តដល់ពួកគាត់ឱ្យចូលរួមយ៉ាងសកម្មលើការងារសង្គម នយោបាយ សេដ្ឋកិច្ច ទំាងក្នុងនិងក្រៅប្រទេស។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះការងាររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលសម្រេចបានលទ្ធផលការងារធំៗ ជាបន្តបន្ទាប់ ជាពិសេសការធ្វើកំណែទម្រង់និងអភិវឌ្ឍស្ថាប័នសម្រាប់ផ្តល់សេវាជូនតំណាងរាស្រ្ត មានលទ្ធភាពនិងមធ្យោបាយគ្រប់បែបយ៉ាង ក្នុងការបំពេញតួនាទី ភារកិច្ចបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋឱ្យបានរហ័ស ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលកាន់តែប្រសើរឡើង។

សម្តេចបានគូសបញ្ជាក់ថា ការដឹកនាំរបស់សម្តេច ក៏ដូចជាការបំពេញតួនាទីរបស់តំណាងរាស្រ្តគ្រប់រូប នឹងមិនអាចសម្រេចទៅបាន ប្រសិនជាគ្មានការរួមចំណែក និងការគំាទ្រពីថ្នាក់ដឹកនាំនិងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភានោះ។

ទិវាអន្តរជាតិនារី ៨ មីនា លើកទី១១៥ ឆ្នាំ២០២៦ នេះ ប្រារព្ធធ្វើឡើងក្រោមមូលបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្រ្តី និងគ្រួសារ» ។ សម្តេចប្រធានរដ្ឋសភាបានកត់សម្គាល់ថា មូលបទទិវាសិទ្ធិនារីឆ្នាំនេះ ពិតជាមានសារៈសំខាន់ ស្របនឹងបរិបទជាក់ស្តែងដែលស្រ្តីនិងកុមារីកម្ពុជាទទូចចង់បាន ពីព្រោះស្រ្តីគឺជាអ្នករងគ្រោះខ្លំាងជាងគេ ពីសង្រ្គាមឈា្លនពានមកលើអធិបតេយ្យកម្ពុជាពីសំណាក់ប្រទេសថៃ។ ទិវាប្រកបដោយអត្ថន័យនេះ មិនត្រឹមតែជាការរំលឹកនូវស្មារតីតស៊ូដើម្បីសិទ្ធិសេរីភាព និងសមភាពប៉ុណ្ណោះទេ ប៉ុន្តែគឺជាការសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ “មាតានៃពិភពលោក”។ ស្ត្រី គឺជាកម្លាំងចលករដ៏សំខាន់ និងមិនអាចខ្វះបាន ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការជ្រោមជ្រែងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ឱ្យមានភាពស្រស់បំព្រង។

សម្តេចបានគូសបញ្ជាក់ថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ សិទ្ធិស្រ្តីត្រូវបានលើកកម្ពស់ ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាត់ទុកស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច និងថា ជួយស្រ្តីដូចជួយខ្លួនឯង។ ចំណែក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “ពិភពលោកនឹងកាន់តែមានសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន”៕

អត្ថបទដែលជាប់ទាក់ទង