**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

គណៈកម្មការទី៩ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍

ភ្នំពេញ៖ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំដោយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីឈ្វេងយល់វិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ជំនួបពិភាក្សានេះ ផ្តោតលើប្រធានបទសំខាន់ៗចំនួន ០៥គឺ៖
១-បច្ចុប្បន្នរបៀបវារៈដ៏សំខាន់របស់រាជរដ្ឋាភិបាល ស្តីពីក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ និងសេចក្តីព្រាងគោលនយោបាយនានារបស់រដ្ឋាភិបាលឌីជីថលកម្ពុជា ដែលបាននឹងកំពុងអនុវត្ត និងដំណើរការ។

២-អំពីដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ ស្តីពីរដ្ឋាភិបាលឌីជីថល សេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ សេចក្ដីព្រាងច្បាប់ស្តីពីការការពារទិន្នន័យបុគ្គល(សិទ្ធិឯកជនភាព) និងសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនានា។

៣-បច្ចុប្បន្នពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនិងសេវាសាធារណៈ តើគម្រោងជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថលដំណើរការដល់ណា? ពិសេសការរៀបចំនិងពង្រឹង ហេដ្ឋារចនាសម្ព័ន្ធសន្តិសុខឌីជីថល ការកសាងអភិបាលកិច្ចនិងសេវាសាធារណៈឌីជីថល និងការកសាងមូលធនមនុស្សនិងនវានុវត្តន៍ឌីជីថល។

៤-អំពីគោលដៅជាយុទ្ធសាស្ត្រ និងចក្ខុវិស័យរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការជំរុញឱ្យ មានយន្តការនិងគោលដៅយូរអង្វែងក្នុងកិច្ចទំនាក់ទំនងជាមួយក្រសួង ស្ថាប័នរដ្ឋ និងស្ថាប័ននីតិប្បញ្ញតិ ទាក់ទងទៅនឹងការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល និងជំនាញឌីជីថលដល់មន្ត្រីរាជការ បុគ្គលិក ក្រសួងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ ពិសេសកសាងមន្ត្រីបង្គោលបច្ចេកវិទ្យាតាមស្ថាប័ន។

៥-បច្ចុប្បន្នអង្គភាពទទួលបន្ទុកបរិវត្តកម្មឌីជីថលនៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ផ្ដើមដំណើរការហើយឬនៅ? គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា ចាប់អារម្មណ៍ខ្លាំងដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅថ្នាក់ក្រោមជាតិ (ថ្នាក់ឃុំ សង្កាត់) ក្នុងការបង្កើនការចូលរួម បង្កើនការឆ្លើយតប និងបង្កើនភាពជាតំណាងរបស់ព្រឹទ្ធសភា ក្នុងនោះមានដូចជា៖ យកចិត្តទុកដាក់ជាពិសេសលើយុវជន ជំរុញយុវជនសម្រាប់ការឈានមុខអភិវឌ្ឍន៍ខ្លួនតាមរយៈបច្ចេកវិទ្យា និងលើកទឹកចិត្តយុវជនចំពោះនវានុវត្តភាព។

ទន្ទឹមនឹងនេះ គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា មានបំណងរួមប្រតិបត្តិការជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីការអភិវឌ្ឍឌីជីថលនៅថ្នាក់ក្រោមជាតិ និងគម្រោងក្នុងការផ្តល់សេវាអ៊ីនធឺណិតឱ្យបានទៅដល់បណ្តាឃុំដាច់ស្រយាល។

បន្ទាប់ពីជំនួបសវនាការចប់ គណៈប្រតិភូ គណៈកម្មការទី៩ បានទៅទស្សនកិច្ចមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខ (S.O.C)ដេីម្បីស្វែងយល់ អំពីមជ្ឈមណ្ឌលទិន្នន័យ សេវាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ នឹងសេវាហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការប្រព័ន្ធឌីជីថលរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ៕

អត្ថបទដែលជាប់ទាក់ទង