**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន លោកសាស្រ្តាចារ្យ កាំមីកូ អាគីអូ ទីប្រឹក្សា JICA ផ្នែកគោលនយោបាយមូលដ្ឋាន នៃក្រសួងមហាផ្ទៃ**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ

កម្ពុជា និងអង្គការ OECD ពិភាក្សាការជំរុញអាជីវកម្មប្រកបដោយការទទួលខុសត្រូវ (RBC) និងការពង្រីកកិច្ចសហប្រតិបត្តិការតភ្ជាប់រវាងរាជធានីភ្នំពេញ និងក្រុងប៉ារីស

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Kate Wilson ប្រធានកម្មវិធីប្រចាំតំបន់អាស៊ី នៃមជ្ឈមណ្ឌលសម្រាប់អាជីវកម្មប្រកបដោយការទទួលខុសត្រូវរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាលើយុទ្ធសាស្ត្រនៃការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ (RBC) ដែលស្របតាមអាទិភាពគោលនយោបាយបច្ចុប្បន្នរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដ៏ក្រៃលែង និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ដែលសម្រេចបាននូវសមិទ្ធផលជាទីមោទនៈ ជាពិសេស ការជំរុញការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ដែលជួយលើកកម្ពស់ការប្រកួតប្រជែង ការពិនិត្យឡើងវិញនូវគោលនយោបាយវិនិយោគកម្ពុជា ក៏ដូចជាអនុលោមភាពការងារ ដែលជួយលើកកម្ពស់និរន្តរភាពវិស័យវាយនភណ្ឌ និងកាត់ដេរនៅកម្ពុជាឱ្យស្របតាមគោលការណ៍ OECD និងស្តង់ដារការងារជាមូលដ្ឋានផ្សេងៗទៀត ខណៈកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។

ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងពីវឌ្ឍនភាពលើវិស័យការងារនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ ដូចជា៖ ការលើកកម្ពស់លក្ខខណ្ឌ និងសុវត្ថិភាពការងារ អនុលោមច្បាប់ការងារ ការរក្សាបាននូវប្រាក់ឈ្នួលអប្បបរមាសមរម្យជាលំដាប់ស្របតាមការអភិវឌ្ឍសេដ្ឋកិច្ច ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជា។ លើសពីនេះ ឯកឧត្តមក៏បានលើកឡើងពីកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអ្នកអភិវឌ្ឍន៍ ក្នុងការបន្តបង្កើតតំបន់សេដ្ឋកិច្ចពិសេសឯកទេសវិស័យវាយនភណ្ឌ កំណើនវិនិយោគ និងការនាំចេញ និងដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំង «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ជាដើម។ ទោះយ៉ាងណា តម្លៃអគ្គិសនីគឺជាការប្រឈមមួយរបស់កម្ពុជា ហើយដើម្បីអនុវត្តតាមតម្រូវការអនុលោមភាព និងតម្រូវការរបស់ម៉ាកអន្តរជាតិ កម្ពុជាក៏ពិចារណាប្រើថាមពលបៃតងតាមរយៈថាមពលព្រះអាទិត្យ និងជីវម៉ាសជាដើម។

ឯកឧត្តមរដ្ឋមន្រ្តី និងលោកអង់តូនីញូ ហ្គោមេស៍ (Antonio Gomes) នាយករងនៃអគ្គនាយកដ្ឋានកិច្ចការហិរញ្ញវត្ថុនិងសហគ្រាស នៃអង្គការ OECD បានពិភាក្សាការងារទ្វេភាគីក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូត្រីភាគីកម្ពុជាចូលរួមវេទិកាអង្គការ OECD នាពេលថ្មីៗនេះ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ កម្ពុជា និង OECD បានរួមគ្នាផ្សព្វផ្សាយរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចអង្គការ OECD ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធាននៅឆ្នាំ២០១២ និងឆ្នាំ២០២២។ ដោយយោងតាមក្របខណ្ឌគោលនយោបាយសម្រាប់វិនិយោគ (PFI) របស់ OECD នៅឆ្នាំ២០១៨, OECD បានជួយពិនិត្យឡើងវិញនូវគោលនយោបាយវិនិយោគរបស់កម្ពុជា ដោយបានពិនិត្យពីរបៀបដែលការកែលម្អបរិយាកាសវិនិយោគទូទៅ អាចរួមចំណែកក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង ការធ្វើពិពិធកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ ការពិនិត្យឡើងវិញនេះ ក៏បានពិចារណាបញ្ហាប្រឈម និងឱកាសពីទស្សនៈបរិយាកាសវិនិយោគ ស្របតាមក្របខណ្ឌគោលនយោបាយសម្រាប់ការវិនិយោគ។

ជាការឆ្លើយតប លោកស្រី Kate បានអរគុណ និងសម្ដែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ និងការធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាពរបស់កម្ពុជា ក៏ដូចជាក្រសួង ដែលពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ចំពោះលោកស្រី ដែលអាចធ្វើជាចំណុចតភ្ជាប់រវាងរាជធានីភ្នំពេញ និងក្រុងប៉ារីស ដោយលោកស្រីគូសបញ្ជាក់ថា យើងអាចចាប់យកឱកាសដែលមាន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះ។ OECD នឹងគាំទ្របេសកកម្មរបស់ក្រសួង ក្នុងការលើកកម្ពស់ការអនុវត្តស្តង់ដារអាជីវកម្មប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា ក៏ដូចជាពង្រឹងភាពប្រកួតប្រជែង។

ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី សម្រាប់ការពិភាក្សាប្រកបដោយការស្ថាបនា ដែលបានផ្លាស់ប្តូរទស្សនៈលើវិស័យការងារ និងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រសួង និង OECD នឹងបន្តពង្រឹង និងពង្រីកភាពជាដៃគូដ៏ចាំបាច់នេះឱ្យកាន់តែរីកចម្រើន ដែលនឹងរួមចំណែកយ៉ាងធំធេងសម្រាប់ការអភិវឌ្ឍវិស័យការងារនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង