**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

តម្លៃប្រេងអន្តរជាតិ និងតម្លៃមាសបានកើនឡើង ខណៈជម្លោះយោធានៅតំបន់មជ្ឈិមបូព៌ាបានអូសបន្លាយ

មជ្ឈិមបូព៌ា៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters តម្លៃប្រេងអន្តរជាតិ និងតម្លៃមាស នាថ្ងៃចន្ទ ទី២ ខែមីនា បានកើនឡើង ខណៈជម្លោះយោធានៅតំបន់មជ្ឈិមបូព៌ា ទំនងជាអូសបន្លាយពេលរាប់សប្តាហ៍ ដែលធ្វើឱ្យអ្នកវិនិយោគសម្រុកងាកទៅការធានាសុវត្ថិភាពពាក់ព័ន្ធនឹងប្រាក់ដុល្លារ ក៏ដូចជាមាស។

ប្រេងឆៅ Brent មានតម្លៃ ៧៨.៣៤ដុល្លារក្នុងមួយបារ៉ែល ដោយបានកើនឡើង ៧.៥ភាគរយ ហើយប្រេងឆៅអាមេរិក មានតម្លៃ ៧១.៨៨ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៧.៣ភាគរយ។ ដោយឡែក តម្លៃមាសបានកើនឡើង ១.៥ភាគរយ គឺ ៥ ៣៥៨ដុល្លារក្នុងមួយអោន។

ការវាយប្រហារផ្នែកយោធារបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់ គ្មានសញ្ញាថមថយ ទេ ខណៈបណ្តាប្រទេសអារ៉ាប់ កំពុងឆ្លើយតប នឹងការបាញ់មីស៉ីល ពីអ៉ីរ៉ង់នៅទូទាំងតំបន់ ចំពេលមានក្តីបារម្ភដែលថាអាចនឹងអូសទាញ ឱ្យប្រទេសជិតខាងអ៉ីរ៉ង់ ធ្លាក់ចូលទៅក្នុងជម្លោះដែរ។

តាមការបញ្ជាក់របស់ប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់កាសែត Daily Mail ជម្លោះអាចអូសបន្លាយពេល ៤សប្តាហ៍ទៅមុខទៀត ដោយការវាយប្រហារនឹងបន្តរហូតដល់គោលបំណងអាមេរិកបានសម្រេច។ ឥឡូវនេះ ក្រសែភ្នែកគ្រប់ទិសទីកំពុងសម្លឹងទៅច្រកសមុទ្រ Hormuz ជាកន្លែងដែលមានលំហូរពាណិជ្ជកម្មប្រេង ប្រហែល ១ភាគ ៥នៃការដឹកជញ្ជូនប្រេងតាមផ្លូវសមុទ្រ និង ២០ភាគរយនៃឧស្ម័នធម្មជាតិរាវ (LNG) របស់ពិភពលោក។ ពេលដែលផ្លូវទឹកដ៏សំខាន់មួយនេះ មិនទាន់ត្រូវបានបិទខ្ទប់នៅឡើយ ភ្នាក់ងារតាមដានចរាចរណ៍ផ្លូវសមុទ្រ បានឱ្យដឹងថា នាវាដឹកប្រេងកំពុងចតនៅសងខាងនៃច្រកសមុទ្រយ៉ាងប្រុងប្រយ័ត្ន ឬប្រហែលជាមិនអាចទទួលបានការធានារ៉ាប់រងសម្រាប់ការធ្វើដំណើរឡើយ។

លោក Jorge Leon ប្រធានក្រុមអ្នកវិភាគភូមិសាស្រ្តនយោបាយនៃក្រុមហ៊ុន ystad Energy បាននិយាយថា «ភាពប្រែប្រួលភ្លាមៗ និងជាក់ស្តែងបំផុត ដែលប៉ះពាល់ដល់ទីផ្សារប្រេង នោះគឺការបញ្ឈប់ចរាចរណ៍ ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលអាចខ្ទប់ប្រេងឆៅ ១៥លានបារ៉ែលក្នុងមួយថ្ងៃ មិនឱ្យចូលទៅដល់ទីផ្សារ»។

លោកបន្ថែមថា «លុះត្រាតែសញ្ញានៃការបន្ធូរបន្ថយភាពតានតឹង លេចឡើងក្នុងពេលឆាប់ៗ ពុំនោះទេតម្លៃប្រេងនឹងកាន់តែហក់ឡើង»។

គួរបញ្ជាក់ថា ការកើនឡើង នៃ តម្លៃ ប្រេង ក្នុង រយៈពេល យូរ នឹងនាំ មកហានិភ័យ នៃ ការ កើតមាន អតិផរណា ទូទាំង ពិភពលោក ។ កាលថ្ងៃអាទិត្យកន្លងទៅនេះ OPEC+ បានយល់ព្រមលើការបង្កើនទិន្នផលប្រេង ២០៦ ០០០បារ៉ែលក្នុងមួយថ្ងៃសម្រាប់ខែមេសា ប៉ុន្តែប្រេងភាគច្រើននៅតែត្រូវដឹកជញ្ជូនតាមនាវាចេញពីមជ្ឈិមបូព៌ាដដែល៕

អត្ថបទដែលជាប់ទាក់ទង