**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ អញ្ជើញសំណេះសំណាលជាមួយជនភៀសសឹក នៅស្រុកថ្មពួក

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោក ជំទាវ ឧកញ៉ា អគ្គមហា ឧបាសិកា សិរីករុណាបទុមរតន៍ បណ្ឌិត ម៉ៅ ម៉ាល័យ ព្រមទាំងក្រុមគ្រួសារ អមដោយក្រុមការងារ បានអញ្ជេីញសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន ១៦៨៦ គ្រួសារនីវត្តកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោក អែម សុខា អភិបាលស្រុកថ្មពួកបានឱ្យដឹងថា ក្រោយពីពេលដែលមានការឈ្លានពានជាលេីកទី២ ពីសំណាក់ប្រទេសថៃ មកលេីដែនអធិបតេយ្យភពរបស់កម្ពុជា ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរអំពីសុវត្ថិភាពប្រជាពលរដ្ឋទាំង៤ភូមិ តាមរយៈការដឹកនាំគ្រប់គ្រងរួមផ្ទាល់ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានរៀបចំសាងសង់ជំរំស្នាក់នៅបណ្តោះអាសន្នប្រព័ន្ធអគ្គិសនីប្រព័ន្ធទឹក សាងសង់បង្គន់ អនាម័យប្រើប្រាស់ ជូនប្រជាពលរដ្ឋភៀសសឹកស្នាក់នៅវត្តកណ្តោល។ ចំពោះប្រជាពលរដ្ឋទាំង៤ភូមិរួមមាន ១-ភូមិសាមគ្គី ប្រជាពលរដ្ឋចំនួន ២៧១គ្រួសារ ស្មើនឹងមនុស្សរាយចំនួន ១,០៨៦នាក់/ស្រី៥៣២នាក់, ២-ភូមិត្រពាំងសំរោង ប្រជាពលរដ្ឋចំនួន ៣៥៩គ្រួសារ ស្មើនឹងមនុស្សរាយចំនួន ១,២៦៩នាក់/ស្រី៦៤០នាក់, ៣-ភូមិផ្លូវបំបែក ប្រជាពលរដ្ឋចំនួន ៣៤៩ គ្រួសារ ស្មើនឹងមនុស្សរាយចំនួន ១,៣០៣នាក់/ស្រី៦៤៥នាក់, ៤-ភូមិបន្ទាយមានឫទ្ធិ ប្រជាពលរដ្ឋចំនួន ៤៥៦ គ្រួសារ ស្មើនឹងមនុស្សរាយចំនួន ១,៧១៦នាក់/ស្រី៨៥៣នាក់, អ្នកស្នាក់នៅក្រៅមណ្ឌល១៩៥គ្រួសារ និងប្រជាពលរដ្ឋមួយចំនួនក្នុងភូមិបឹងសុក្រម សរុប៥៦គ្រួសារ ស្មើនឹងមនុស្សរាយចំនួន២២០នាក់/ស្រី១០៩នាក់ សរុបរួម មានចំនួន ១,៦៨៦គ្រួសារ ស្មើនឹងមនុស្សរាយចំនួន ៥,៣៧៤នាក់ ស្រី២,៦៧០នាក់។

ក្នុងឱកាសនោះ ឯកឧត្ដម កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹកលើកទឹកចិត្ត ជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនជាជនភៀកសឹក នៅខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបន្តរក្សានូវស្មារតីសាមគ្គីភាព ឯកភាពជាតិ ជឿជាក់លើរាជរដ្ឋាភិបាល កុំជឿលើការឃោសនាអកុសលផ្សេងៗដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍របស់បងប្អូននិងបានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់ពិសេសអាជ្ញាធរស្រុកថ្មពួក ត្រូវបន្តយកចិត្តទុកដាក់ដល់សុខទុក្ខរបស់បងប្អូនយើងឱ្យជាប់ជាប្រចាំមានករណីចាំបាច់ត្រូវរួមគ្នារាយការណ៍សហការដោះស្រាយរដើម្បីបន្តរក្សាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ ហូបស្អាត រស់នៅស្អាត និងរៀបចំដាំបន្លែ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ។

ជាមួយគ្នានេះដែរ ជាមួយនឹងទឹកចិត្តសទ្ធាជ្រះថ្លា ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជន បាននាំយកបច្ច័យនិងអំណោយជាថវិកា សម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ ប្រគេន និងចែកជូនដល់គ្រួសារជនភៀសសឹក ប្រជាការពារ យុវជន កងកម្លាំង សរុបថវិការួមប្រមាណជា ៥៣១លានរៀល៕

អត្ថបទដែលជាប់ទាក់ទង