**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស

បទវិភាគ៖ គាំពារសន្តិភាពនិងសច្ចធម៌ កាត់ផ្តាច់ “ឧស្សាហកម្ម”ដែលចង់ធ្វើឱ្យយោធានិយមជប៉ុនងើបឡើងវិញ

នាពេលថ្មីៗកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា នឹងដាក់បញ្ចូលអង្គភាពរបស់ជប៉ុនចំនួន២០ក្នុងបញ្ជីឈ្មោះស្តីពីការគ្រប់គ្រងការនាំចេញ ដាក់បញ្ចូលអង្គភាពរបស់ជប៉ុនចំនួន២០ក្នុងបញ្ជីឈ្មោះផ្តោតសំខាន់ ។ នេះជាវិធានការតបតវិញចំគោលដៅតាមផ្លូវច្បាប់របស់ចិនមួយទៀត បន្ទាប់ពីប្រទេសចិនបានចេញផ្សាយសេចក្តីប្រកាសស្តីពីការបង្កើនការគ្រប់គ្រងការនាំចេញទំនិញដែលអាចប្រើប្រាស់ទាំងវិស័យស៊ីវិលនិងវិស័យយោធាទៅកាន់ជប៉ុនកាលពីជាងមួយខែមុន ដែលមានគោលបំណងទប់ស្កាត់ការធ្វើ“យោធូបនីយកម្មម្តងទៀត” និងការប៉ុនប៉ងមានអាវុធនុយក្លេអ៊ែររបស់ជប៉ុន ក៏ដូចជាគាំពារសន្តិភាពក្នុងតំបន់ និងពិភពលោក។ អ្នកវិភាគសម្គាល់ឃើញថា ទង្វើរបស់ចិនមានភាពត្រឹមត្រូវសមហេតុផល និងស្របច្បាប់ទាំងស្រុង ហើយក៏ស្របនឹងការរំពឹងទុករបស់ពិភពលោកផងដែរ ដែលសមស្របនឹងផលប្រយោជន៍របស់ពិភពលោកទាំងមូលនិងបង្ហាញឱ្យឃើញនូវទំនួលខុសត្រូវរបស់ប្រទេសធំក្នុងប្រវត្តិសាស្ត្រ ។
បើមើលពីទង្វើជាក់ស្តែងរបស់សហគ្រាសឧស្សាហកម្មយោធារបស់ជប៉ុនអាចឃើញថា ការដាក់ទណ្ឌកម្មទៅលើជប៉ុន គឺជានិន្នាការដ៏ចាំបាច់ ។ សហគ្រាស ដូចជាក្រុមហ៊ុនMitsubishi Heavy Industries,Ltd.និងក្រុមហ៊ុន Kawasaki Heavy Industries,Ltd.ជាដើមដែលត្រូវដាក់បញ្ចូលក្នុងបញ្ជីឈ្មោះស្តីពីការគ្រប់គ្រងការនាំចេញអាចនិយាយបានថាជា“កេរ្តិ៍មរតកសង្គ្រាម”របស់យោធានិយមជប៉ុន ។ តាមទិន្នន័យបង្ហាញថា សហគ្រាសឧស្សាហកម្មយោធារបស់ជប៉ុនចំនួន៥ រួមទាំងក្រុមហ៊ុន Mitsubishi Heavy Industries,Ltd. និងក្រុមហ៊ុនKawasaki Heavy Industries,Ltd. ជាដើម នៅឆ្នាំ២០២៤ មានទំហំលក់ដូរសរុបឡើងដល់១៣៣០០លានដុល្លារអាមេរិក កើនឡើង៤០ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣ ។ ប្រទេសចិនបង្កើនការគ្រប់គ្រងការនាំចេញចំពោះសហគ្រាសទាំងនេះតាមផ្លូវច្បាប់និងការកំណត់ពាក់ព័ន្ធ គឺដើម្បីកាត់ផ្តាច់“អាហារូបត្ថម្ភ”នៅតាមផ្លូវធ្វើយោធូបនីយកម្មរបស់ជប៉ុន និងវាយប្រហារចំឬសគល់នូវឧស្សាហកម្មវាតទីយោធារបស់ជប៉ុន ដូច្នេះ នេះជាទង្វើដ៏ចាំបាច់សម្រាប់បង្ការហានិភ័យសន្តិសុខ ។
បើមើលពីនិន្នការប្រកបដោយគ្រោះថ្នាក់របស់រដ្ឋអំណាចរបស់លោកស្រី Sanae Takaichiលើវិស័យការពារសន្តិសុខអាចឃើញថា ការតបតវិញដោយចំគោលដៅរបស់ចិន គឺសមហេតុផលនិងស្របច្បាប់។ បន្ទាប់ពីធ្វើការបោះច្នោតជ្រើសរើសនៃព្រឹទ្ធសភាជប៉ុនកាលពីខែកុម្ភៈមក បក្សសេរីប្រជាធិបតេយ្យដែលដឹកនាំដោយលោកស្រី Sanae Takaichi បានដើរតាមផ្លូវវាតទីយោធាកាន់តែឆ្ងាយទៅៗ ដោយពឹងផ្អែកលើឋានៈមានវិសាលភាពក្នុងរដ្ឋសភា ។ លោកស្រីប៉ុនប៉ង់ដាក់បញ្ចូលកងស្វ័យការពារក្នុងមាត្រាទី៩នៃរដ្ឋធម្មនុញ្ញសន្តិភាព បំរះខ្លួនចេញពីការរឹតត្បិតខាងផ្លូវច្បាប់ស្តីពិ “ការលះបង់ចោលសង្គ្រាម” រហូតដល់ដំឡើងថវិកាការពារជាតិឆ្នាំសារពើពន្ធ២០២៦ដល់៩,០៤ទ្រីលានយេនជប៉ុន (ត្រូវជា៥៧៩០០លានដុល្លារអាមេរិក) ដែលបានបំបែកចំណែក២ភាគរយក្នុងGDP ក្នុងន័យខិតខំប្រឹងប្រែងបង្កើតប្រព័ន្ធវាយប្រហាររយៈចម្ងាយឆ្ងាយ ។ ចាប់ពីការល្មើសនឹងការហាមឃាត់ការនាំចេញអាវុធ ដែលបានពង្រីកក្របខណ្ឌនាំចេញដល់អាវុធទាំងអស់ និងនាំចេញសព្វាវុធទៅកាន់ប្រទេសចំនួន១២ ដើម្បីបង្កើតបណ្តាញឡោមព័ទ្ធជាយុទ្ធសាស្ត្រក្នុងតំបន់ ដល់ឃោសនាថានឹងធ្វើវិសោធនកម្ម “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ”និងធ្វើវិសោធនកម្ម“ឯកសារទាំងបីស្តីពីការពារសន្តិសុខ”របស់ជប៉ុនមុនពេលកំណត់ ។ល។
ប្រការទាំងនេះអាចឃើញថា ទង្វើប្រកបដោយគ្រោះថ្នាក់មួយចំនួនបានអនុវត្តដោយប្រទាក់ក្រឡាគ្នា ដែលបានកកើតជាការវិឌ្ឍដ៏អាក្រក់ ពោលគឺ ពីការបង្ហាញអាកប្បកិរិយាខាងនយោបាយ ដល់ការពង្រីកថវិកាយោធា ដល់សហគ្រាសបានផលកម្រៃ រហូតដល់ទទួលការគាំទ្រខាងនយោបាយ នេះគឺស្រដៀងគ្នានឹងរូបមន្តពេលមុននឹងកើតមានសង្គ្រាមលោកលើកទីពីរ ពោលគឺ ផ្នែកយោធានិងមហាសេដ្ឋីឃុបឃិតគ្នា ដូច្នេះ ប្រទេសទាំងឡាយក្នុងតំបន់គួរតែមានការប្រុងប្រយ័ត្នខ្ពស់ ។
ការដែលប្រទេសចិនបង្កើតការគ្រប់គ្រងការនាំចេញចំពោះជប៉ុន មិនមែនជាការសងសឹកខាងសេដ្ឋកិច្ចនោះទេ តែគឺជាវិធានការយ៉ាងខ្លាំងសំដៅចំពោះទង្វើយោធារបស់ជប៉ុនដែលមានការគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ជាមធ្យោបាយដ៏មានប្រសិទ្ធភាពដើម្បីទប់ស្កាត់កុំឱ្យជប៉ុន“ធ្វើយោធូនីយកម្មម្តងទៀត” ដែលមានភាពត្រឹមត្រូវ ភាពចាំបាច់និងសមហេតុសមផលយ៉ាងពេញលេញ ។ សហគមន៍អន្តរជាតិគួរចាប់ដៃគ្នា រួមគ្នាទប់ស្កាត់កុំឱ្យយោធានិយមជប៉ុនងើបឡើងវិញ ដើម្បីគាំពារលទ្ធផលជ័យជម្នះនៃសង្គ្រាមលោកលើកទីពីរ ក៏ដូចជាគាំពារសន្តិភាពនិងវិបុលភាពរបស់ពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង