**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង

កម្ពុជារកឃើញតុកកែខ្លួនបង្កង់ប្រភេទថ្មីមួយ នៅឧទ្យានជាតិគិរីរម្យ

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ បានចេញសេចក្តីប្រកាសពីរបកគម្ហើញថ្មី គឺតុកកែខ្លួនបង្កង់ប្រភេទថ្មីមួយ នៅឧទ្យានជាតិគិរីរម្យនៃប្រទេសកម្ពុជា។

តុកកែប្រភេទថ្មីនេះត្រូវបានពិពណ៌នាដាក់ឈ្មោះថាជា “តុកកែខ្លួនបង្កង់គិរីរម្យ” ដោយមានឈ្មោះជា វិទ្យាសាស្រ្ត ថា Cyrtodactylus kiriromensis បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាអស់រយៈពេលយ៉ាងយូររវាងអង្គការ សម្ព័ន្ធសត្វព្រៃ និងធម្មជាតិ ដែលមាន លោក នាង ធីប្រធានផ្នែកអភិរក្ស លោកបណ្ឌិត Bryan L. Stuart នៃសារៈមន្ទីរវិទ្យាសាស្រ្តធម្មជាតិ North Carolina និង លោកបណ្ឌិត L. Lee Grismer នៃសាកលវិទ្យាល័យ La Sierra នៃសហរដ្ឋអាមេរិក។

លោក នាង ធី អង្គការសម័្ពន្ធសត្វព្រៃ និងធម្មជាតិ បានឱ្យដឹងថា ការរកឃើញថ្មីនេះបានបោះពុម្ពផ្សាយនៅទស្សនាវដ្តីវិទ្យាសាស្ត្រ Zootaxa‚ដោយបង្ហាញពីសារៈសំខាន់ដ៏វិសេសវិសាលនិងការបន្តរុករករបកគម្ហើញថ្មីៗពីជីវៈចម្រុះនៃតំបន់ជួរភ្នំក្រវាញ និងជាទីជម្រកនៃប្រភេទភាវរស់ជាច្រើនប្រភេទដែលមិនមានវត្តមាននៅកន្លែងផ្សេងទៀតនៅក្នុងពិភពលោកនេះ។

លោក នាង ធី មានប្រសាសន៍ថា “ការរកឃើញនេះរំឭកយើងថា ជីវៈចម្រុះរបស់កម្ពុជាជាច្រើននៅមិនទាន់បាន ចុះបញ្ជីអស់នៅឡើយ។ សូម្បីតែនៅតំបន់ការពារដ៏ល្បីឈ្មោះ ដូចជាឧទ្យានជាតិគិរីរម្យ ក៏មានប្រភេទសត្វល្មូនជាច្រើនប្រភេទកំពុងរង់ចាំការធ្វើការសិក្សាស្រាវជ្រាវ ក៍ដូចជាការទទួលស្គាល់ផងដែរ។ ការបន្តការស្រាវជ្រាវនៅទីវាលគឺជាការចាំបាច់ណាស់ដើម្បីស្វែងយល់ និងការពារសត្វព្រៃដ៏កម្ររបស់ប្រទេស”។

លោក នាង ធី បន្តថា ប្រភេទសត្វនេះត្រូវបានជួបប្រទះជាលើកដំបូងដោយលោក បណ្ឌិត Stuartក្នុងកំឡុងពេលបេសកម្មដំបូងមកប្រទេសកម្ពុជាក្រោមការឧបត្ថម្ភរបស់អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) កាលពីជាងពីរទសវត្សរ៍មុន ប៉ុន្តែមិនអាចពិពណ៌នាជាផ្លូវការនៅពេលនោះទេ ដោយសារមានភាពស្មុគស្មាញនៃពិន្ធុ(DNA)។ តុកកែខ្លួនបង្កង់គិរីរម្យ ស្ថិតនៅក្នុងក្រុមមួយនៃតុកកែជើងកោង(Bent-toed gecko) ដែលគេធ្លាប់តែចាត់ទុកថាវាតំណាង ឱ្យប្រភេទតុកកែតែមួយប្រភេទដែលកំពុងមានវត្តមានគ្រប់ទីកន្លែង។ ចាប់តាំងពីពេលនោះមកការស្រាវជ្រាវត្រូវបានបន្ត ហើយបន្ទាប់មកបានបង្ហាញឱ្យឃើញថាក្រុមនេះមានច្រើនប្រភេទខុសៗគ្នាទៅតាមទីកន្លែងដាច់ដោយ ឡែកពីគ្នានៅទូទាំងតំបន់ជួរភ្នំក្រវាញ ដែល នាំឱ្យគេលើកជាចម្ងល់ថា តើនៅមានសត្វព្រៃប៉ុន្មានប្រភេទទៀត ដែល ត្រូវធ្វើការស្រាវ ជ្រាវ បន្ថែម ជាពិសេសនៅក្នុងតំបន់ដែលអ្នកស្រាវជ្រាវពិបាកចូលទៅសិក្សាកន្លងមក ដោយថ្មីៗនេះភាពជឿនលឿនក្នុងការស្រាវជ្រាវផ្នែកពិន្ធុ អាចឱ្យគេញែកអត្តសញ្ញាណតុកកែខ្លួនបង្កង់ គិរីរម្យចេញពីប្រភេទសត្វដែលមានលក្ខណៈស្រដៀងៗគ្នាបាន។

លោកបន្ថែមថា ផ្អែកលើលក្ខណៈប្រព័ន្ធអេកូឡូស៊ី ប្រភេទថ្មីនេះត្រូវបានគេសង្កេតឃើញវារស់នៅ និងរកចំណីរនៅពេលយប់ តាមដើម ឈើទាបៗ គល់ឈើ លើផ្ទាំងថ្មក្បែរអូរ និងតាមគន្លងផ្លូវព្រៃជាច្រើនក្នុងព្រៃពាក់កណ្តាលស្រោង។ ឈ្មោះសត្វត្រូវបានដាក់ ភ្ជាប់ទៅនឹងឈ្មោះឧទ្យានជាតិគិរីរម្យ ដែលជាតំបន់ការពារមួយមានទីតាំងក្នុងខេត្តកំពង់ស្ពឺ ដែលគ្របដណ្តប់ ដោយព្រៃស្រល់ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង ដែលលាយឡំជាមួយដើម ឬស្សី។ឧទ្យានជាតិគិរីរម្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងជាគោលដៅដ៏ពេញនិយមមួយ សម្រាប់ភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត។

លោកបណ្ឌិត Bryan Stuart មានប្រសាសន៍ថា “ការរកឃើញទាំងនេះបានបង្ហាញពីសារៈសំខាន់នៃសំណាកសត្វនៅតាមសារៈមន្ទីរក្នុងការធ្វើសារពើភ័ណ្ឌជីវៈចម្រុះ។ នៅពេលដែលសហការីកម្ពុជា និងខ្ញុំ បានប្រមូលសំណាកជាច្រើនប្រភេទនៅឧទ្យានជាតិគិរីរម្យ ក្នុងខែមិថុនា ឆ្នាំ២០០០ យើងបានធ្វើការចាត់ថ្នាក់ទៅតាមស្ថានភាពពេលនោះ ហើយសន្មត់ថានេះគឺជាប្រភេទមួយ Cyrtodactylus intermedius ដែលវត្តមានគ្រប់ទីកន្លែង។ តែឥលូវនេះយើងអាចត្រឡប់ទៅមើលសំណាកនៅក្នុងឆ្នាំ២០០០ និងញែកពួកវាក្នុងបរិបទនៃការយល់ដឹងថ្មី នៃភាពសំបូរបែបពិន្ធុក្នុងក្រុមតុកកែខ្លួនបង្កង់ហើយបានដឹងថា យើងបានរកឃើញប្រភេទថ្មីដាច់ ដោយឡែកមួយសម្រាប់វិទ្យាសាស្រ្តដែលមាននៅក្នុងឧទ្យានជាតិគិរីរម្យតែមួយគត់”។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ការរកឃើញប្រភេទជីវៈចម្រុះថ្មីពិតជាបានបញ្ជាក់ប្រាប់យើងទាំងអស់គ្នាពីសារៈសំខាន់នៃគម្របបៃតងរបស់តំបន់ការពារធម្មជាតិ ដ៍មានតម្លៃនិងគុណប្រយោជន៍ដែលមិនអាចកាត់ថ្លៃបាន ទាំងសម្រាប់មនុស្សនិងធម្មជាតិ ការចូលរួមថែរក្សាការពារធនធានធម្មជាតិ និងបរិស្ថាន ដើម្បីនិរន្តរភាពសម្រាប់មនុស្សជាតិ នាពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់កូនចៅយើងជំនាន់ក្រោយ។
ឯកឧត្ដមបញ្ជាក់ថា “លើសពីនេះ ក្រសួងបរិស្ថានបាននឹងកំពុងជំរុញការពង្រឹងកាអនុវត្តច្បាប់ ការពង្រីកគម្របបៃតង និងការអភិវឌ្ឍន៍ជីវភាពសហគមន៍មូលដ្ឋាន ដើម្បីធានាឱ្យតំបន់ការពារធម្មជាតិនៅកម្ពុជាបន្តផ្តល់ជាទីជម្រកសម្រាប់សត្វ និងរុក្ខជាតិជាច្រើនប្រភេទដូចជា ជាពិសេសពពួកប្រភេទងាយរងគ្រោះ និងជិតផុតពូជលើពិភពលោក ដែលមានតម្លៃជាសកល ហើយក៏ជាកន្លែងដ៏សំខាន់មួយផងដែរសម្រាប់ការសិក្សាស្រាវជ្រាវ និងផ្តល់ឱកាសសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាច្រើនកុះករ តាមរយៈការរៀបចំគោលដៅលំហែបៃតង ដ៏មានសក្តានុពលរបស់ប្រទេស”។

អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ គាំទ្រសកម្មភាពអភិរក្សក្នុងតំបន់ការការពារប្រភេទជិតផុតពូជ ការស្តារ ទីជម្រកសំខាន់ៗ និងពង្រឹងជីវភាពសហគមន៍មូលដ្ឋានប្រកបដោយនិរន្តរភាពជាសកល។ ដោយផ្អែកលើកំណត់ត្រាអស់ជាច្រើនទសវត្សរ៍ អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ បាននឹងកំពុងគាំទ្រដល់ការទប់ស្កាត់នៃការបង់បង់ជីវៈចម្រុះនៅក្នុងតំបន់សំខាន់ៗនៃផែនដី តាមរយៈកិច្ចសហការយូរអង្វែងជាមួយអង្គការដៃគូ និងថ្នាក់ដឹកនាំក្នុងតំបន់។ តាមរយៈកិច្ចសហការស៊ីជម្រៅ អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ បាននឹងកំពុងគាំទ្រដល់ផ្នែកយុទ្ធសាស្រ្តក្នុងកិច្ចការអភិរក្សធនធានធម្មជាតិដែលផ្តល់គុណតម្លៃដល់សហគមន៍មូលដ្ឋាន ការចែករំលែកចំណេះដឹង និងបទពិសោធន៍ស្របតាមប្រពៃណីក្នុងតំបន់ ដើម្បីឱ្យមនុស្ស និងសត្វព្រៃ អាចរស់នៅប្រកបដោយភាពសុខដុមរម្យនា៕

អត្ថបទដែលជាប់ទាក់ទង