**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត

រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំអប់រំផ្សព្វផ្សាយអំពីនិយាមបែបបទសម្រាប់អនុវត្តកម្មវិធីបង្ការ ថែទាំ និងព្យាបាលមេរោគអេដស៍/ជំងឺអេដស៍ និងកាមរោគ ថ្នាក់ឃុំ-សង្កាត់ និងមណ្ឌលសុខភាព

បន្ទាយមានជ័យ៖ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦មានបើកកិច្ចប្រជុំអប់រំផ្សព្វផ្សាយអំពីនិយាមបែបបទសម្រាប់អនុវត្តកម្មវិធីបង្ការ ថែទាំ និងព្យាបាលមេរោគអេដស៍/ជំងឺអេដស៍ និងកាមរោគ ថ្នាក់ឃុំ-សង្កាត់ និងមណ្ឌលសុខភាព ក្រោមអធិបតីភាព លោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានចូលរួមពី លោកវេជ្ជបណ្ឌិតចេពីចិត្ត អនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកវេជ្ជបណ្ឌិត គីលីន ពិសី ប្រធានកម្មវិធីអេដស៍ កាមរោគ នៃមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្ត្រីសុខាភិបាល អាជ្ញាធរឃុំ សង្កាត់ ក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី និងអង្គការដៃគូពាក់ព័ន្ធ ។

លោកវេជ្ជបណ្ឌិត គីលីន ពិសី បានធ្វើសេចក្តីរាយការណ៍និងបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងបង្កើនការចូលរួមអ្នកដឹកនាំមូលដ្ឋាន ដើម្បីធ្វើជាម្ចាស់លើការឆ្លើយតបនិងមេរោគអេដស៍ ជំងឺអដស៍ តាមរយៈការកសាងសមត្ថភាពតាមមូលដ្ឋានដើម្បីបង្កើតបរិយាកាសអំណោយផល ពង្រឹងប្រព័ន្ធនិងធានាធនធានដែលត្រូវ ដើម្បីរួមចំណែកឆ្លើយតបនិងជំងឺអេដស៍នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាព។ ដើម្បីផ្តល់បរិយាកាសឲ្យប្រជាជនងាយរងគ្រោះនិងអ្នកផ្ទុកមេរោគអេដស៍ ទទួលបានសេវាសាធារណៈនិងអត្ថប្រយោជន៍ដែលផ្តល់ដោយថ្នាក់ក្រោមជាតិ ពីការអភិវឌ្ឍមូលដ្ឋាននិងសហគមន៍។ដើម្បីធ្វើឪ្យមានការចូលរួមពីបុគ្គលិកថែទាំសុខភាព បុគ្គលិកសង្គម នគរបាល អ្នកស្ម័គ្រ សុខភាពភូមិ ប្រជាជន និងអ្នកផ្ទុកមេរោគអេដស៍ ក្នុងដោះស្រាយឧបស័គ្គទាំងអស់ ដើម្បីឲ្យពួកគេទទួបានសេវាកម្មប្រកបដោយប្រសិទ្ធភាពនិងសមធម៌ ។បង្កើនការយល់ដឹរួមគ្នាលើការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ។និងមួយវិញទៀតអំពីការសំរេចគោលដៅទី១ ៖៩៥ % នៃអ្នកដែលផ្ទុកមេរោគអេដស៍ នឹងដឹងស្ថានភាពផ្ទុកមេរោគអេដស៍ ។គោលដៅទី២៖ ៩៥ % នៃអ្នកដែលបានធ្វើរោគវិនិច្ឆ័យឃើញមានផ្ទុកមេរោគអេដស៍ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ប្រកបដោយចីរភាព។គោលដៅទី៣៖ ៩៥% នៃអ្នកទាំងអស់ដែលទទួលបាននូវការព្យាបាលដោយឱសថ ប្រឆាំងមេរោគអេដស៍ នឹងមានបន្ទុកមេរោគអេដស៍ទាបជាង ៤០ copies/ml ។

ថ្លែងនាឱកាសនោះ លោកស្រី រស់ សុផានី មានប្រសាសន៍ជំរុញដល់ក្រុមការងារអេដស៍ ក៏ដូចជាកាមរោគថ្នាក់មូលដ្ឋានទាំងអស់ត្រូវ បង្កើនចំណេះដឹង និងជំនាញច្បាស់លាស់ក្នុងការធ្វើការងារ ជាមួយ ក្រុមប្រជាជនប្រឈមមុខខ្ពស់ អ្នករស់នៅជាមួយមេរោគអេដស៍ ប្រជាជនងាយរងគ្រោះ ដល់ក្រុមការងារ នៅមូលដ្ឋាន ដើម្បីជួយជម្រុញឲ្យមានការផ្លាស់ប្តូរឥរិយាបទនៃការប្រព្រឹត្តិ កាត់បន្ថយភាពងាយរងគ្រោះ ដោយ ការឆ្លងរាលដាលនៃមេរោគអេដស៍នៅក្នុងសហគមន៍។ កសាងសមត្ថភាពមន្ត្រីសហគមន៍ ក្នុងការគ្រប់គ្រងស្ថាន ភាពនៃមេរោគអេដស៍ យល់ច្បាស់អំពីគោលដៅយុទ្ធសាស្ត្រជាតិ ក្នុងការលុបបំបាត់ការឆ្លងថ្មីនៃមេរោគអេដស៍ និង ប្រែក្លាយជាសកម្មភាព កំណត់បាននូវប្រជាជនប្រឈម ស្រាវជ្រាវរុករក បញ្ជូនទៅធ្វើតេស្ត បញ្ជូនទៅរកសេវា ព្យាបាល តាមដានគាំទ្រដល់ការព្យាបាល ការខកខាន ការបោះបង់សេវាព្យាបាល និងជួយដោះស្រាយឧបសគ្គ ដែលរំខានដល់ការព្យាបាលអ្នករស់នៅជាមួយមេរោគអេដស៍តាមភាពជាក់ស្តែងក្នុងសហគមន៍។ កសាងនូវឆន្ទៈ ក្រុមការងារមូលដ្ឋាន ឲ្យពួកគាត់យល់ពីភាពចាំបាច់ក្នុងការធ្វើឲ្យមាននិរន្តភាពការងារគ្រប់គ្រងមេរោគអេដស៍នៅ មូលដ្ឋាន ដែលជាចំណែកមួយសំខាន់ក្នុងការកសាងជីវភាពប្រជាជនក្នុងសហគមន៍ ចូលរួមក្នុងការអភិវឌ្ឍន៍សហ គមន៍ ប្រកបដោយសន្តិសុខ និងសុវត្ថិភាព។

លោកស្រីអភិបាលរង បានគូសបញ្ជាក់ទៀតថា៖អត្រាការឆ្លងមេរោគអេដស៍នៅប្រទេសកម្ពុជា មាន ០,៥% ហើយការប៉ាន់ប្រមាណអ្នកផ្ទុកមេរោគ អេដស៍នៅក្នុងខេត្តបន្ទាយមានជ័យមានប្រមាណ ៤៨៣៨ នាក់ក្នុងឆ្នាំ ២០២៣។ ហើយអ្នកផ្ទុកមេរោគអេដស៍ ដែលបានដឹងស្ថានភាពមេរោគអេដស៍ និងបានទទួលការព្យាបាលមានចំនួន ៤២៦៧នាក់ (ស្រី ២០៥៩នាក់) ក្នុងនោះមានក្មេងចំនួន ២៧នាក់ (ស្រី ១៣នាក់)។ ការផ្តល់សេវាធ្វើតេស្តឈាមក្នុងខេត្តបន្ទាយមានជ័យ មាន នៅគ្រប់មណ្ឌលសុខភាព គ្រប់មន្ទីរពេទ្យ និងរក្សាការសំងាត់។ ក្រុមប្រឈមមុខខ្ពស់ (ស្ត្រីបំរើសេវាកំសាន្ត ក្រុម បុរសស្រឡាញ់បុរស ក្រុមបំលែងភេទ ដែលគ្រប់គ្រងដោយអង្គការរ៉ាក់ (RHAC) មានការអប់រំ ផ្តល់ប្រឹក្សានិងធ្វើ តេស្តឈាម និងបញ្ជូនចូលសេវាព្យាបាលបានទាន់ពេលវេលាក្នុងករណីមានផ្ទុកមេរោគអេដស៍ និងជំងឺស្វាយ។ ដូច្នេះសូមឲ្យក្រុមការងារត្រូវយកចិត្តទុកដាក់និងព្យាបាលមេរោគអេដស៍/ជំងឺអេដស៍ និងកាមរោគនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព៕

អត្ថបទដែលជាប់ទាក់ទង