**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប

ក្រសួងសុខាភិបាល និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ) បោះជំហានថ្មីមួយទៀតក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យសុខាភិបាល


ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ) ដើម្បីពិនិត្យវឌ្ឍនភាព និងពន្លឿនការងារបរិវត្តកម្មឌីជីថល ក្នុងវិស័យសុខាភិបាល។

លទ្ធផលនៃកិច្ចប្រជុំបានពិភាក្សា និងឯកភាពលើចំណុចសំខាន់ៗដូចខាងក្រោម៖

១. ប្រព័ន្ធបញ្ជីចាក់វ៉ាក់សាំង (EIR)៖ ប្រព័ន្ធនេះបានត្រៀមខ្លួនរួចរាល់ សម្រាប់ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅត្រីមាសទី១ ឆ្នាំ២០២៦។ បច្ចុប្បន្នប្រព័ន្ធមានទិន្នន័យកំណត់ត្រាវ៉ាក់សាំងជាង ១ លាននាក់ ដែលនឹងជួយសម្រួលដល់ការតាមដានប្រវត្តិវ៉ាក់សាំងរបស់ប្រជាពលរដ្ឋ។

២. ប្រព័ន្ធគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជន (HFMS)៖ បានបញ្ចប់ដំណាក់កាលទី១ ដោយជោគជ័យ ដោយអាចបង្ហាញទីតាំង និងទិន្នន័យមន្ទីរសម្រាកព្យាបាល មន្ទីរពហុព្យាបាល និងមន្ទីរពេទ្យឯកជន នៅលើ Dashboard។ ក្រុមការងារកំពុងបន្តដំណាក់កាលទី២ លើការចុះបញ្ជីមូលដ្ឋានសុខាភិបាល និងលើកកម្ពស់ស្តង់ដាសុវត្ថិភាព។

៣. ប្រព័ន្ធពិគ្រោះជំងឺពីចម្ងាយ (Telemedicine)៖ ជាបច្ចេកវិទ្យាពិគ្រោះព្យាបាលថ្មី ដែលគ្រោងនឹងដាក់ដំណើរការសាកល្បងនៅ មន្ទីរពេទ្យគោលដៅចំនួន ២ ក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីបង្កើនប្រសិទ្ធភាពសេវាពិគ្រោះ និងព្យាបាលជំងឺ។

៤. សុវត្ថិភាពឯកសារ (Verify.gov.kh)៖ ជាជំហានៗគ្រោងដាក់បញ្ចូល QR Code ស្តង់ដារបស់ Verify.gov.kh លើឯកសារផ្លូវការតម្រូវនានារបស់ក្រសួងសុខាភិបាល ដើម្បីធានាភាពត្រឹមត្រូវ និងសុវត្ថិភាពឯកសារ។

លទ្ធផលខាងលើនេះ ជាកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រសួងសុខាភិបាល ក្នុងការនាំយកបច្ចេកវិទ្យាទំនើបមកបម្រើសុខភាពសាធារណៈ និងបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំ រួមគ្នា របស់ក្រសួងសុខាភិបាល និង គ.រ.ឌ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង