**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ប្រធានាធិបតីអ៊ុយក្រែនថា ក្រុមសម្ព័ន្ធមិត្តនៅអឺរ៉ុប បានព្រមព្រៀងផ្តល់កញ្ចប់ជំនួយផ្នែកយោធានិងថាមពលថ្មីបន្ថែម នៅមុនគម្រប់ខួប៤ឆ្នាំសង្រ្គាមឈ្លានពានរបស់រុស្ស៉ី

កៀវ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា ក្រុមសម្ព័ន្ធមិត្តនៅអឺរ៉ុប បានព្រមព្រៀងផ្តល់កញ្ចប់ជំនួយផ្នែកយោធានិងថាមពលថ្មីបន្ថែម នៅមុនគម្រប់ខួប៤ឆ្នាំនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលត្រូវចំ​ថ្ងៃទី២៤ ខែកុម្ភៈ។

លោក ហ្សេលេនស្គី បានបង្ហោះសារនៅលើបណ្តាញសង្គម X ដូច្នេះថា «នៅទីក្រុង Munich យើងបានឯកភាពគ្នាជាមួយ​បណ្តាមេដឹកនាំនៃកិច្ចពិភាក្សា Berlin Format ស្តីពីកញ្ចប់ជំនួយជាក់លាក់ពាក់ព័ន្ធថាមពលនិងយោធា សម្រាប់អ៊ុយក្រែន នៅមុនថ្ងៃទី២៤ ខែកុម្ភៈ»។

កាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីកិច្ចប្រជុំ Berlin Format ដែលមានការចូលរួមពីក្រុមមេដឹកនាំអឺរ៉ុបជាង១០រូប នៅទីក្រុង Munich នៃប្រទេសអាល្លឺម៉ង់ លោកប្រធានាធិបតីអ៊ុយក្រែន បានបង្ហាញក្តីសង្ឃឹមចំពោះការផ្តល់ជំនួយថ្មីៗ ក្នុងនោះ​រួមមានទាំងប្រព័ន្ធការពារដែនអាកាស។

គួរបញ្ជាក់ថា ទីក្រុងកៀវកំពុងព្យាយាមប្រមែប្រមូលការគាំទ្របន្ថែមពីដៃគូ ស្របពេលដែលខ្លួនបន្តតស៊ូទប់ទល់ ការវាយលុករបស់រុស្ស៉ី​នៅលើសមរភូមិ និងការវាយប្រហារតាមផ្លូវអាកាសមកលើប្រព័ន្ធថាមពល ហើយកំពុងតែស្ថិតក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក ដើម្បីចរចាស្វែងរកសន្តិភាព។

ការវាយប្រហាររបស់រុស្ស៉ីលើទីក្រុងធំៗ រួមមានទាំងរដ្ឋធានីកៀវ បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន រងការខូចខាតធ្ងន់ធ្ងរ ជាហេតុនាំឱ្យមនុស្សរាប់លាននាក់ គ្មានអគ្គិសនីប្រើប្រាស់ ក្រោមអាកាសធាតុដ៏ត្រជាក់។

បើតាមលោក ហ្សេលេនស្គី រុស្ស៉ីបានប្រើប្រាស់ដ្រូនប្រហែល១៣០០គ្រឿង គ្រាប់បែក១២០០គ្រាប់ និងមីស៉ីលបាលិស្ទីគរាប់សិបគ្រាប់ វាយប្រហារមកលើអ៊ុយក្រែន អំឡុងរយៈពេល១សប្តាហ៍កន្លងមកនេះ៕

អត្ថបទដែលជាប់ទាក់ទង