**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប

ឯកឧត្តម គួច ចំរើន លើកទឹកចិត្តដល់សមាជិក ស.ស.យ.ក ខេត្តកណ្តាលទាំងអស់ សូមបន្តពង្រឹងសកម្មភាពស្ម័គ្រចិត្តមួយបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការបម្រើសង្គមជាតិ

កណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានគាំទ្រ និងលើកទឹកចិត្ត ដល់សមាជិក ស.ស.យ.ក ខេត្តកណ្តាលទាំងអស់ សូមបន្តពង្រឹងសកម្មភាពស្ម័គ្រចិត្តមួយបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការបម្រើសង្គមជាតិ ជាពិសេសត្រូវបន្តផ្សព្វផ្សាយ និងពង្រីកសមាជិក ស.ស.យ.ក របស់យើងឱ្យបានកាន់តែច្រើនឡើងថែមទៀត សំដៅជួយគ្នាក្នុងការងារកសាងសង្គមជាតិឱ្យមានភាពរីកចម្រើន។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ ឯកឧត្តម គួច ចំរើន បានកោតសរសើរចំពោះ ថ្នាក់ដឹកនាំ ព្រមទាំងសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល (ស.ស.យ.ក)ខេត្ត ទាំងអស់ដែលបានខិតខំបំពេញការងារស្នូលរបស់ខ្លួន ក្នុងការបម្រើកិច្ចការសង្គម និងការងារស្ម័គ្រចិត្តនានាទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

ឯកឧត្តមប្រធាន ស.ស.យ.ក ខេត្ត បានបញ្ជាក់ថា ការងាររបស់សមាជិក ស.ស.យ.ក គឺជាការងារស្ម័គ្រចិត្ត ដោយមិនមានប្រាក់ឧបត្ថម្ភ ឬប្រាក់ខែឡើយ ប៉ុន្តែជាឱកាសដ៏មានតម្លៃសម្រាប់យុវជនក្នុងការចូលរួមសកម្មភាពសង្គម និងមនុស្សធម៌ ទទួលបាននូវបទពិសោធន៍ជាក់ស្ដែងពីការងាររបស់ខ្លួន មានឱកាសទទួលបានជោគជ័យឆាប់រហ័សក្នុងជីវិត។

នាឱកាសនោះដែរ ឯកឧត្តមប្រធាន ស.ស.យ.ក ខេត្ត ក៏បានជំរុញ និងលើកទឹកចិត្ត ដល់សមាជិក សមាជិកា ស.ស.យ.ក ខេត្តទាំងអស់សូមបន្តចូលរួមក្នុងការបរិច្ចឈាមដោយស្ម័គ្រចិត្តឱ្យបានទៀងទាត់ ដើម្បីទុកសម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺ និងជនរងគ្រោះដែលត្រូវការឈាមជារៀងរាល់ថ្ងៃ ជាមួយគ្នានេះមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្ដាល មន្ទីរពេទ្យជ័យជំនះ និងមន្ទីរពេទ្យតេជោសែនកោះធំ ត្រូវគិតគូរៀបចំឱ្យមានប្រព័ន្ធគ្រប់គ្រងឈាមឱ្យបានល្អ ត្រូវតាមដានបរិមាណឈាមឱ្យបានជាប្រចាំ ព្រមទាំងធ្វើការផ្ទេរទៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅពេលចាំបាច់ ដើម្បីកាត់បន្ថយការខូចខាត់ធនធានឈាម ដោយសារតែឈាមអាចរក្សាទុកបានត្រឹមតែ៤ សប្តាហ៍ប៉ុណ្ណោះ។

សូមជម្រាបជូនថា ក្នុងកិច្ចប្រជុំនេះ ស.ស.យ.កខេត្តកណ្តាល បានដាក់ទិសដៅអនុវត្តក្នុងឆ្នាំ ២០២៦នេះ រួមមាន៖ ខិតខំពង្រឹងរចនាសម្ព័ន្ធតាមបណ្តា ក្រុង-ស្រុក ឃុំ-សង្កាត់ ភូមិ និងសាលារៀន និងកសាងកម្លាំងបន្ថែមនៅ តាមមូលដ្ឋានបន្ថែមទៀត។ បន្តចូលរួមអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន បន្តរៀបចំកម្មវិធី “សាលារៀនស្អាត” ក្នុងមូលដ្ឋាន និង ជំរុញសកម្មភាពបរិស្ថាន នៅតាមក្រុង-ស្រុក។ រៀបចំការប្រកួតបាល់ទាត់ កីឡារត់ប្រណាំង និងកីឡាប្រណាំងកង់បន្តសកម្មភាពចែកអំណោយនៃក្តីស្រឡាញ់។ បន្តត្រៀមលក្ខណៈក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនានាដល់សមាជិក សមាជិកាក្លឹបនៃក្តីស្រលាញ់និងបន្តជំរុញបំផុសចលនាបរិច្ចាគឈាមឱ្យបានទូលំទូលាយថែមទៀត។បន្តខិតខំអនុវត្តសកម្មភាពរបស់ក្រុមការងារទាំង១០ ជំរុញសកម្មភាពរបស់ក្រុមការងារប្រតិបត្តិសកម្មភាពប្រចាំឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង