**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

មនុស្សរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីតំបន់ភ្នំដាច់ស្រយាលមួយនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន បន្ទាប់ពីមានការព្រមានថាអាចនឹងសកម្មភាពយោធាប្រឆាំងក្រុមសកម្មប្រយុទ្ធ

បរទេស៖ បេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ ២០២៦ អ្នកស្រុកនិយាយថា មនុស្សរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីតំបន់ភ្នំដាច់ស្រយាលមួយនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន ក្នុងប៉ុន្មានសប្តាហ៍ថ្មីមកនេះ បន្ទាប់ពីមានការព្រមានពីវិហារអ៉ីស្លាមមួយនៅទីនោះ ថាអាចនឹងសកម្មភាពយោធាប្រឆាំងក្រុមសកម្មប្រយុទ្ធ។

អ្នកស្រុកនៅជ្រលងភ្នំ Tirah ក្នុងខេត្ត Khyber Pakhtunkhwa ប្រទេសប៉ាគីស្ថាន ដែលមានព្រំប្រទល់ជាប់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា ពួកគេបានរើចេញទៅកាន់ទីក្រុងក្បែរៗនោះ បើទោះបីជាមានព្រិលធ្លាក់ខ្លាំង និងសីតុណ្ហភាពរដូវរងាត្រជាក់ខ្លាំងក៏ដោយ។
ជ្រលងភ្នំ Tirah គឺជាតំបន់សន្តិសុខដ៏រសើបតាំងពីយូរយារណាស់មកហើយ និងជាបន្ទាយរឹងមាំសម្រាប់ ក្រុមសកម្មប្រយុទ្ធ Tehrik-e-Taliban Pakistan ដែលធ្លាប់ធ្វើការវាយប្រហារលើកងកម្លាំងសន្តិសុខប៉ាគីស្ថាន។

រដ្ឋាភិបាលប៉ាគីស្ថាន មិនបានប្រកាសឱ្យពលរដ្ឋជម្លៀសខ្លួន ឬប្រតិបត្តិការយោធាណាមួយដែលបានគ្រោងទុកនោះទេ។ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បាននិយាយថា ចលនារបស់អ្នកស្រុកនៅតំបន់ Tirah គឺជាការធ្វើចំណាកស្រុកធម្មតាតាមរដូវកាល ដែលជំរុញដោយលក្ខខណ្ឌរដូវរងាដ៏អាក្រក់។

យ៉ាងនេះក្តី បេីតាមប្រភពយោធាប៉ាគីស្ថានម្នាក់ ការផ្លាស់ទីលំនៅបានធ្វើឡើងបន្ទាប់ពីមានការពិគ្រោះយោបល់ជាច្រើនខែ ក្នុងចំណោមពួកព្រឹទ្ធាចារ្យកុលសម្ព័ន្ធ មន្ត្រីសង្កាត់ និងអាជ្ញាធរសន្តិសុខ ជុំវិញវត្តមានរបស់ក្រុមសកម្មប្រយុទ្ធនៅទីក្រុង Tirah ដែលពួកគេនិយាយថាកំពុងបន្លំជាប្រជាជនស៉ីវិល និងមានការគាបសង្កត់អ្នកស្រុក៕

អត្ថបទដែលជាប់ទាក់ទង