**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

អភិបាលខេត្តកំពង់ចាម ស្នើអ្នកពាក់ព័ន្ធលើកបញ្ហាប្រឈមថ្មីៗចំណុចខ្វះខាត និងភាពអសកម្មសេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយប្រកបដោយស្មារតីទទួលខុសត្រូវ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់អ្នកពាក់ព័ន្ធ លើកឡើងដោយឥតលាក់លៀមនូវបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្មដែលសេស សល់ពីឆ្នាំចាស់ ធ្វើយ៉ាងណា ត្រូវសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់ចំពោះការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលគ្រប់ជាន់ថ្នាក់។

ឯកឧត្តម អភិបាលខេត្តថ្លែងបែបនេះ នាឱកាសអញ្ជើញជាអធិបតីជាមួយឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ អនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម ដែលរៀបចំនៅសាលសន្និសីទសាលាខេត្ត នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ។

ឯកឧត្តមអភិបាលខេត្ត បានប្រសាសន៍បញ្ជាក់ថា ចំពោះ រាល់ចំណុចទាំងឡាយ ដែលបានលើកឡើង ក៏នឹងត្រូវរៀបចំជាផែនការ ដោយចាត់ជាអាទិភាពសម្រាប់ទិសដៅ បន្តអនុវត្តនៅឆ្នាំបន្ទាប់ ដើម្បីធ្វើការដោះស្រាយឱ្យខាងតែបាន និងឱ្យឆ្លើយតបបានទាន់ពេលវេលា ចំគោលដៅ ហើយប្រកបដោយប្រសិទ្ធភាព និងមានប្រសិទ្ធផល។

ឯកឧត្តម អ៊ុន ចាន់ដា បញ្ជាក់ដែរថា សន្និបាតនាពេលនេះ សំដៅរួមគ្នាពិនិត្យវាយតម្លៃសមិទ្ធផល បញ្ហា ប្រឈម ដំណោះស្រាយ និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៦។ បន្ថែមពីនេះ សន្និបាតរបស់ យើងនឹងធ្វើការពិនិត្យលទ្ធផលការងារការអនុវត្គោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» និងសេវាសង្គម ប្រចាំឆ្នាំ២០២៥ ក្នុងដែនដីខេត្តកំពង់ចាមផងដែរ ។ ជាមួយនោះ សន្និបាតនាព្រឹកនេះ នឹងត្រូវប្រារព្ធធ្វើមានរយៈពេល មួយថ្ងៃកន្លះ ដែលនឹងត្រូវដំណើរការ ក្នុងគោលបំណងដើម្បីធ្វើការត្រួតពិនិត្យ វាយតម្លៃលើសមិទ្ធផល បទពិសោធន៍ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួម និងសមស្របទៅតាមស្ថានការណ៍ជាក់ ស្តែងជុំវិញការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវ របស់មន្ត្រីយើងគ្រប់ៗគ្នា។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានប្តេជ្ញាចិត្ត ចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទីភារកិច្ចតាមកំណត់នៃច្បាប់លិខិតបទដ្ឋានជាធរមាន ព្រមទាំងចូលរួមចំណែក និងផ្ដល់កិច្ចសហការគាំទ្រធ្វើឱ្យរដ្ឋបាលខេត្តកំពង់ចាមសម្រេចបានសមិទ្ធផលធំៗជាច្រើន នៅរយៈពេលពេញមួយឆ្នាំ២០២៥ កន្លងទៅផងដែរ៕

អត្ថបទដែលជាប់ទាក់ទង