**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

អាជ្ញាធរខេត្ត និងអង្គការថែរក្សាកាពារធនធានធម្មជាតិ រួមគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសការពារធនធានធម្មជាតិ

រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី៤កក្តដាឆ្នាំ២០២២នេះ បានសហការជាមួយអង្គការរក្សាការពារធនធានធម្មជាតិនិងរួមគ្នាទប់ស្កាត់ការពារបទល្មើស ឱ្យបានសំបូរបែបឡើងវិញ ទៅតាមប្រសាសន៍របស់រាជរដ្ឋាភិបាល។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងថា កិច្ចសហការរួមគ្នានេះធ្វើឡើងក្នុងគោលបំណង ដើម្បីជជែកពិភាក្សា ស្វែងរកកិច្ចសហប្រតិបត្តិការ សាមគ្គីគ្នាក្នុងការអនុវត្តការងារ ពាក់ព័ន្ឋនឹងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិរវាងអាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរក្រុងស្រុក ជាមួយ អង្គការថែរក្សាការពារធនធានធម្មជាតិនិងអង្គការការពារបរិស្ថាននិងសិទ្ឋិពលរដ្ឋកម្ពុជា ឱ្យមានប្រសិទ្ធិភាពឡើងវិញ។ អង្គប្រជុំបានលើក ជាមតិយោបល់នូវបញ្ហាប្រឈមនិងសំណូមពរមួយចំនួនដើម្បីរួមគ្នាដោះស្រាយនិងមានវិធានការចំពោះបុគ្គលឬអង្គភាព អាជ្ញាធរសមត្ថកិច្ច ស្ថាប័នណាដែលប្រព្រឹត្តិផ្ទុយឬប្រាសចាកពីតួនាទី ភារកិច្ចនិងវិជ្ជាជីវៈជំនាញរបស់ខ្លួន ក្នុងនោះ អាជ្ញាធរក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ឋ ត្រូវស្នើឱ្យអង្គប្រជុំយកចិត្តទុកដាក់ទៅលើការប្រើប្រាស់ឯកសណ្ឋាន សិទ្ឋិនិងតួនាទីរបស់វិស័យអង្គការសង្គម សមាគម នានាបានយល់។

លោកបន្តថា ការលើកបែបនេះ ដោយកន្លងមកមាន សមាគម អង្គការសង្គមស៊ីវិលខ្លះ និងស្ថាប័នអ្នកសារព័ត៌មានមួយចំនួន ពេលជួបបទល្មើសពួកគាត់មិនបានសុំការសហការពីអាជ្ញាធរដែនដីឬកម្លាំងសមត្ថកិច្ចនោះទេ ជាហេតុនាំឱ្យរំខានដល់ការប្រកបមុខរបរតូចតាចពីអនុផលព្រៃឈើរបស់បងប្អូនប្រជាពលរដ្ឋបណ្តាលឱ្យគាត់មានការថ្នាំងថ្នាក់ជាបន្តបន្ទាប់។ លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តមានប្រសាសន៍ថា៖ពាក់ព័ន្ឋទៅនឹងវិស័យព័ត៌មានថ្មីត្បិតតែមន្ទីរមិនមានសិទ្ឋិក្នុងការត្រួតពិនិត្យ គ្រប់គ្រងនិងតាមដានសកម្មភាពរបស់ស្ថាប័នព័ត៌មានឯកជនក្តី តែមន្ទីរតែងតែសហការនិងណែនាំដល់គ្រប់អង្គភាពព័ត៌មានដែលអាជ្ញាប័ណ្ណមានសុពលភាពដើម្បីយកមកចុះបញ្ជី ព្រមទាំងតែងតែសហការសម្របសម្រួលនិងដោះស្រាយភាពប្រទាំងប្រទើសជាច្រើនរវាងអាជ្ញាធរដែនដីនិងសមត្ថកិច្ចជាមួយអ្នកសារព័ត៌មានពុំដែលធ្វេសឡើយ ហើយក៍នៅតែបន្តពង្រឹងសហការគ្រប់ជ្រុងជ្រោយជាមួយអាជ្ញាធរក្រុងស្រុក ក៍ដូចជាមន្ត្រីមានសមត្ថកិច្ចដើម្បីទប់ស្កាត់ជនបន្លំជាអ្នកសារព័ត៌មានឬអ្នកព័ត៌មានណាដែលពុំមានលិខិតឧទ្ទេសនាមនិងប័ណ្ណសម្គាល់ខ្លួន និងប្រើប្រាស់តួនាទីប្រាសចាកពីក្រមសីលធម៌និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន។

ថ្លែងបូកសរុបអង្គប្រជុំ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានជំរុញនិងណែនាំឱ្យមន្ទីរព័ត៌មានខេត្តបន្តគ្រប់គ្រងនិងស្រង់ទិន្នន័យនិងចុះបញ្ជីនូវស្ថាប័នព័ត៌មានដែលមានសុពលភាពក្នុងខេត្តទាំងអស់ ហើយអាជ្ញាធរខេត្តនឹងលៃលកពេលវេលាសមស្របណាមួយរៀបចំជួបប្រជុំជាមួយបណ្តាញសារព័ត៌មានក្នុងខេត្ត។លោកអភិបាលរងខេត្តបានផ្តល់ចំណុចគន្លឺះសំខាន់ៗមួយចំនួនដើម្បីឱ្យ កិច្ចការពាក់ព័ន្ឋនឹងកិច្ចសហការលើការងារទប់ស្កាត់និងបង្ក្រាបបទល្មើស រវាងអាជ្ញាធរសមត្ថកិច្ច ជាមួយ អង្គការ សមាគម និងអ្នកសារព័ត៌មាន ប្រព្រឹត្តិទៅដោយត្រឹមត្រូវ ស្របតាមបទដ្ឋានច្បាប់គតិយុត្តិនានា និងនិតិវិធី តាមជំនាញនិងវិជ្ជាជីវៈរៀងៗខ្លួន។លោក មានប្រសាសន៍ថា៖ចំពោះអង្គការ សមាគម ត្រូវគោរពតាមលក្ខន្តិកៈរបស់ខ្លួននិងបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ហើយមានតួនាទីពេញលេញទៅលើតែការសហការចូលរួម ផ្តល់ព័ត៌មាន អង្គេត និងតាមដាន ពុំមានតួនាទីក្នុងការស្រាវជ្រាវលើករណីបទល្មើសណានិមួយឡើយ លើកលែងតែមានការសុំដីកាពីព្រះរាជអាជ្ញានិងសុំគោលការណ៍និងចំណាឯកភាពពីអាជ្ញាធរខេត្ត ជាពិសេសចូលរួមគោរពច្បាប់និងបទដ្ឋានគតិយុត្តិនានាដែលមានជាធរមាន ចៀសវាងការរំលោភសិទ្ឋិគ្នា៕

អត្ថបទដែលជាប់ទាក់ទង