**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាកានបង្រ្កាបឃាត់ខ្លួនក្មេងទំនើងចំនួន២ក្រុម

ពោធិ៍សាត់៖ ដោយអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ​ និងលោកឧត្តមសេនីយ៍​ទោ​ ស​ ថេង ស្នងការដ្ឋាននគរបាលខេត្ត​ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានចុះបង្រាបករណី ហិង្សាដោយចេតនា​ ដែលបង្កឡើងដោយក្រុមក្មេងទំនើងចំនួន២ក្រុម នៅវេលាម៉ោង ១៩និង២០នាទី ថ្ងៃទី៨ ខែមករាឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិអន្លង់ក្រាយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា​ ដោយក្រុមក្មេងទំនើង មានចំនួន២ក្រុម ភាគីបង្កនៅភូមិអន្លង់ក្រាយមានគ្នាចំនួន៥នាក់​
១.ឈ្មោះ​ កែវ កំសត់ ហៅអាហើម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអន្លង់ក្រាយ ជាជនដៃដល់គ្មានរបួស(ឃាត់ខ្លួនបាន)២.ឈ្មោះ ជា សុភី ហៅអាឡុង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអន្លង់ក្រាយ មិនមានរបួស (ឃាត់ខ្លួនបាន) ៣.ឈ្មោះ ហួត លីហួរ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអន្លង់ក្រាយ រងរបួសក្បាលស្រាល(ឃាត់ខ្លួនបាន)
៤.​ឈ្មោះ កែវ សារួន ភេទប្រុស អាយុ៤១ឆ្នាំ​រស់នៅភូមិអន្លង់ក្រាយ ជាអ្នកចូលឃាត់(រងរបួសជើងខាងឆ្វេងស្រាល)មកព្យាបាលនៅពេទ្យបឹងខ្នាររួចត្រឡប់ទៅផ្ទះវិញ។និងភាគីភូមិផ្សារអណ្តែត ១-ឈ្មោះ​ ជន ជី ភេទប្រុស​ អាយុ ២១ឆ្នាំ នៅភូមិផ្សារអណ្ដែតកូនម្ចាស់ផ្ទះ(គ្មានរបួស) ២.ឈ្មោះ គីម ធារិទ្ធ ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិផ្សារអណ្ដែតគ្មានរបួស (ឃាត់ខ្លួនបាន) ៣.ឈ្មោះ ផល ផាន់នី ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិផ្សារអណ្ដែត (រងរបួសចំក្បាលធ្ងន់) ៤.ឈ្មោះ គីម ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិផ្សារអណ្ដែតកូនម្ចាស់ផ្ទះ(គ្មានរបួស) ៥.ឈ្មោះ គង់ សុគេន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិផ្សារអណ្ដែត (រងរបួសគុំត្រចៀកធ្ងន់) ជនរងគ្រោះទាំង2នាក់ ក្រុមគ្រួសារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។

មូលហេតុ:ភាគីខាងភូមិផ្សារអណ្ដែតបាននាំគ្នាផឹកស៊ីនៅមុខផ្ទះរបស់ឈ្មោះ​ វ៉ាង ជន ភេទប្រុស​ អាយុ៤៣ឆ្នាំ នៅភូមិផ្សារអណ្ដែតតែគាត់មិននៅផ្ទះទេ នៅតែកូនៗ នៅពេលកំពុងផឹកស៊ីនៅមុខផ្ទះ ក៏មានការបាញ់ជំពាមកៅស៊ូ ចេញពីផ្ទះឈ្មោះ​ កែវ សារឿម ដែលជាផ្ទះនៅជាប់ព្រំប្រទល់រវាងភូមិអន្លង់ក្រាយនិងភូមិផ្សារអណ្ដែត ដោយបាញ់លើកទីមួយ ភាគីខាងផ្សារអណ្ដែតមិនតបត ហើយក៏នាំគ្នាទៅផឹកនៅក្រោមផ្ទះបន្តទៀត លុះបាញ់ជំពាមកៅស៊ូលើកទីពីរ បានត្រូវដៃ អ្នកដែលផឹកនៅក្នុងវង់ ពេលនោះភាគីកូនម្ចាស់ផ្ទះនិងអ្នកដែលមានឈ្មោះខាងលើ បាននាំគ្នាជិះម៉ូតូទៅសួរនាំ ហើយក៏មានប្រើហិង្សាកើតឡើងបណ្ដាលឱ្យមានរបួសស្នាមទាំងសងខាង។

ក្រោយទទួលបានព័ត៌មានពីលោកមេភូមិផ្សារអណ្ដែត កម្លាំងសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ តែដោយភាគីទាំងសងខាងមានរបួស សាច់ញាតិនិងក្រុមគ្រួសារបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក ឃុំបឹងខ្នារ។ សមត្ថកិច្ចបានប្រមូលវត្ថុតាងមាន​ កាំបិតផ្គាក់១ដើម និងដាវកែច្នៃ១ដើមយកមករក្សាទុកនៅប៉ុស្តិ៍។ បន្ទាប់មកកម្លាំងប៉ុស្តិ៍បានទៅសួរនាំនៅមន្ទីរពេទ្យ ហើយក៏បានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ដូចមានឈ្មោះបញ្ជាក់នៅខាងលើ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីសួរនាំ។សមត្ថកិច្ចបានបន្តចុះស្រាវជ្រាវជុំវិញរឿងហេតុបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់​ ១.ឈ្មោះ កែវ កំសត់ ហៅ អាហើម ភេទប្រុស អាយុ២៥ឆ្នាំ (ជាជនដៃដល់គ្មានរបួស)២.ឈ្មោះ ជា សុភី ហៅអាឡុង ភេទប្រុស អាយុ១៨ឆ្នាំ (មិនមានរបួស)៣.ឈ្មោះ​ ហួត លីហួរ ភេទប្រុស អាយុ១៨ឆ្នាំ(រងរបួសក្បាលស្រាល) ៤.ឈ្មោះ គីម ធារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ(គ្មានរងរបួស) បានធ្វើតេស្តស្វែងយករកសាធាតុញៀន ជាលទ្ធផលអវិជ្ជមាន(-)ទាំង៤នាក់ និងដកហូតវត្ថុតាងរួមមាន៖កាំបិត២ដើម.ដាវកែច្នៃ១ដើម។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់និងវត្ថុតាងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាកាន តាមបញ្ជាឯកឧត្តម​ វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបំពេញបែបបទតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង