**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

តម្លៃប្រេងពិភពលោកបានបន្តហក់ឡើង!

បរទេស៖ តម្លៃប្រេងពិភពលោក បានបន្តហក់ឡើងពីរថ្ងៃជាប់ៗគ្នា នៅថ្ងៃសុក្រទី៩ ខែមករានេះ ដែលជាការកើនឡើងប្រចាំសប្តាហ៍លើកទីបីជាប់ៗគ្នា។

មូលហេតុចម្បងនៃការហក់ឡើងតម្លៃប្រេងឆៅ គឺដោយសារភាពមិនច្បាស់លាស់នៃរំហូរប្រេងពីប្រទេសវេណេហ្ស៊ុយអេឡា និងភាពវឹកវរក្នុងប្រទេសអ៊ីរ៉ង់ បង្កឱ្យមានការបារម្ភខ្លាំងពីការធ្លាក់ចុះនៃផលិតកម្មប្រេងសកល។

ប្រេងឆៅ Brent បានឡើងថ្លៃ០,៧១ភាគរយ ដោយត្រូវបានជួញដូរក្នុងតម្លៃ៦២,៤៣ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ WTI របស់អាម៉េរិកត្រូវបានជួញដូរក្នុងតម្លៃ៥៨,១៥ដុល្លារក្នុងមួយបារ៉ែល កើនឡើង០,៦៨ភាគរយ។

ការហក់ឡើងនៃតម្លៃនេះ កើតឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសចូលគ្រប់គ្រងវិស័យប្រេងរបស់វេណេហ្ស៊ុយអេឡាទាំងស្រុង ក្រោយការចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ កាលពីសប្តាហ៍មុន។ បច្ចុប្បន្ន ក្រុមហ៊ុនយក្សដូចជា Chevron រួមទាំងក្រុមហ៊ុនជួញដូរធំៗដូចជា Vitol និងTrafigura កំពុងប្រជែងគ្នាដេញថ្លៃយកសិទ្ធិនាំចេញប្រេងពីវេណេហ្ស៊ុយអេឡា ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលអាម៉េរិក។

ក្រៅពីបញ្ហានៅអាម៉េរិកឡាទីន ស្ថានការណ៍នៅមជ្ឈិមបូព៌ា ក៏កំពុងឡើងកម្ដៅផងដែរ។ នៅក្នុងប្រទេសអ៊ីរ៉ង់ មានសេចក្ដីរាយការណ៍ពីការកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធឺណិតទូទាំងប្រទេស ចំពេលមានការតវ៉ាប្រឆាំងនឹងបញ្ហាសេដ្ឋកិច្ចកាន់តែខ្លាំងក្លា ដែលចំណុចនេះធ្វើឱ្យទីផ្សារពិភពលោកបារម្ភថា អាចប៉ះពាល់ដល់ការនាំចេញប្រេងរបស់អ៊ីរ៉ង់។

ជាមួយគ្នានេះ កម្ដៅសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលអាចនឹងឈានដល់ការវាយប្រហារលើការនាំចេញប្រេងរបស់រុស្ស៊ី ក៏ជាកត្តាជំរុញឱ្យតម្លៃប្រេងហក់ឡើងបន្ថែមទៀត។ យ៉ាងនេះក្ដីអ្នកវិភាគសេដ្ឋកិច្ចបានកត់សម្គាល់ថា ការងើបឡើងនៃតម្លៃនេះអាចនៅមានកម្រិត ប្រសិនបើបញ្ហានៅអ៊ីរ៉ង់មិនរីករាលដាលខ្លាំងជាងនេះទេ ព្រោះបច្ចុប្បន្នស្តុកប្រេងពិភពលោកនៅតែមានកម្រិតខ្ពស់ ដែលអាចជួយទប់ទល់នឹងការឡើងថ្លៃហួសហេតុបានខ្លះ៕

អត្ថបទដែលជាប់ទាក់ទង