**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ក.ប.ទ. ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃការធ្វើកំណែទម្រង់លើទូរគមនាគមន៍កម្ពុជា

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ចាប់ពីឆ្នាំ២០២១ មក ក.ប.ទ. បានដាក់ចេញនូវវិធានការកែទម្រង់ស៊ីជម្រៅទៅលើ ទូរគមនាគមន៍កម្ពុជា (ទ.ក.) ដែលជាសហគ្រាសសាធារណៈនៅក្រោមឱវាទ ក.ប.ទ. តាមរយៈការកាត់បន្ថយបុគ្គលិក ការកែសម្រួលរចនាសម្ព័ន្ធនិងនីតិវិធីការងារ ការកាត់បន្ថយចំណាយដែលមិនចាំបាច់ ការពង្រឹងអាជីវកម្មដែលមានស្រាប់និងស្វែងរកអាជីវកម្មថ្មីៗស្របតាមនិន្នាការនៃបច្ចេកវិទ្យាឌីជីថលនិងតម្រូវការរបស់អ្នកប្រើប្រាស់ ព្រមទាំងវិធានការផ្សេងៗទៀតជាច្រើន ធ្វើយ៉ាងណាពង្រឹងនិងស្តារស្ថានភាពហិរញ្ញវត្ថុនៃសហគ្រាសសាធារណៈនេះឡើងវិញ ដែលកន្លងមក បានទទួលរងការខាតបង់ជារៀងរាល់ឆ្នាំ។ វិធានការកែទម្រង់ក្នុងរយៈពេលប្រមាណ ៤ ឆ្នាំនេះ បានធ្វើឱ្យ ទ.ក. ទទួលបានប្រាក់ចំណេញឡើងវិញចាប់ពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន។

សមិទ្ធផលប្រកបដោយភាពមោទននេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីរបស់ថ្នាក់ដឹកនាំនិងនិយោជិតទាំងអស់របស់ ទ.ក. ហើយនឹងជួយឱ្យ ទ.ក. អាចបន្តបោះជំហានយ៉ាងស្វាហាប់នៅលើវិថីមួយដ៏ត្រឹមត្រូវនៅក្នុងការចាប់យកទីផ្សារនិងពង្រីកវិសាលភាពរបស់ខ្លួននៃវិស័យទូរគមនាគមន៍កម្ពុជា កាន់តែទូលំទូលាយ ដើម្បីបង្កើនប្រាក់ចំណេញជាបន្តបន្ទាប់ទៀត។

ជាពិសេស ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្ដី ក.ប.ទ. និងការណែនាំរបស់ក្រុមប្រឹក្សាភិបាលនៃ ទ.ក. បច្ចុប្បន្ននេះ ទ.ក. មាន ឯកឧត្ដម សឿង ម៉ូរ៉ារិទ្ធ ជា អគ្គនាយក ដែលជាថ្នាក់ដឹកនាំប្រតិបត្តិ មានបទពិសោធការងារប្រមាណ ២២ ឆ្នាំ លើវិស័យហិរញ្ញវត្ថុនិងធនាគារ ប្រកបដោយភាពច្នៃប្រឌិត និងមានគំរូអាជីវកម្មដ៏ល្អ ដែលកន្លងមក ឯកឧត្តម ធ្លាប់ដឹកនាំស្ថាប័នធនាគារចាប់តាំងពីបង្កើតដំបូងមានទ្រព្យសកម្មចំនួន ១០ លានដុល្លារអាម៉េរិក ហើយរីកធំធាត់ដល់ប្រមាណ ៣០០ លានដុល្លារអាម៉េរិក ក្នុងរយៈពេលត្រឹម ១២ ឆ្នាំ។

ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានកៀរគរធនធានមនុស្សបន្ថែមដែលមានបទពិសោធនិងជំនាញច្បាស់លាស់ មកពីវិស័យឯកជន ដែលបច្ចុប្បន្ន កំពុងចូលរួមអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្រ្តក្នុងការធ្វើបរិវត្តកម្មឌីជីថល និងផ្តោតសំខាន់លើទំនុកចិត្ត ក្រមសីលធម៌វិជ្ជាជីវៈ សុចរិតភាព និងស្របតាមចក្ខុវិស័យរយៈពេលវែងរបស់ ទ.ក. ក្នុងការបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ក្នុងពេលបច្ចុប្បន្ន និងអនាគតឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង