**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

សមាជិករដ្ឋសភា និងព្រឹទ្ធសភា នាំយកអំណោយសម្តេចប្រធានរដ្ឋសភា ចែកជូនវីរៈកងទ័ព និងពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ

ព្រះវិហារ៖ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា និងលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាប្រធានក្រុមជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា សម្តេចប្រធានរដ្ឋសភា ចែកជូនវីរៈកងទ័ពចំនួន ៣ទិស និងជនភៀសសឹកចំនួន ៥០០គ្រួសារ នៅភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ពិធីសំណេះសំណាល និងចែកអំណោយនេះ ក៏មានការចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភា លោកជំទាវសមាជិកាក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី និងមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ឯកឧត្តម មាស សុភា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀម អនុប្រធានទី១រដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក មកកាន់ទីសុវត្ថិភាព ជៀសផុតពីការឈ្លានពានពីសំណាក់យោធាថៃ។

ឆ្លៀតឱកាសនោះ លោកជំទាវ ឡោក ខេង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់វីរៈកងទ័ពជួរមុខ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ដើម្បីការពារបូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន ដែលជាការលះបង់ដ៏ធំធេងនេះ គឺជាគុណបំណាច់ពុំអាចកាត់ថ្លៃបាន សម្រាប់ប្រជាជនកម្ពុជា ត្រូវតែគោរពស្រឡាញ់ ដឹងគុណ និងផ្តល់តម្លៃជាវីរបុរស។

លោកជំទាវ ក៏បានថ្លែងសរសើរនូវការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដែលបានខិតខំយកចិត្តទុកដាក់ និងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីជួយដោះស្រាយជីវភាពជូនប្រជាជនមូលដ្ឋាន ក៏ដូចជាបងប្អូនជនភៀសសឹកបានយ៉ាងល្អ និងទាន់ពេលវេលា។

ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា និងព្រឹទ្ធសភាក៏បានជម្រាបជូន អំពីស្ថានការណ៍ទូទៅនៃបញ្ហាព្រំដែនកម្ពុជា-ថៃ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាជូនប្រជាជនតាមបណ្ដោយព្រំដែនដែលរងផលប៉ះពាល់ផ្ទាល់ ជាពិសេស អំពាវនាវដល់បងប្អូនទាំងអស់ត្រូវសាមគ្គី រួមគ្នាជាធ្លុងមួយ និងជឿជាក់លើ សម្តេចតេជោ ប្រធានព្រឹទ្ធសភា សម្តេចធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាតិ ក៏ដូចជាការជឿជាក់លើវីរៈកងទ័ព វីរនគរបាលជួរមុខដ៏អង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី និងដែនអធិបតេយ្យកម្ពុជា។

ក្រោយពីសំណេះសំណាល ឯកឧត្តម មាស សុភា លោកជំទាវ ឡោក ខេង ឯកឧត្តម យស ផានីត្តា ព្រមទាំងឯកឧត្តមសមាជិកគណៈកម្មការទី៨ លោកជំទាវជាសមាជិកាសភាជាតិកម្ពុជា នៃអ្នកនយោបាយស្ត្រី បាននាំយកនូវអំណោយម៉ាសការពារផ្សែងពុល ៣.០០០ម៉ាស់ គ្រឿងឧបភោគបរិភោគ ២០១៦កញ្ចប់ ចែកជូនវីរៈកងទ័ព ក្នុងនោះ សម្តេចរដ្ឋសភាធិបតី ឧបត្ថម្ភម៉ាស់ចំនួន ២.០០០ម៉ាស់ និងថវិកា ១០លានរៀល លោកជំទាវ ឡោក ខេង និងឯកឧត្តម យស ផានីត្តា ម៉ាស់ចំនួន ១.០០០ម៉ាស់ ឯកឧត្តម មាស សុភា និងឯកឧត្តម យស ផានីត្តា គ្រឿងឧបភោគបរិភោគចំនួន ២០១៦កញ្ចប់ និងថវិកាចំនួន ៦លានរៀល សម្រាប់វីរៈកងទ័ពបីទិស ដោយមួយទិសទទួលបានថវិកា ២លានរៀល។

លោកជំទាវ ឡោក ខេង បានចែកអំណោយជូនជនភៀសសឹកចំនួន ៥០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ កន្ទេល១ ភួយ១ កន្សែង១ ខោអាវ១កំប្លេ សាប៊ូ២ដុំ សំឡីអនាម័យ២ដុំ ច្រាសនិងថ្នាំដុសធ្មេញ២គូរ សាច់ក្រក១គីឡូក្រាម ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម ឆៃប៉ូវ១គីឡូក្រាម សៀង១២ដប ទឹកស៊ីអ៊ីវ៦ដប ទឹកក្រូច៦ដប អង្ករ១០គីឡូក្រាម និងថវិកា៥ម៉ឺនរៀល។ ក្នុងនោះថវិកាសមាជិកាសភាជាតិកម្ពុជានៃអ្នកនយោបាយស្ត្រីចំនួន ៧,៥០០,០០០រៀល និងថវិការបស់គណៈកម្មការទី៨នៃរដ្ឋសភាចំនួន ៧,៥០០,០០០រៀល។

គណៈប្រតិភូ ក៏បានចែកជូនកុមារាកុមារី ក្នុងម្នាក់ទទួលបានតុកត្តា១ សៀវភៅអាន២ក្បាល នំស្រួយសូកូឡា២ ដំណាប់ចេក១ថង់ ចាហួយទឹកដោះគោស្រស់២ ច្រាសនិងថ្នាំដុសធ្មេញ២គូរ ខោអាវ១កំប្លេ និងថវិកាចំនួន២ពាន់រៀល។

លោកជំទាវ ក៏បានផ្តាំផ្ញើដល់បងប្អូនភៀសសឹកទាំងអស់ ត្រូវមានអនាម័យ ថែទាំសុខភាពឱ្យបានល្អ និងរស់នៅឱ្យបានស្អាត ចៀសវាងពីជំងឺឆ្លង និងជំងឺដង្កាត់នានា៕

អត្ថបទដែលជាប់ទាក់ទង