**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ចិនសង្ឃឹមថា កម្ពុជានិងថៃ នឹងឈានទៅរកគ្នាទៅវិញទៅមក ធ្វើការដើម្បីស្តារទំនុកចិត្តគ្នាទៅវិញទៅមក និងកសាងសន្តិភាពឡើងវិញតាមបណ្តោយព្រំដែន

លោក តេង ស៊ីជុន បេសកជនពិសេសរបស់ក្រសួងការបរទេសចិន ទទួលបន្ទុកកិច្ចការអាស៊ី បានកត់សម្គាល់ថា ចិនសង្ឃឹមថា ប្រទេសកម្ពុជា និងថៃ នឹងឈានទៅរកគ្នាទៅវិញទៅមក ធ្វើការដើម្បីស្តារទំនុកចិត្តគ្នាទៅវិញទៅមក និងកសាងសន្តិភាពឡើងវិញ តាមបណ្តោយព្រំដែន។

ក្រសួងការបរទេសចិន បានប្រកាសនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃអង្គារទី២៣ធ្នូនេះថា ចាប់ពីថ្ងៃទី១៨រហូតមកដល់ថ្ងៃទី២៣ធ្នូ លោក តេង ស៊ីជុន បេសកជនពិសេសរបស់ក្រសួងការបរទេសចិន ទទួលបន្ទុកកិច្ចការអាស៊ី បានធ្វើទស្សនកិច្ចនៅកម្ពុជា និងថៃ ហើយបានចូលរួមក្នុងការទូតរួមគ្នាលើការប៉ះទង្គិចតាមព្រំដែនថ្មីៗ រវាងប្រទេសទាំងពីរ។

បេសកជនពិសេសរូបនេះ បានសង្កត់ធ្ងន់ថា អាទិភាពចម្បងសម្រាប់ប្រទេសថៃ និងកម្ពុជា គឺការព្រមព្រៀងលើបទឈប់បាញ់ និងបញ្ឈប់ការប្រយុទ្ធគ្នាឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន បន្តការសន្ទនា និងដោះស្រាយជម្លោះព្រំដែនរបស់ពួកគេដោយសន្តិវិធី។

ក្រសួងការបរទេសចិនបានឲ្យដឹងថា នៅ កម្ពុជា លោក តេង បានជួបជាមួយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួង ការបរទេស ប្រាក់ សុខុន, លោក ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ការពារជាតិ ទៀ សីហា និង មេបញ្ជាការ កងទ័ព ជើងគោក លោក ម៉ៅ សុផាន់។ រីឯនៅប្រទេសថៃបេសកជនចិន បានជួបជាមួយនាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក អនុទីន ឆានវីរគុល, រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់តៈពល ណាកផានិច្ច, មេបញ្ជាការកំពូលលោក ឧគ្រីត ប៊ុនតានន្ន និងលោកស្រី ឯកសិរិ ពីនថៈរុជិ លេខាធិការអចិន្ត្រៃយ៍ក្រសួងការបរទេសថៃ។

លោក តេង បាននិយាយថា ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពបច្ចុប្បន្នតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហើយមានការសោកស្ដាយយ៉ាងខ្លាំងចំពោះអ្នកស្លាប់ អ្នករបួស និងការផ្លាស់ទីលំនៅដែលបង្កឡើងដោយជម្លោះនេះ ដែលរដ្ឋាភិបាលចិន ចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។ លោកសង្កតធ្ងន់ថា អាទិភាពបន្ទាន់បំផុត គឺការសម្រេចបាន បទឈប់បាញ់បន្ទាន់ បញ្ឈប់ការប្រយុទ្ធ និងបន្តការសន្ទនា ដើម្បីដោះស្រាយជម្លោះព្រំដែនតាមរយៈមធ្យោបាយសន្តិវិធី។

ចិនគាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន និងគាំទ្រតួនាទីដ៏សំខាន់របស់បេសកកម្មសង្កេតការណ៍អាស៊ាន ក្នុងការតាមដានបទឈប់បាញ់។ ប្រទេសចិនត្រៀមខ្លួនជាស្រេចម្ដងទៀត ដើម្បីជួយបង្កើតលក្ខខណ្ឌ និងផ្តល់វេទិកាសម្រាប់ការសន្ទនា និងការចរចារវាងភាគីទាំងពីរ។

លោក តេង បានកត់សម្គាល់ថា ចិនសង្ឃឹមថា ប្រទេសកម្ពុជា និងថៃ នឹងឈានទៅរកគ្នាទៅវិញទៅមក ធ្វើការដើម្បីស្តារទំនុកចិត្តគ្នាទៅវិញទៅមក និងកសាងសន្តិភាពឡើងវិញ តាមបណ្តោយព្រំដែន។ ទាំងប្រទេសកម្ពុជា និងថៃ បានសម្ដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ប្រទេសចិន ក្នុងការលើកកម្ពស់សន្តិភាព និងការចរចាតាមរបៀបដែលអាចទទួលយកបានសម្រាប់គ្រប់ភាគីទាំងអស់។ នេះបើយោងតាមក្រសួងការបរទេសចិនដដែល។

ក្រសួងការបរទេសចិន បានបង្ហាញថា ប្រទេសទាំង២ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះសន្តិភាព និងបានសម្ដែងក្ដី សង្ឃឹមក្នុងការសម្រេចបាននូវបទឈប់ បាញ់ប្រកបដោយចីរភាពនិងបាននិយាយ ថា ពួកគេមានឆន្ទៈក្នុងការរក្សាការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេស ចិន ដើម្បីជួយបន្ធូរបន្ថយភាពតានតឹងនិងស្តារ សន្តិភាពនិងស្ថិរភាពនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ឡើងវិញនៅពេលឆាប់ៗ៕

អត្ថបទដែលជាប់ទាក់ទង