**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកឧត្តម រ៉ូហ្វី អូស្មាន អញ្ជើញបើកគម្រោងផ្ដល់សេវា លើកកម្ពស់សុខភាពសហគមន៍កម្ពុជា ជូពលរដ្ឋទូទៅនៅភូមិកំពង់យោល ក្នុងស្រុកបូរីជលសារ

ភ្នំពេញ៖ ឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធី បើកគម្រោងផ្ដល់សេវាលើកកម្ពស់ សុខភាពសហគមន៍កម្ពុជា ជូនប្រជាពលរដ្ឋទូទៅនៅភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ចំនួន ៥០១នាក់ ដោយគម្រោងនេះរៀបចំឡើង ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមសម្ព័ន្ធយុវជនមុស្លិកម្ពុជា (ស.យ.ម.ក) ក្រោមជំនួយរបស់សមាគម សម្របសម្រួល និងអភិវឌ្ឍហ៍សង្គម សហការជាមួយសមាគមពិភពលោកនៃក្ដីមេត្តានៃរដ្ឋកូវ៉ែត។

ពិធីនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយស ពីសំណាក់ ឯកឧត្តម សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ឯកឧត្តម ឧត្តមសេនីយ៍ ឡា ឡៃ តំណាងអភិបាលនៃ គណៈអភិបាលខេត្តតាកែវ, ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តតាកែវ,តំណាងអភិបាលស្រុកបូរីជលសារ, តំណាងសមាគមទាំងពីរ, អាជ្ញាធរមូលដ្ឋាន, យុវជន ស.យ.ម.ក និងប្រជាពលរដ្ឋជាង ៥០០នាក់ផងដែរ។

លោក សុះ សៅអ៊ី ប្រធានសមាគមពិភពលោកនៃក្ដីមេត្តា បានសម្ដែងនូវក្តីសោមន្សរីករាយ និងថ្លែងអំណគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបើកទូលាយលើគោលនយោបាយ សេរីភាព សុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនា។

ក្នុងឱកាសនោះ ឯកឧត្តម រ៉ូហ្វី អូស្មាន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោលបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ដល់ប្រជាពលរដ្ឋទាំងអស់គ្នាដោយក្ដីនឹករលឹកជាទីបំផុត។

ឯកឧត្តម រ៉ូហ្វី អូស្មាន បានថ្លែងអំណរគុណដល់សមាគមទាំងពីរ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងបង្កើតកម្មវិធីផ្សេងៗ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្ររបស់ ស.យ.ម.ក ទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ក្នុងការបំពេញការងារដើម្បីបម្រើប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តម ក៏បានរំលឹកនូវសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជាទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សហគមន៍ឥស្លាមទទួលបានសិទ្ធិពេញលេញក្នុងការរស់នៅ និងសិទ្ធិប្រតិបត្តិសាសនា។

ឯកឧត្តម រ៉ូហ្វី អូស្មាន ក៏បានលើកពីរដ្ឋាភិបាលបានផ្ដល់សិទ្ធិដល់សាសនិកឥស្លាមក្នុងការប្រើប្រាស់ឯកសណ្ឋានបែបសាសនា ក្នុងសាលារៀន ទីកន្លែងធ្វើការ ទីសាធារណៈ ដើម្បីឲ្យសាសនិកឥស្លាមបំពេញកាតព្វកិច្ចជាមុស្លិម។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក៏បានផ្តល់សិទ្ធិស្លៀកពាក់បែបសាសនាសម្រាប់ការថតឯកសារសំខាន់ៗ ដូចជា ថតអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ លិខិតឆ្លងដែន។ល។

ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ និងបន្តអនុវត្តតាមវិធានការសុខាភិបាល ដើម្បីការពារពីការឆ្លងកូវីដ-១៩ ព្រោះថ្មីៗនេះមេរោគនេះ ត្រូវបានឆ្លងក្នុងសហគមន៍វិញក្រោយស្ងប់ស្ងាត់មួយរយៈ។

គួរជម្រាបផងដែរថា កម្មវិធីនេះទទួលព្យាបាលលើជំងឺទូទៅ រោគស្រ្តី ជំងឺកុមារ ជំងឺភ្នែក និងធ្វើអីកូសាស្រ្ត ហើយក្នុងរណីដែលមានអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនឹងធ្វើការរៀបចំអ្នកជំងឺដើម្បីឲ្យទទួលបានការព្យាបាល នៅរាជធានីភ្នំពេញ។

ចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម រ៉ូហ្វី អូស្មាន បានឧបត្ថម្ភថវិកាជូនគណៈកម្មាការភូមិកំពង់យោលដើម្បីជួសជុលដំបូលវិហារ ចំនួន ២លានរៀល ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៨០ម៉ឺនរៀល ជូនយុវជន ស.យ.ម.ក ខេត្តតាកែវ ចំនួន ២០ម៉ឺនរៀល និងជូនប្រជាការពារភូមិចំនួន ១០ម៉ឺនរៀល ដែលចំណាយថវិកាសរុបអស់ ៣,១០០,០០០ រៀល៕

អត្ថបទដែលជាប់ទាក់ទង