**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តកំពង់ចាម អនុញ្ញាតឲ្យក្រុមហ៊ុនស៊ីនទ្រី ប្រមូលសំរាមនៅ៨ក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ចាម បានប្រកាសអនុញ្ញាតឲ្យក្រុមហ៊ុនស៊ីនទ្រី ប្រមូលសំរាមនៅ៨ក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ជា សុីណា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារប្រមូលដឹកជញ្ជូន និងទុកដាក់សំរាម- កាកសំណល់រឹង នៅទីប្រជុំជនក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ប្រតិភូក្រសួងបរិស្ថាន -នាយករដ្ឋបាលសាលាខេត្ត -មន្ទីរ អង្គភាពជំនាញ -អាជ្ញាធរក្រុង ស្រុកចំនួន៦ -តំណាងក្រុមហ៊ុនស៊ីនទ្រី និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

គូសបញ្ជាក់ថា ក្នុងចំណោមក្រុងស្រុកទាំង១០ នៃខេត្តកំពង់ចាម មានតែក្រុងកំពង់ចាម និងផ្នែកខ្លះនៃស្រុកកំពង់សៀម ដែលមានក្រុមហ៊ុនផ្តល់សេវាប្រមូល ដឹកជញ្ជូនសំរាម សំណល់រឹងដែលអនុវត្តដោយក្រុមហ៊ុន ស៊ីនទ្រី។

ក្រៅពីនោះតាមបណ្ដាទីប្រជុំជនស្រុក ផ្សារ ការប្រមូល និងដឹកជញ្ជូនសំរាម គឺអនុវត្តដោយគណ:អាជីវករផ្សារ ឬអ្នកម៉ៅកាភាស៊ី ដែលសកម្មភាពផ្តល់សេវារបស់ពួកគាត់ មិនទាន់មានលក្ខណៈសមស្របដូចជា៖ មិនមានកិច្ចសន្យា មធ្យោបាយ និងទីលានច្បាស់លាស់នោះទេ។ លុះមកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន ស៊ីនទ្រី បានស្នើសុំធ្វើការផ្តល់សេវាសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាមសំណល់រឹង ទីប្រជុំជន ក្នុងភូមិសាស្ត្រ ស្រុកមួយចំនួនក្នុងខេត្តកំពង់ចាមរួមមាន៖ ស្រុកបាធាយ ជើងព្រៃ ព្រៃឈរ កងមាស ស្ទឹងត្រង់ និងចំការលើ បន្ថែមលើក្រុងកំពង់ចាម និងស្រុកកំពង់សៀម ដែលមានស្រាប់។

ទាក់ទិនទៅការស្នើសុំរបស់ក្រុមហ៊ុនស៊ីនទ្រីខាងលើនោះ បន្ទាប់ពីបានប្រជុំពិភាក្សាគ្នា ជាមួយអ្នកពាក់ព័ន្ធមួយព្រឹក អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់គោលការណ៍ចំនួន៤ចំណុចដូចខាងក្រោម៖

១ -អនុញ្ញាតឲ្យរដ្ឋបាលក្រុង ស្រុក ចុះហត្ថលេខាលើកិច្ចសន្យាដោយផ្ទាល់ជាមួយក្រុមហ៊ុនស៊ីនទ្រី ប៉ុន្តែកិច្ចសន្យាត្រូវមានអនុលោមភាពពីរដ្ឋបាលខេត្ត។
២ -ក្នុងកិច្ចសន្យាតម្រូវឱ្យក្រុមហ៊ុនស៊ីនទ្រី អនុវត្តកិច្ចសន្យា ក្នុងកម្រិតសាកល្បង៦ខែ។

៣ -សូមស្នើផ្ដល់ប្រធានមន្ទីរបរិស្ថានខេត្ត ឲ្យមានការជួបគ្នាដោយផ្ទាល់ និងដោយឡែករវាងរដ្ឋបាលក្រុងស្រុកទាំង៨ ដោយធ្វើការពិភាក្សាគ្នាឱ្យបានលម្អិតបន្ថែមទៀត ទៅលើផែនការគ្រប់គ្រងសំរាម ការវេចខ្ចប់ ការទុកដាក់ ក្នុងកម្រិតណាមួយដែលអាចទទួលយកបានរវាងភាគីទាំង២ និងការយកកម្រៃ។ សូមឲ្យមានការតាមដាន ត្រួតពិនិត្យ ក្នុងការប្រមូលសំរាមរបស់ក្រុមហ៊ុនសុីនទ្រី។

៤ -រដ្ឋបាលក្រុងស្រុកត្រូវសហការជាមួយអាជ្ញាធរឃុំ សង្កាត់ ដើម្បីបង្កើនការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ អំពីការរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ទៅតាមទីកន្លែងដែលបានកំណត់។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម ជម្រុញដោះស្រាយបញ្ហាទីលានចាក់សម្រាម នៅស្រុកស្រីសន្ធរ ដោយធ្វើការសិក្សាវាយតម្លៃបច្ចេកទេសឲ្យបានច្បាស់លាស់ ដើម្បីលើកយោបល់ដាក់ទៅក្រសួងបរិស្ថាន មានមូលដ្ឋានក្នុងការសម្រេចនៃការរៀបចំ៕

អត្ថបទដែលជាប់ទាក់ទង