**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

យោធាអាមេរិក វាយប្រហារថ្មីមួយផ្សេងទៀតលើទូកមួយគ្រឿងសង្ស័យដឹកគ្រឿងញៀននៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងកើត ដោយសម្លាប់មនុស្ស៤នាក់

វ៉ាស៊ីនតោន៖ បើតាមមន្ទីរបញ្ចកោណដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters យោធាអាមេរិកបានដឹកនាំការវាយប្រហារថ្មីមួយផ្សេងទៀតលើទូកមួយគ្រឿងសង្ស័យដឹកគ្រឿងញៀននៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងកើត ដោយសម្លាប់មនុស្ស៤នាក់។

ការវាយប្រហារខាងលើត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ចំពេលរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងប្រឈមនឹងការរិះគន់ជុំ វិញការវាយប្រហារ ដែលក្រុមអ្នកជំនាញច្បាប់ខ្លះចាត់ទុកថាជាការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ និងកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ទាប់ពីមានសេចក្ដីរាយការណ៍យោធាអាមេរិកបានវាយប្រហារ ដល់ទៅ២លើកលើទូកមួយគ្រឿងកាលពីថ្ងៃទី២ ខែកញ្ញាកន្លងទៅ។

នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ទីបញ្ជាការយោធាអាមេរិកភូមិភាគខាងត្បូងបានឱ្យដឹងថា ការវាយប្រហារខាងលើត្រូវបានបញ្ជាដោយផ្ទាល់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក Hegseth។

ទីបញ្ជាការយោធាអាមេរិកភូមិភាគខាងត្បូង បានបញ្ជាក់ទៀតថាព័ត៌មានស៊ើបការណ៍សម្ងាត់បានកំណត់យ៉ាងច្បាស់ថាទូកដែលត្រូវបានវាយប្រហារនោះគឺមានដឹកគ្រឿងញៀនខុសច្បាប់ និងកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវជួញដូរគ្រឿងញៀននៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ហើយភេរវករគ្រឿងញៀនជាបុរសទាំង៤នាក់ត្រូវបានសម្លាប់គ្មានសល់ម្នាក់៕

អត្ថបទដែលជាប់ទាក់ទង