**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

គ.វ.ជ ទទួលស្គាល់បេក្ខភាពអនុវិទ្យាល័យចំនួន៤៩ សាលាបឋមសិក្សាចំនួន៥០ និងមណ្ឌលសុខភាពចំនួន៥០ មកពី២៥ រាជធានី ខេត្ត ដើម្បីចូលរួមប្រកួតប្រជែងក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៥

ភ្នំពេញ៖ រសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល បានទទួលស្គាល់អង្គភាពទាំង២ វិស័យ ចំនួន១៤៩ អង្គភាព មកពី២៥ រាជធានី ខេត្តទូទាំងប្រទេស ដើម្បីចូលរួមប្រកួតប្រជែងក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៥។

អង្គភាព១៤៩ ក្នុងចំណោមអង្គភាពសរុបចំនួន៤៤៩០ បានឆ្លងកាត់ការវាយតម្លៃ តាមលក្ខណៈវិនិច្ឆ័យយ៉ាងល្អិតល្អន់ នៅកម្រិតក្រុង ស្រុក ខណ្ឌ និងកម្រិតរាជធានី ខេត្ត រួចមកហើយ ហើយចុងក្រោយនេះ រាជធានី ខេត្តនីមួយៗ បានបញ្ជូនអង្គភាពចំនួន២ ក្នុងមួយប្រភេទ (អនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាព) ដើម្បីមកចូលរួមប្រកួតប្រជែងថ្នាក់ជាតិក្នុងឆ្នាំ២០២៥។

ខណៈពេលនៃការធ្វើរបាយការណ៍ជូនអង្គប្រជុំ ឯកឧត្តម សៀត វិចិត្រ សមាជិកនៃគ.វ.ជ. បានទទួលស្គាល់ពីសារៈសំខាន់នៃតួនាទីរបស់អាជ្ញាធរមូលដ្ឋាននីមួយៗថា “បើគ្មានក្រុង ស្រុក ខណ្ឌ ជួយជ្រោមជ្រែងនោះទេ អង្គភាពទាំងអស់ ពិតជាមិនអាចមានឱកាសបានចូលរួមប្រកួតប្រជែងបាននោះឡើយ។”

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគ.វ.ជ. បានសម្តែងមោទនភាពចំពោះលទ្ធផលដែលសម្រេចបានកន្លងមក ជាពិសេសការសង្កេតឃើញថា អង្គភាពដែលបានចូលរួមប្រកួតប្រជែងពិតជាមានការវិវឌ្ឍពិតប្រាកដ និងការប្រែប្រួលជាវិជ្ជមាន ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

“យើងបានសង្កេតឃើញថា ការវាយតម្លៃនេះ បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃសេវាអប់រំ និងសុខាភិបាលមូលដ្ឋានដែលជាផ្នែកដ៏សំខាន់ក្នុងការសម្រេចអាទិភាពទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺការកសាងធនធានមនុស្ស។ ជាងនេះ កម្មវិធីនេះ បានឆ្លើយតបយ៉ាងល្អប្រសើរទៅនឹងវិធានការក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់វិស័យអប់រំ ការកែទម្រង់វិស័យសុខាភិបាល ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍវិស័យបរិស្ថាន ផងដែរ ដែលនេះ បង្ហាញពីការបំពេញការងារ ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែម។

គួរជម្រាបថា អង្គភាពទាំង១៤៩ នឹងត្រូវធ្វើបទបង្ហាញសម្រាប់ការវាយតម្លៃជ្រើសសម្រាំងដំណាក់កាលបឋមនៅថ្នាក់ជាតិ នៅរាជធានីភ្នំពេញ។ ក្រោយការវាយតម្លៃបឋមនេះ គណៈកម្មការ នឹងចុះពិនិត្យដោយផ្ទាល់តាមអង្គភាពនីមួយៗ ដើម្បីជ្រើសសម្រាំងបេក្ខភាពដែលមានចំណាត់ល្អជាងគេ ឈានទៅការប្រកួតដំណាក់កាលចុងក្រោយ ដែលជាការវាយតម្លៃដោយផ្ទាល់ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគ.វ.ជ. និងគណៈកម្មការគ.វ.ជ.នៅថ្នាក់ជាតិ៕

អត្ថបទដែលជាប់ទាក់ទង