**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល**ក្រសួងការងារ នឹងនាំយកឱកាសកា​រងារ អត្ថប្រយោជន៍ស​ង្គម និងការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋ​នៅក្នុងខេត្តត្បូងឃ្មុំនៅចុងសប្ដាហ៍នេះ**អ្នកជំណាញ​សេដ្ឋកិច្ច៖​ ហេតុអ្វីបានជាពលករខ្មែរ​នៅតែប​ន្តចំណាក​ស្រុកទៅថៃ​ទាំង​ខុសច្បាប់ បើទោះ​បីជា​មាន​ឱកាស​ការ​ងាររាប់ម៉ឺនកន្លែង​នៅក្នុ​ងស្រុ​ក​ក៏ដោយ?**ឱកាសការងារជាង ៤ ពាន់កន្លែង នឹងត្រូវផ្ដល់ជូនក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងាររបស់ NEA នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​

ឯកឧត្តម កៅ ថាច៖សហគ្រិនមិនមែនគ្រាន់តែជាពាណិជ្ជករ ឬអ្នកវិនិ-យោគនោះទេ ប៉ុន្តែសហគ្រិន ថែមទាំងជាអ្នកដាំគ្រាប់ពូជនៃក្តីសង្ឃឹម និងជាស្ថាបត្យករសម្រាប់អនាគត

កំពង់ស្ពឺ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិក គណៈកម្មាធិការ កណ្តាល និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី ២៥ខែវិច្ឆិកាឆ្នាំ២០២៥​នេះបានចាត់ទុកថា សហគ្រិនមិនមែនគ្រាន់តែជាពាណិជ្ជករ ឬអ្នកវិនិ-យោគនោះទេ ប៉ុន្តែសហគ្រិន ថែមទាំងជាអ្នកដាំគ្រាប់ពូជនៃក្តីសង្ឃឹម និងជាស្ថាបត្យករសម្រាប់អនាគត ​អញ្ជើញបើកសិក្ខាសិលានឹងធ្វើជាវាគ្មិនលើកិច្ចពិភាក្សាស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគ សម្រាប់អនាគតពោលគឺ សហគ្រិនមើលឃើញនូវកាលានុវត្តភាព ខណៈដែលអ្នកដទៃមើលឃើញថាជាឧបសគ្គ។

ការថ្លែងដូច្នោះរបស់ឯកឧត្តមបណ្ឌិត កៅ ថាច គឺ នៅក្នុងសិក្ខាសិលាមួយដែលរៀបចំឡើង ដោយ​សមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅទីស្នាក់ការគណបក្សខេត្តកំពង់ស្ពឺ ដែលក្នុងនោះក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម សម សាមួន អនុប្រធានគណបក្សខេត្ត​ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺនិងជាប្រធានគណបក្សខេត្ត​,ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងជាសមាជិកគណៈកម្មាធិការកណ្តាល យុវជនគណបក្សថ្នាក់កណ្តាល និង ឧកញ៉ា ស គីណាល់ អនុប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងសមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជានៃផែនសហគ្រិនវ័យក្មេងរបស់គណបក្សមកពីខេត្តកំពង់ស្ពឺ ដែលមានអ្នកចូលរួមសរុបជាង ២០០នាក់។

នៅក្នុងឱកាសសិក្ខាសិលានោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងថា កម្មវិធីនាថ្ងៃនេះ មិនមែនត្រឹមតែជាវេទិកាពិភាក្សាអំពីសហគ្រិន-ភាព, កសិកម្ម, ឬហិរញ្ញប្បទាន តែប៉ុណ្ណោះទេ តែវាជាឱកាសដ៏សាកសម្យបំផុតសម្រាប់សហ គ្រិនវ័យក្មេងកម្ពុជាក្នុងការពិភាក្សាអំពីអនាគត ជាពិសេសការវិនិយោគ សម្រាប់អនាគត។

លើសពីនេះ ឯកឧត្តមបណ្ឌិតបាន​ចែករំលែក នូវទស្សនចំនួន ២ ពោលគឺដំណើវិវត្តនៃម៉ូឌែលអាជីវកម្មខ្មែរពីសម័យអាណាចក្រអង្គរ រហូតដល់បច្ចុប្បន្ន និង សរសរស្តម្ភនៃប្រព័ន្ធហិរញ្ញវត្ថុដែលជាប្រភពមូលនិធិសម្រាប់អាជីវកម្ម និងនាពេលបច្ចុប្បន្ន។ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា «នៅពេលយើង និយាយអំពីពាក្យ “វិនិយោគ”, មនុស្សភាគច្រើន នឹកឃើញភ្លាមអំពីលុយ ដូចជាប្រាក់ចំណេញមូលធន ឬផលចំណេញហិរញ្ញវត្ថុ។ ប៉ុន្តែសម្រាប់ពាក្យ “វិនិយោគ សម្រាប់ អនាគត” មានអត្ថន័យធំធេងជាងនេះខ្លាំងណាស់ ពោលគឺអត្ថន័យនៃពាក្យ “វិនិយោគ សម្រាប់ អនាគត” រួមបញ្ចូលទាំង ថាមពល, ជំនាញ, គុណតម្លៃ, និងចក្ខុវិស័យ ដែលសំដៅការរួមគ្នា កសាងប្រទេសជាតិ ឱ្យកាន់តែមានបរិយាប័ន្ន, មានចីរភាព, មានភាពប្រកួតប្រជែង, និងមាន ភាពធន់នឹងការកត្តាខាងក្រៅជាដើម»។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតប្រតិភូបានចាត់ទុកថា« សហគ្រិនមិនមែនគ្រាន់តែជាពាណិជ្ជករ ឬអ្នកវិនិ-យោគនោះទេ ប៉ុន្តែសហគ្រិន ថែមទាំងជាអ្នកដាំគ្រាប់ពូជនៃក្តីសង្ឃឹម និងជាស្ថាបត្យករសម្រាប់ អនាគត ស្របពេលដែលការវិវត្តនៃបច្ចេកវិទ្យា ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និង វិបត្តនៃការប្រែប្រួលអាកាសធាតុ, សហគ្រិន មានតួនាទីសំខាន់លើកពីម្ចាស់អាជីវកម្ម ដែល មានន័យថាសហគ្រិន គឺជាអ្នកកសាងភាពធន់, អ្នកបង្កើតដំណោះស្រាយសម្រាប់បញ្ហានានា និងជាអ្នកជំរុញវឌ្ឍនភាពមូលធនមនុស្ស»។

ជុំវិញនឹងពាក្យការវិនិយោគ ដើម្បីអនាគត ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានពន្យល់ដល់សហគ្រិនវ័យក្មេងដែរថា ការវិនិយោគ ដើម្បីអនាគតដ៏ពិតប្រាកដ គឺមិនត្រូវបានវាស់វែងជាហិរញ្ញវត្ថុឬទ្រព្យសម្បត្តិតែម្យ៉ាងនោះទេ គឺត្រូវរួមបញ្ចូលទាំងការវាស់វែងទៅលើ ទស្សនវិស័យ ការច្នៃប្រឌិត និងសុចរិតភាព។ បន្ថែម ពីនេះ ការវិនិយោគដើម្បីអនាគត ក៏មានន័យថា ការវិនិយោគលើមនុស្ស ចីរភាព បច្ចេកវិទ្យា និងភាពជឿជាក់។ ជាក់ស្តែង ប្រទេសកម្ពុជានិងប្រទេសក្នុងតំបន់ កំពុងឈានចូលយុគសម័យ សេដ្ឋកិច្ចថ្មីមួយ ដែលការច្នៃប្រឌិត គឺជាមូលដ្ឋានគ្រឹះ ហើយកិច្ចសហប្រតិបត្តិការ គឺជារូបិ-យប័ណ្ណ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍ដ៏មានតម្លៃសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មដែលបានចូលរួម និងបានផ្តល់នូវសារសម្រាប់ការចងចាំមួយឃ្លាដ៏មានអត្ថន័យប្រកបដោយខ្លឹមសារសេ្នហាជាតិ “សហគ្រិនមិនត្រឹមតែកសាងនិងអភិវឌ្ឍធុរកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួម ក្នុងការកសាងសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនថែមទៀត​”៕

អត្ថបទដែលជាប់ទាក់ទង