**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្តខែធ្នូ ឆ្នាំ២០២៥ របស់នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន

ភ្នំពេញ ៖ ថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្តខែធ្នូ ក្ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ដោយមានការចូលរួមពី លោក-លោកស្រី អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យជំនាញទាំង៦ ចំណុះនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ។

ក្នុងកិច្ចប្រជុំ មានរបៀបវារៈ និងទិសដៅការងារមួយចំនួនដូចខាងក្រោម៖
*របៀបវារៈ
១.អាន និងវាយតម្លៃរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥
២.សេចក្តីរាយការណ៍លទ្ធផលការងារ បញ្ហាប្រឈម សំណូមពរ និងទិសដៅ របស់នាយការិយល័យជំនាញទាំង៦
៣.ផ្សព្វផ្សាយ អនុក្រឹត្យលេខ១៧៧ អនក្រ ប.ក ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា
៤.អនុសាសន៍ដឹកនាំ និងលើកទិសដៅបន្ត របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអនុសាសន៍ដឹកនាំមួយចំនួនរួមមាន៖
១.គ្រប់ការិយាល័យជំនាញ ត្រូវផ្សព្វផ្សាយ អនុក្រឹត្យលេខ១៧៧ អនក្រ ប.ក ស្ដីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា ដល់មន្ត្រីក្រោមឱវាទ
២.គ្រប់ការិយាល័យជំនាញ ត្រូវមានសកម្មភាពការងារ និងបង្កើតនូវស្នាដៃថ្មីៗជានិច្ច និងក្ដាប់ឱ្យបានរាល់សុខទុក្ខរបស់មន្ត្រីក្រោមឱវាទ
៣.ពង្រឹងរបៀបរបបកិច្ចប្រជុំប្រចាំខែ
៤. ត្រូវប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឺងម៉ាត់ ក្នុងនាមជាមន្ត្រីនគរបាលជាតិ
៥.យកចិត្តទុកដាក់គ្រប់គ្រងលំហូរឯកសារចេញ-ចូល ពិសេសត្រូវអនុវត្តរាល់ចំណាររបស់ថ្នាក់ដឹកនាំ។
ដើម្បីអនុវត្តភារកិច្ចឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ឯកឧត្តមប្រធាននាយកដ្ឋាន បានដាក់ចេញនូវទិសដៅការងារចំនួន៧ចំនុច៖
១.ពង្រឹងវេនប្រចាំបញ្ជារបស់នាយកដ្ឋាន
២.ក្ដាប់សភាពការណ៍តាមបណ្តាព្រំដែន កម្ពុជា-ថៃ
៣.ក្ដាប់សភាពការណ៍សន្តិសុខនយោបាយ
៤.ត្រៀមកម្លាំង២៤ម៉ោង លើ២៤ម៉ោង ដើម្បីអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ
៥.ដំឡើងបញ្ជីគោលដៅស្មុគស្មាញ និង ងាយរងគ្រោះ
៦.បន្តចុះបច្ចុប្បន្នភាពតាមបណ្តាសហគ្រាស គ្រឹះស្ថាន
៧.សិក្សា វាយតម្លៃ ដើម្បីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន តាមបណ្ដាខេត្ត៕

អត្ថបទដែលជាប់ទាក់ទង