**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

ប្រជាពលរដ្ឋរស់នៅភូមិសន្សំកុសល២ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅភូមិសន្សំកុសល២ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដេីម្បីមានសិទ្ធកាន់កាប់អចលនវត្ថុត្រឹមត្រូវស្របច្បាប់។

ការផ្តល់ជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ធ្វេីឡេីងក្រោមវត្តមានលោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ភ្នំពេញ និងជានាយករងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី រាជធានីភ្នំពេញ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ លោក ឡាយ ភិរុណ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌមានជ័យ រួមនិងប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក ឡាយ ភិរុណ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌមានជ័យ និងជាប្រធានក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្រុមវាលទី ៨ បានអោយដឹងទៀតថា ដោយមានការសហការយ៉ាងល្អ ពីអាជ្ញាធរដែនដី និងមានការចូលរួមពីប្រជាពលរដ្ឋម្ចាស់ដី បានបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ បានចុះធ្វើការវាស់វែង និងប្រមូលទិន្ន័យក្បាល ជូនដល់ប្រជាពលរដ្ឋរស់នៅភូមិសន្សំកុសល២ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលធ្វើដំណើរការក្នុងការអនុវត្តនិតិវិធីនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ទទួលបានជោគជ័យជាលទ្ធផល សរុបប្រមូលបានចំនួន ៣២៤ ក្បាលដី ក្នុងនោះបាន ស្នើសុំចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានចំនួន ២៧៤ ក្បាលដី និងមិនផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ មានចំនួន ៥០ ក្បាលដី តាមប្រភេទដូចជា៖
១ ភូមិសន្សំកុសល២
-វាស់វែងសរុប មានចំនួន៣២៤ក្បាលដី
-ស្នេីរផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានចំនួន២៧៤ក្បាលដី
-ម្ចាស់មិនបានចូលរួមផ្តល់ព័ត៌មាន មានចំនួន៥០ក្បាលដី។

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យបាន ពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ក៏ដូចជាការសួរសុខ ទុកពីសំណាក់អភិបាលរាជធានីភ្នំពេញ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួលនូវបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ នាពេលនេះ។

លោកបានបញ្ជាក់ថា ការផ្តល់ជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ គឺជាការស្តែងអោយឃើញ ពីការ យក ចិត្ត ទុកដាក់ខ្ពស់ និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវ សិទ្ធ ពេញ លេង ក្នុងការគ្រប់គ្រងលើធីធ្លីរបស់ខ្លួន ដែលជាជម្រកដ៏មានតម្លៃសម្រាប់មនុស្សម្នាក់ៗ។

លោកបានធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ អោយចេះប្រើប្រាស់បណ្ណ អោយចេះទុកដាក់ និងប្រើប្រាស់អោយបានត្រឹមត្រូវចៀសវាងការប្រើប្រាស់បណ្ណខុស ដែលនាំអោយខាតបាត់ ពោលការយកទៅប្រើប្រាស់ក្នុងការលក់ រឺបញ្ចាំយកប្រាក់មកប្រើប្រាស់ខ្ចះខ្ជាយ មិនទទួលបានផលប្រយោជន៍ត្រឡប់មកវិញ។

លោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីរាជធានីភ្នំពេញ បាន បញ្ជាក់ អោយដឹងថា កត្តាដែលនាំ អោយឈានសម្រេចបាន នូវការផ្តល់នូវ វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ ជូន ប្រជាពល រដ្ឋនាពេលនេះ គឺជាការខិតខំប្រឹងប្រែងរបស់ ក្រុមការងារចុះបញ្ជីដីធ្លី និងមានការសហការល្អ ពីអាជ្ញាធរ មូល ដ្ឋាន ដែលបានបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ រាល់ការបំពេញភារកិច្ចក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ និង មាន ការ ចូលរួមពី ម្ចាស់ដីទាំងអស់ ដែលជំរុញឲ្យក្រុម ការងារចុះបញ្ជីដីធ្លី ទទួលបានលទ្ធផលជាវិជ្ជមាន។

លោកបានបញ្ជាក់ថា លទ្ធផលដែលបានបង្ហាញមកនេះ ស្តែងចេញពីការខិតខំប្រឹងប្រែង របស់ក្រុមការងារការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌមានជ័យ ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទី ៨ និងមានការសហការល្អពីអាជ្ញាធរមូលដ្ឋាន ដែលបានបង្កលក្ខណៈងាយស្រួលដល់ ក្រុមការងារាល់ការបំពេញភារកិច្ចក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ និងមានការចូលរួមពីម្ចាស់ដីទាំងអស់ ដែលជំរុញ ឲ្យក្រុមការងារទទួលបានលទ្ធផលជាវិជ្ជមាន រហូតដល់ពេលចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង