**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកឧត្ដម រិន វីរៈ អញ្ជើញបើកសិក្ខាសាលា ស្តីពីការចងក្រងទិន្នន័យស្ថិតិទំនិញពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជាឆ្នាំ២០២៥

ភ្នំពេញ÷ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការចងក្រងទិន្នន័យស្ថិតិទំនិញពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជាឆ្នាំ២០២៥ ដែលបានសហការរៀបចំឡើងដោយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ជាមួយដៃគូអភិវឌ្ឍនៃអង្គភាព Data Trade Monitor (TDM) នៃសហរដ្ឋអាម៉េរិក។

ឯកឧត្តមមានប្រសាសន៍ថា ផ្អែកលើព្រឹត្តបត្រស្ថិតិទំនិញពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ឆ្នាំ២០២៥ ដែលបានរៀបចំប្រមូលចងក្រង វិភាគដោយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ សហការជាមួយអង្គភាព TDM ដោយមានការគាំទ្រផ្តល់ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃកម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួន បានបង្ហាញអំពីស្ថិតិទំនិញពាណិជ្ជកម្មអន្តរជាតិ (IMTS) ដែលមានសូចនាករសំខាន់ៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលបរិយាយអំពី៖
១.ស្ថិតិទំនិញពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា
២.អត្ថប្រយោជន៍សម្រាប់វិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម
៣.សារៈសំខាន់នៃគុណភាពទិន្នន័យ
៤.ស្ថិតិទំនិញពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជាមានតួនាទីក្នុងការគាំទ្រដល់ការរៀបចំគោលនយោបាយ និងការចរចាពាណិជ្ជកម្ម។
៥.ការផ្សព្វផ្សាយទិន្នន័យ និងការផ្លាស់ប្ដូរថ្មីៗអំពីការនាំចូល–នាំចេញតាមប្រភេទមុខទំនិញ និងប្រទេសដៃគូអន្តរជាតិនានា។
៦.និន្នាការថ្មីនិងឱកាសអនាគត៖ ទិន្នន័យស្ថិតិនេះបង្ហាញអំពីស្ថានភាពកំពុងមាននិន្នាការពាណិជ្ជកម្ម ថ្មីៗលេចឡើង ជាពិសេសក្នុងវិស័យ ចំណីអាហារ។
៧.សូចនាករពាណិជ្ជកម្មអន្តរជាតិ (IMTS Indicators) ដែលជាមូលដ្ឋានសំខាន់សម្រាប់ការវាស់វែងសកម្មភាពសេដ្ឋកិច្ច និងការតភ្ជាប់អន្តរជាតិ ជាពិសេសសូចនាករគាំទ្រដល់ការតាមដានត្រួតពិនិត្យ និងវាយតម្លៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ហើយជាឧបករណ៍ដ៏សំខាន់ក្នុងការតាមដានត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីបង្កើនភាពប្រកួតប្រជែង សមត្ថភាពផលិត និងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា។

យោងតាមកម្មវិធីអង្គសិក្ខាសាលានៅថ្ងៃនេះ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា អង្គសិក្ខាសាលាទាំងអស់ នឹងចូលរួមផ្តល់មតិជាធាតុចូលឱ្យគ្រប់ជ្រុងជ្រោយបន្ថែមទៀតដើម្បីការអភិវឌ្ឍកែលម្អទិន្នន័យស្ថិតិទំនិញពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជាឱ្យកាន់ល្អប្រសើរថែមទៀត។

អត្ថបទដែលជាប់ទាក់ទង