**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តម ហ៊ុន ម៉ានី៖ ដំណើរការនៃការធ្វើជំរឿនមិនមែនជាដំណើរការនៃការអនុវត្តការវះកាត់ រកកំហុសរបស់មន្ត្រីដែលអាចឈានទៅដល់ការដាក់វិន័យ ឬវះកាត់នោះទេ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ បញ្ជាក់សារជាថ្មីថា ដំណើរការនៃការធ្វើជំរឿននេះ មិនមែនជាដំណើរការនៃការអនុវត្តការវះកាត់ រកកំហុសរបស់មន្ត្រីដែលអាចឈានទៅដល់ការដាក់វិន័យ ឬវះកាត់នោះទេ។

មុនចាប់ផ្តើមយុទ្ធនាជំរឿនមន្ត្រី នៅក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញផ្តល់បទសម្ភាសជូនអ្នកសារព័ត៌មានថាដោយបានលើកឡើងថា ការរៀបចំធ្វើជំរឿននេះ មិនមែនជាលើកទី១ទេនៅក្នុងប្រវត្តិរបស់ព្រះរាជាណាចក្រកម្ពុជា លើកទី១ នៅឆ្នាំ១៩៩៥ លើកទី២ នៅចន្លោះឆ្នាំ១៩៩៩-២០០១ និងលើកទី៣ នៅឆ្នាំ២០១០។ នៅឆ្នាំ២០២៥នេះ គឺជាដំណើរការនៃការដឹកនាំ និងចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ផ្អែកទៅលើអភិក្រម«រៀបចំផ្ទះឱ្យបានរៀបរយ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “ការរំពឹងទុកនៃការអនុវត្តការធ្វើជំរឿនរចនាសម្ព័ន្ធ ក៏ដូចជាមន្ត្រីកំពុងបំពេញភារកិច្ចជាក់ស្តែងតាមគោលដៅដែលគណៈកម្មការចុះទៅនេះ៖ ទី១.យើងចង់បាននូវទិន្នន័យច្បាស់លាស់ ដោយមានការឯកភាពគ្នា និងប្រើប្រាស់រួមគ្នាតែម្តង ក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ, ទី២.ការគ្រប់គ្រងឱ្យរឹតតែច្បាស់លាស់បន្ថែមទៅលើរចនាសម្ព័ន្ធបច្ចុប្បន្ន ក៏ដូចជាមន្ត្រីដែលបំពេញភារកិច្ចជាក់ស្តែងនៅតាមគោលដៅនីមួយៗ។ ចេញពីមូលដ្ឋាននៃទិន្នន័យទាំងអស់នេះ ការរៀបចំផែនការក្របខ័ណ្ឌ ផែនការជ្រើសរើសមន្ត្រី ការបណ្តុះបណ្តាលបង្កើនសមត្ថភាពរបស់មន្ត្រី ការពង្រាយមន្ត្រី ការស្នើដំឡើង ឋានន្តរសក្តិជាដើម។”

“ដំណើរការនៃការធ្វើជំរឿននេះ មិនមែនជាដំណើរការនៃការអនុវត្តការវះកាត់ រកកំហុសរបស់មន្ត្រីដែលអាចឈានទៅដល់ការដាក់វិន័យ ឬវះកាត់នោះទេ។ អ្វីដែលយើងអនុវត្តធ្វើនៅពេលបច្ចុប្បន្ន គឺធ្វើយ៉ាងណាឱ្យទិន្នន័យដែលយើងមាននៅក្នុងប្រព័ន្ធ ផ្ទៀងផ្ទាត់ជាក់ស្តែងទៅលើរចនាសម្ព៏ន្ធ និងមន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែងតែម្តង ដោយពុំមានការប្រែប្រួលនូវទិន្នន័យណមួយនោះទេ។ ទិន្នន័យដែលមានភាពច្បាស់លាស់ ដែលមានការឯកភាព និងប្រើប្រាស់បាន គឺជាមូលដ្ឋានគ្រឹះនៃការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ។” ឯកឧត្តមបានបន្ថែម។

ឆ្លៀតឱកាសនេះ ឯកឧត្តមសូមជម្រាបជូនដល់មន្ត្រីរាជការស៊ីវិលទាំងអស់ នៅគ្រប់គោលដៅ សូមចូលរួមទាំងអស់គ្នា និងសូមកុំឱ្យមានការព្រួយបារម្ភ។ ប្រសិនបើមានចំណុចណាដែលចង់ស្វែងយល់ ក៏ដូចជាសុំព័ត៌មានបន្ថែម ក្រុមការងារនៃក្រសួងមុខងារសាធារណៈ និងក្រុមការងារធ្វើបច្ចុប្បន្នភាព និងជំរឿនមន្ត្រីតាមរចនាសម្ព័ន្ធ រង់ចាំការឆ្លើយ ដើម្បីផ្តល់ជាព័ត៌មានកាន់តែមានភាពច្បាស់លាស់។ ដំណើរការនាពេលនេះ ពិតជាត្រូវការចាំបាច់នៃការចូលរួមទាំងអស់គ្នា ត្រូវការសហការចូលរួមអនុវត្តដោយមានការទទួលខុសត្រូវទាំងអស់គ្នា។

ឯកឧត្តមក៏បានអំពាវនាវឱ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការស៊ីវិលតាមអង្គភាពនៃក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន សូមត្រៀមខ្លួនក្នុងការចូលរួមចំណែកទាំងអស់គ្នា ព្រោះថាការចូលរួមរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ពិតជាមានសារៈសំខាន់ ក្នុងដំណើរការនៃការកែទម្រង់រដ្ឋបាលសាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង