**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី

ប្រទេស​ចិន​ធ្វើឱ្យស៊ីជម្រៅនូវការបើកចំហកម្រិតខ្ពស់ និងនាំមកនូវវិបុលរួមសម្រាប់តំបន់ និងពិភពលោក

ក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងប្រឈមមុខនឹងការកើនឡើងនៃភាពមិនប្រាកដប្រជា និងនិន្នាការគាំពារនិយម ការបើកពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៨ (CIIE) នៅទីក្រុងសៀងហៃ គឺជាការបញ្ជាក់ឱ្យឃើញថា ប្រទេសចិននៅតែជាក្បាលម៉ាស៊ីនមួយដ៏សំខាន់ ក្នុង​ការ​ជំរុញពាណិជ្ជកម្មសកល ក៏ដូចជាពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ​
ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាវេទិកាតាំងបង្ហាញផលិតផលទេ តែជាសាក្ខីភាពនៃការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសចិន ក្នុងការចូលរួមយ៉ាងសកម្មជាមួយនឹងសហគមន៍អន្តរជាតិ ដើម្បីការលើកកម្ពស់ពហុភាគីនិយម និងធ្វើឱ្យស៊ីជម្រៅនូវការបើកចំហកម្រិតខ្ពស់របស់ចិនជាមួយនឹងពិភពលោក។
ចាប់តាំងពីបង្កើតដំបូង CIIE បានក្លាយទៅជាច្រកចូលមួយដ៏សំខាន់សម្រាប់ក្រុមហ៊ុន និងសហគ្រាសអន្តរជាតិ ដើម្បីបោះជំហានចូលទៅកាន់ទីផ្សារចិន ដែលជាផ្សារនាំចូលលំដាប់ទីពីររបស់ពិភពលោក។ ក្នុងរយៈពេលប្រាំបីឆ្នាំនេះ CIIE បានតាំងបង្ហាញផលិតផលបច្ចេកវិទ្យា និងសេវាកម្មថ្មីជាង ៣,០០០ និងបង្កើតប្រតិបត្តិការពាណិជ្ជកម្មដែលមានតម្លៃសរុបជាង ៥០០ ពាន់លានដុល្លារអាមេរិក ហើយបានសម្របសម្រួលការផ្គូរផ្គងធុរកិច្ចជាង ១,១០០។
សមិទ្ធផលទាំងនេះ បានបញ្ជាក់ថា ប្រទេសចិនមិនត្រឹមតែជារោងចក្ររបស់ពិភពលោកទេ តែក៏ជាទីផ្សារអ្នកប្រើប្រាស់ដ៏ធំជាងគេមួយ និងជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់សេដ្ឋកិច្ចសកលផងដែរ។ យោងតាមការព្យាករណ៍របស់ក្រសួងពាណិ្ជកម្មចិន ការនាំចូលទំនិញ និងសេវាកម្មរបស់ប្រទេសចិន នឹងមានទំហំលើសពី ១៥ ទ្រីលានដុល្លារអាមេរិក ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ។
ការរៀបចំ CIIE លើកទី៨ ក្រោមប្រធានបទ “យុគសម័យថ្មី អនាគតរួម” ជាមួយនឹងការចូលរួមយ៉ាងទូលំទូលាយពីអ្នកតាំងបង្ហាញផលិតផលជាង ៤០០០ មកពីប្រទេស តំបន់ និងអង្គការអន្តរជាតិចំនួន ១៥៥ នឹងនាំមកនូវកាលានុវត្តភាពថ្មីៗបន្ថែមទៀតដល់សហគ្រាសអន្តរជាតិ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ និងអ្នកជំនួញចិន ក៏ដូចជាជ្រៀតចូលទៅកាន់ទីផ្សារចិនផងដែរ។
អ្វីដែលគួរឱ្យកត់សម្គាល់សម្រាប់ CIIE លើកទី៨ នោះគឺការបង្កើតជាលើកដំបូងនូវទីតាំងសម្រាប់ការដាក់បង្ហាញផលិតផលមកពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ គំនិតផ្តួចផ្តើមនេះ បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រទេសចិន ក្នុងការចែករំលែកកាលានុវត្តភាពអភិវឌ្ឍជាមួយប្រទេសអភិវឌ្ឍន៍តិចតួច ប្រកបដោយបរិយាបន្ន ដែលនឹងអនុញ្ញាតឱ្យពួកគេទទួលបានបរិយាកាសកាន់តែប្រសើរ និងអត្ថប្រយោជន៍ពីគោលនយោបាយអនុគ្រោះពន្ធសូន្យរបស់ចិន។
ថ្លែងក្នុងពិធីបើកសម្ពោធនៃ CIIE ឯកឧត្តមនាយករដ្ឋមន្ត្រីចិនបានគូសបញ្ជាក់ថា ប្រទេសចិននឹងលើកកម្ពស់ការបើកចំហរប្រកបដោយស្តង់ដារខ្ពស់ ជំរុញកំណែទម្រង់ស្ថាប័ន និងពន្លឿនការធ្វើសេរីភាវូបនីយកម្មនៃឧស្សាហកម្មសេវាកម្ម។ ការប្តេជ្ញាចិត្តទាំងនេះ មិនមែនគ្រាន់តែការនិយាយនោះទេ តែត្រូវបានគាំទ្រដោយសកម្មភាព និងលទ្ធផលជាក់ស្តែងនាពេលកន្លងមក។
តួយ៉ាង ក្នុងរយៈពេលបីត្រីមាសដំបូងនៃឆ្នាំ២០២៥ ប្រទេសចិនបានចុះបញ្ជីក្រុមហ៊ុនវិនិយោគបរទេសថ្មីជិត ៤៩,០០០ ដែលជាការកើនឡើង ១៦,២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ការវិនិយោគបរទេសសរុប មានទំហំលើសពី ៧០០ ពាន់លានដុល្លារអាមេរិក ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ទាំងទំហំ និងទំនុកចិត្តក្នុងចំណោមវិនិយោគិនសកល។ ទន្ទឹមនឹងនេះ ប្រទេសចិនបានជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់ជាមួយប្រទេសជាង ១៥០ ប្រទេស និងបានកាត់បន្ថយអត្រាពន្ធគយមធ្យមមកត្រឹមតែ ៧,៣% ប៉ុណ្ណោះ។
លើសពីវេទិកាសម្រាប់ការតាំងបង្ហាញផលិតផល CIIE ក្លាយទៅជានិមិត្តរូបនៃការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាពជាដៃគូអន្តរជាតិ និងជំរុញកំណើនសកលប្រកបដោយចីរភាព។ ទោះបីស្ថានការណ៍ពិភពលោកមានការប្រែប្រួលឆាប់រហ័សយ៉ាងណា CIIE នៅតែបន្តដើរតួនាទីជាថ្នាលសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ និងធ្វើឱ្យស៊ីជម្រៅនូវការបើកចំហរកម្រិតខ្ពស់ ដែលនឹងនាំមកនូវវិបុលរួមសម្រាប់តំបន់ និងពិភពលោក។
ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

អត្ថបទដែលជាប់ទាក់ទង