**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឱ្យពន្លឿនសេវា Internet នៅលើទីក្រុងកោះរ៉ុង!

ភ្នំពេញ៖ បន្ទាប់ពីបានមើលឃើញជាក់ស្តែងថា ភ្ញៀវទេសចរដែលមកសម្រាកលេងកម្សាន្តនៅលើកោះកុងរ៉ុង គឺពួកគាត់បានប្រើប្រាស់កុំព្យូទ័រស្ទើរគ្រប់គ្នា ដើម្បីបំពេញការងារ នៅក្នុងឱកាសមកលេងកម្សាន្តទីក្រុងកោះរ៉ុងរបស់កម្ពុជាឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យពន្លឿនសេវា Internet នៅលើទីក្រុងកោះរ៉ុង ឲ្យមានល្បឿនលឿនដើម្បីបម្រើឱ្យភ្ញៀវទេសចរបរទេស និងប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើកោះនេះជាង១ពាន់គ្រួសារ ស្របទៅតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យា។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បន្តថា ដូច្នេះការបន្ថែមទៀតល្បឿងសេវា Internet ក៏ជាចំណុចដ៏ល្អមួយដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនមកលេងកម្សាន្តនៅកោះរ៉ុង បង្កើនឱកាសការងារ កាន់តែច្រើនកន្លែង។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមើលឃើញថា នៅលើកោះរ៉ុង គឺសេដ្ឋកិច្ចមានតែ៣ប៉ុណ្ណោះ គឺការទិញ ដីលក់ដី, ទេសចរណ៍ និងប៉ុន្តែបច្ចុប្បន្ននេះបច្ចេកវិទ្យាខ្ពស់ ជំរុញឲ្យមានអ្នកធ្វើការក្រុមហ៊ុនធំៗ និងក្រុមអ្នកជំនួញ មកសម្ងំធ្វើការនៅកោះរ៉ុងកាន់តែច្រើនឡើង។ លោកចាត់ទុកថា ការពង្រីកល្បឿនសេវា Internet មានល្បឿនកាន់តែលឿន ជារឿងដ៏ល្អសម្រាប់ជំរុញការអភិវឌ្ឍកោះរ៉ុងឱ្យកាន់តែរីកចម្រើន។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងយ៉ាងដូច្នេះថា «នៅនេះដូចគ្នានេះ ខ្ញុំឃើញកាន់កុំព្យូទ័រច្រើន អ៊ឹចឹងពេលត្រឡប់ទៅវិញ ខ្ញុំទៅជួឯកឧត្តម ជា វ៉ាន់ដេត ដើម្បីធ្វើយ៉ាងម៉េចឱ្យអ៉ីធឺរណែតនៅនេះលឿនជាងហ្នឹង ហើយប្រហែលយើងត្រូវអូសខ្សែកាបិ៍ បន្ថែមពីក្រោមសមុទ្រ ព្រោះអាហ្នឹងអាចជួយច្រើនមែនទែន ព្រោះសំខាន់ទំនាក់ទំនងនៅទីនេះ ត្រូវការបច្ចេកវិទ្យា»។

ជាការកត់សម្គាល់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយព័ត៌មានគ្មានមូលដ្ឋានថា កោះរ៉ុងត្រូវបានលក់ឲ្យក្រុមឈ្មួញវិនិយោគ និងផែនការអភិវឌ្ឍន៍ឡើងសម្រាប់តែក្រុមអភិជន និងក្រុមអ្នកមានធនធាន ដែលអាចទៅលេង និងលំហែកាយបាន ប៉ុន្តែស្ថានភាពពិត មិនដូចអ្វីដែលគេបានផ្សព្វផ្សាយនោះឡើយ ខណៈនៅលើកោះរ៉ុង គឺមានប្រជាពលរដ្ឋខ្មែរកំពុងរស់នៅជាង១ពាន់គ្រួសារ។

ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស អាចទៅលេងកម្សាន្តដោយសេរី គ្រប់ពេលវេលាទាំងអស់។ នៅលើទីក្រុងកោះរ៉ុងនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធ នឹងបន្តការអភិវឌ្ឍឲ្យកាន់តែរីកចម្រើនខ្លាំងឡើង ព្រោះមើលឃើញថា នៅពេលខាងមុខក្រុមអ្នកជំនួញ និងអ្នកវិនិយោគិនបរទេសនៅតាមណ្តាក្រុមហ៊ុនធំៗ នឹងអញ្ជើញទៅលេងកម្សាន្តកាន់តែច្រើននៅលើទីក្រុងកោះដ៏ស្រស់ស្អាតមួយនេះ។

យោងទៅតាមរបាយការណ៍របស់អាជ្ញាធរក្រុងកោះរ៉ុង បានឱ្យដឹងថា ក្រុងកោះរ៉ុង មានផ្ទៃដីសរុប ១១,៣២៣.៨៩ហិកតា ក្នុងនោះ ផ្ទៃដីកសិកម្ម ២០៥០ហិកតា ផ្ទៃដី លំនៅដ្ឋាន ៤២៤ហិកតា ផ្ទៃដីព្រៃ ៦,២២២.៣៨ហិកតា ផ្ទៃដីទំនេរ ២,៦២៧.៥១ហិកតា។

ក្រុងកោះរ៉ុង សំបូរទៅដោយធនធានធម្មជាតិ តំបន់អេកូទេសចរណ៍ ធនធានជលផល ប្រព័ន្ធជីវៈចម្រុះ កូនកោះ ព្រែកកោងកាង ទឹកធ្លាក់ និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ដែលជាប្រភពសក្តានុពលបំរើឱ្យវិស័យទេសចរណ៍ និងបានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ វិនិយោគិនមកទស្សនាកម្សាន្ត ស្នាក់នៅ និងវិនិយោគ យ៉ាងច្រើនកុះករ ពីមួយឆ្នាំទៅមួយឆ្នាំ។

ផ្អែកតាមស្ថានភាពភូមិសាស្ត្រ និងសក្តានុពលទេសចរណ៍ សង្កាត់ទាំងពីរ នៃក្រុងកោះរ៉ុង មានកំពង់ផែចម្លងចំនួន ៤៤កន្លែង សម្រាប់ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ដឹកកសិផល ផលិតផល និងសម្ភារៈផ្សេងបម្រើឱ្យអាជីវកម្ម ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងបំរើសេវាកម្ម ជូនភ្ញៀវទេសចរ។ ក្រុងកោះរ៉ុង មានប្រជាពលរដ្ឋសរុបចំនួន ១៣៩៥គ្រួសារ គ្រួសារអចិន្ត្រៃយ៍ ១១៦៦គ្រួសារ គ្រួសារបណ្តោះ អាសន្ន ២២៩គ្រួសារ មានចំនួនប្រជាពលរដ្ឋសរុប ៤,៤៣០នាក់ ក្នុងនោះស្ត្រីចំនួន ២,១៤៤នាក់ អាយុ ១៨ឆ្នាំឡើង ២,៩៩៣នាក់ និងប្រជាពលរដ្ឋចំណាកស្រុក ៤៣នាក់៕

អត្ថបទដែលជាប់ទាក់ទង