**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម

សម្ដេចតេជោ៖ ប្រជាជនកម្ពុជានៅទីក្រុងភ្នំពេញបច្ចុប្បន្ន កំពុងតែចាប់អារម្មណ៍ចំពោះការប្រើប្រាស់រថយន្តអគ្គិសនី ជាផ្នែកមួយក្នុងការគាំពារដល់បរិស្ថាន កាត់បន្ថយឧស្ម័នពុល និងរួមចំណែកជំរុញឱ្យមានភាពល្អប្រសើរដល់បរិស្ថាន និងកាត់បន្ថយបម្រែបម្រួលអាកាសធាតុ

ភ្នំពេញ៖ នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាទអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះ លោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ ព្រមទាំងប្រតិភូដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោបានលើកឡើងថា នេះគឺជាការជួបគ្នាសារជាថ្មី ហើយសង្ឃឹមថាប្រតិភូនឹងបានឃើញពីការវិវត្តន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយសម្ដេចតេជោក៏បានអបអរសាទរចំពោះការចូលរួមរបស់គណៈប្រតិភូនៅក្នុងកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកល ឆ្នាំ ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះ។

នៅក្នុងឱកាសនោះលោកប្រធាន វិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូ បានជួបសម្ដែងការគួរសម នឹងបានស្ដាប់នូវការចែករំលែកទស្សនៈរបស់សម្ដេចនាឱកាសនេះ។

លោកក៏បានកោតសរសើរចំពោះភាពរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា តាំងពីការដឹកនាំរបស់សម្ដេចតេជោ រហូតមកដល់ការដឹកនាំរបស់សម្ដេចធិបតីជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ននេះ។

លោកបានលើកឡើងថា កម្ពុជាបានចូលរួមចំណែកដ៏សកម្ម ទាំងការចូលរួមចំណែកក្នុងតំបន់ ក្នុងគោលដៅការការពារបម្រែបម្រួលអាកាសធាតុ និងការជំរុញឲ្យមានភាពបៃតងនៅលើពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការចាប់អារម្មណ៍ ទាក់ទងទៅនឹងតួនាទីរបស់ KSI ក្នុងការចូលរួមចំណែក និងផ្ដល់ជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ក្នុងតំបន់ផងទាក់ទងទៅនឹងបរិស្ថាន។

សម្ដេចតេជោបានរំលេច និងចែករំលែកអំពីទស្សនវិស័យទាក់ទងទៅនឹងការគ្រប់គ្រងប្រទេសកម្ពុជា ក៏ដូចជាការធ្វើយ៉ាងណាចូលរួមចំណែកក្នុងវិស័យការពារបរិស្ថាននៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងសកលលោក។

សម្ដេចតេជោបានលើកជាឧទាហរណ៍ នាពេលកន្លងមកក៏ដូចជាពេលបច្ចុប្បន្ននេះ កម្ពុជាបានចូលរួមចំណែកជាមួយ ពិភពលោក ដោយមិនគិតថា ប្រទេសតូច ឬប្រទេសធំនោះទេ សុទ្ធតែមានចំណែកទទួលខុសត្រូវ នៅក្នុងការការពារបរិស្ថាន ដោយធ្វើយ៉ាងណាកាត់បន្ថយការបម្រែបម្រួលអាកាសធាតុរបស់ពិភពលោក។

សម្ដេចតេជោបានរំលេចអំពីស្ថានភាពនាពេលបច្ចុប្បន្នរបស់កម្ពុជា ទាក់ទងទៅនឹងការប្រើប្រាស់រថយន្ត ដោយសម្ដេចបានបញ្ជាក់ថា ប្រជាជនកម្ពុជានៅទីក្រុងភ្នំពេញបច្ចុប្បន្ន កំពុងតែចាប់អារម្មណ៍ចំពោះការប្រើប្រាស់រថយន្តអគ្គិសនី ដែលនេះជាផ្នែកមួយក្នុងការគាំពារដល់បរិស្ថាន កាត់បន្ថយឧស្ម័នពុល និងរួមចំណែកជំរុញឱ្យមានភាពល្អប្រសើរដល់បរិស្ថាន និងកាត់បន្ថយបម្រែបម្រួលអាកាសធាតុ។ កម្ពុជាក៏បានធ្វើកិច្ចការងារជាច្រើនទៀត ក្នុងនាមជាសមាជិកអាស៊ានផង និងជាប្រទេសសមាជិករបស់អង្គការសហប្រជាជាតិ ដែលបានចូលរួមចំណែកក្នុងការជំរុញភាពបៃតងនៅក្នុងតំបន់ក៏ដូចជាពិភពលោកផងដែរ។

លោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានចែករំលែក ដោយការចែករំលែកនេះ គឺពិតជាមានសារៈសំខាន់ ដែលអាចធ្វើឲ្យក្រុមអ្នកស្រាវជ្រាវរបស់លោកយកទៅដាក់ក្នុងផែនការស្រាវជ្រាវ និងជាគំនិតយោបល់បន្ថែម ដើម្បីឲ្យក្រុមស្រាវជ្រាវរបស់លោកយកទៅបង្ហាញទៅដល់វេទិកាសាធារណៈផ្សេងៗ។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យគណៈប្រតិភូទាំងអស់ ទទួលបាននូវភាពជោគជ័យក្នុងការបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង