**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

រយៈពេល៩ខែ ឆ្នាំ២០២៥ ទីតាំងអេកូទេសចរណ៍សត្វទោចថ្ពាល់លឿងជំរំ «ចាហ៊ូ» រកចំណូលបានជាង ៦ម៉ឺនដុល្លារ សម្រាប់អភិរក្សសម្បត្តិធម្មជាតិ និងអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន

(មណ្ឌលគិរី)៖ ជំរុំសត្វទោចថ្ពាល់លឿង ចាហ៊ូ ស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគីរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា គឺជាសហគ្រាសអេកូទេសចរណ៍ បានផ្តល់អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពដល់សហគមន៍ជនជាតិដើមភាគតិចនេះ តាមរយៈការលក់កញ្ចប់ទេសចរណ៍ដើម្បីទស្សនាសត្វទោច។ ហើយជាថ្នូរមកវិញ សហគមន៍បានធ្វើការការពារសត្វទោចទាំងនោះ ព្រមទាំងសត្វព្រៃផ្សេងៗទៀត និងជម្រករបស់វាផងដែរ។

ក្នុងជំរំចាហ៊ូមានកន្លែងកម្សាន្តសំខាន់ៗចំនួន៥ទីតាំង ជាទូទៅភ្ញៀវទេសចរដែលមកកម្សាន្តទីកន្លែងនេះត្រូវមកដល់ជំរំចាហ៊ូមក៤កន្លះទៅ៥ព្រឹក ដើម្បីធ្វើដំណើរប្រមាណ២ ទៅ៣ គីឡម៉ែត្រ ដោយថ្មើរជើងទៀត ទើបអាចទៅមើលសត្វទោចទោចថ្ពាល់លឿងទាំងនេះបាន។ក្រៅអំពីទស្សនាសត្វទោចថ្ពាល់លឿង នៅពេលថ្ងៃអ្នកទេសចរ ក៏អាចទស្សនាពពួកសត្វស្វា សត្វស្លាប និងសត្វដទៃទៀត។ក្រៅពីនេះអ្នកទេសចរអាចទស្សនាទឺកធ្លាក់ មើលដើមឈើធំៗក្នុងព្រៃ មើលជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចរបស់សហគមន៍ និងមើលការដើរដងជ័រទឹករបស់បងប្អូនសហគមន៍។

តំបន់អេកូទេសចរណ៍នេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៣ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដោយមានការផ្តល់មូលនិធិពីគម្រោងរេដបូកកែវសីមា ក៏ដូចជាអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ការគាំទ្រដោយក្រសួងបរិស្ថាន ក្រុមហ៊ុន SVC Stay និងដៃគូផ្សេងទៀតផងដែរ។ ក្នុងឆ្នាំ២០១៤តំបន់នេះ បានចាប់ផ្តើមទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យចូលទស្សនា ជាពិសេសគឺប្រភេទសត្វជិតផុតពូជសត្វទោចថ្ពាល់លឿង ដែលមានវត្តមានតែជាង១ពាន់ក្បាលប៉ុណ្ណោះ។

អ្នកនាង នេត្រ បូរមី មន្រ្តីហិរញ្ញវត្ថុ និងរដ្ឋបាលតំបន់អេកូទេសចរណ៍ជំរំ ចាហ៊ូ ខេត្តមណ្ឌលគិរី ឱ្យដឹងថា តាមរយៈអង្គការ WCS បានផ្តល់ជាជំនួយដើម្បីធ្វើការអភិវឌ្ឍន៍ និងពង្រីកជំរំមួយនេះជាបន្តបន្ទាប់។ ក្នុងនេះដូចជាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កន្លែងស្នាក់នៅរបស់ភ្ញៀវ ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់បុគ្គលិក តំបន់អេកូទេសចរណ៍។ ដោយសារការអភិវឌ្ឍនេះទើបទីកម្សាន្តក្នុងតំបន់ព្រៃភ្នំមួយនេះក៏មានការរៀបចំបានជាបន្ទប់ទទួលភ្ញៀវ កន្លែងភោជនីយដ្ឋាន ទីកន្លែងប្រជុំ ទីកន្លែងសម្រាប់បើកវគ្គបណ្តុះបណ្តាល កន្លែងសិក្សាស្រាវជ្រាវជាដើម។

អ្នកនាង នេត្រ បូរមី បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ៣០នាក់ ដែលបានទៅធ្វើទស្សនកិច្ចនៅទីនាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ថា គិតរហូតមកដល់ពេលនេះ សត្វទោចថ្ពាល់លឿងបានទាក់ទាញភ្ញៀវទេសចរមកកម្សាន្តចំនួន២,៧៥៤នាក់ ដែលភាគច្រើនជាជនជាតិបរទេស ក្នុងនោះក៏មានមន្រ្តីទូតជាច្រើនរូបផងដែរ។

មន្រ្តីហិរញ្ញវត្ថុ និងរដ្ឋបាលតំបន់អេកូទេសចរណ៍ជំរំ ចាហ៊ូ បានបញ្ជាក់ថា៖​ «ជំរំចាហ៊ូសម្បូរភ្ញៀវទេសចរបំផុតចាប់ពីខែវិច្ឆិកា ដល់ខែមីនា ផុតពីនេះពោល គឺដល់ខែមេសាដល់ខែតុលាចំនួនភ្ញៀវទេសចរមានការថមថយចុះបន្តិចវិញ។ ដោយឡែកបើគិតចាប់ពីដើមឆ្នាំ២០២៥ មកដល់ចុងខែកញ្ញាកន្លងមកមានភ្ញៀវទេសចរចូលកម្សាន្តជំរំ ចាហ៊ូ ប្រមាណ៣០០ ទៅ៤០០នាក់ ហើយចំណូលជាថវិកាបានជាង ៦ម៉ឺនដុល្លារ»។

អ្នកនាង បូរមី បានឱ្យដឹងថា ចំណូលទាំងនោះត្រូវបានធ្វើវិភាគទានជាង១ម៉ឺនដុល្លារអាមេរិក ទៅដល់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីចូលរួមអភិរក្សដែនជម្រកសត្វព្រៃកែវសីមា។ ក្រៅពីនោះ ក៏បានផ្តល់ជូនសហគមន៍ជិត ៦ម៉ឺនដុល្លារ ដើម្បីធ្វើការអភិវឌ្ឍន៍ ហើយបន្ថែមពីនេះ គម្រោងនេះក៏បានផ្តល់ឱកាសការងារដល់សមាជិកសហគមន៍ចំនួន២៨រូប ក្នុងនោះមានស្រ្តីចំនួន១១នាក់ផងដែរ។

បូរមី បាននិយាយដូច្នេះថា៖ «អ៊ីចឹងភ្ញៀវមកលេងទីនេះមិនត្រឹមតែបានទស្សនាសត្វព្រៃ និងព្រៃឈើប៉ុណ្ណោះទេ អ្វីដែលសំខាន់នោះ ការមកទីនេះ គឺបានជួយដល់សហគមន៍អណ្តូងក្រឡឹងមួយចំណែក។ ក្នុងភ្ញៀវម្នាក់ គឺធ្វើការបែងចែកវិភាគទានចំនួន៣០ដុល្លារ និង៥ដុល្លារទៀតទៅកាន់មន្ទីរបរិស្ថាន។ ខ្ញុំបានប្រាប់ភ្ញៀវថា វត្តមានអ្នកមកទីនេះមិនត្រឹមតែមកកម្សាន្តប៉ុណ្ណោះទេ តែជួយអភិវឌ្ឍន៍សហគមន៍ និងការពារសត្វព្រៃផងដែរ»។

ក្រៅពីទស្សនាសត្វព្រៃ អ្នកទេសចរណ៍ក៏បានសិក្សាស្វែងយល់ពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចក្នុងតំបន់ជាដើម។

ទាក់ទិនក្នុងរឿងនេះ លោក សុខបញ្ញាវុធ អ្នកស្រាវជ្រាវនៅ ជំរំ ចាហ៊ូ ប្រាប់ឱ្យដឹងថា កន្លងមកក្រុមរបស់លោកបានសិក្សាស្រាវជ្រាវទៅលើសត្វទោច ដោយក្នុងនេះសិក្សាទៅលើអាកប្បកិរិយាប្រចាំថ្ងៃរបស់វា ការរស់នៅ និងការច្រៀងរបស់វាក្នុងទំនាក់ទំនងជាមួយដៃគូ និងការការពារទឹកដីរបស់សត្វទោច។វាខុសពីសត្វដទៃពោលគឺសត្វទោចនៅពេលការពារទឹកដីវាតែងសម្តែងចេញជាការច្រៀងដើម្បីប្រាប់ជាសញ្ញាដល់ក្រុមនីមួយៗរបស់ពួកវា។ ទាក់ទិនទៅនឹងការនាំភ្ញៀវទេសចរទៅទស្សនាសត្វទោចវិញ លោកបានប្រាប់ថាគឺអនុញ្ញាត្តិឱ្យទៅទស្សនាតែចំនួនមួយម៉ោងទេ ហើយចំនួនទៀតសោតបានត្រឹមតែ៦នាក់ប៉ុណ្ណោះ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកវាតានតឹងអារម្មណ៍ឬរំខានផ្លូវចិត្តពួកវា។

លោក សុខបញ្ញាវុធ បានឱ្យដឹងថា៖ «បើយោងតាមអង្គការ WCS កាលពីឆ្នាំ២០២២ គឺចំនួនសត្វទោចថ្ពាល់លឿងនៅទីកន្លែងនេះមានចំនួនប្រមាណ ១១២៩ក្បាល ហើយចំនួននេះថេររហូតដល់បច្ចុប្បន្ន»។
គួរបញ្ជាក់ថា អង្គការ WCS បានផ្តួចផ្តើមសម្របសម្រួលរៀបចំបង្កើតសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង ហៅថា «ចាហ៊ូ» Jahoo នៅឆ្នាំ២០១៣ ហើយចាប់ផ្តើមអនុវត្តគម្រោងនៅឆ្នាំ២០១៤ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកំសាន្តតាមរយៈការដើរក្នុងព្រៃ និងលើកកម្ពស់ការយល់ដឹងនៃការអភិរក្សព្រៃឈើនិងសត្វព្រៃ។

ហើយបើគិតមដល់ត្រឹមពេលនេះដែរជំរំចាហ៊ូ បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ​​ ចំនួន២,៧៥១នាក់ និងបានបង្កើតប្រាក់ចំណូលប្រហែល ៤១២ ០៣៧ដុល្លារអាមេរិក។ ប្រហែល ១១,៣១៣ដុល្លារអាមេរិក នៃប្រាក់ចំណូលសរុបនេះត្រូវបានរួមចំណែកដល់ការអភិរក្សដែនជម្រកសត្វព្រៃកែវសីមា និង៥៩ ០៤១ដុល្លារអាមេរិក ត្រូវបានផ្តល់ដោយផ្ទាល់ដល់ការអភិវឌ្ឍសហគមន៍នៅក្នុងភូមិអណ្តូងក្រឡឹង៕

អត្ថបទដែលជាប់ទាក់ទង