**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

និស្សិតឥណ្ឌូណេស៊ី ប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅរដ្ឋធានីហ្សាការតា ប្រឆាំងគោលនយោបាយរដ្ឋាភិបាល ទាមទារឱ្យបញ្ចប់យុទ្ធនាការផ្តល់អាហារដោយឥតគិតថ្លៃនៅតាមសាលា

ហ្សាការតា៖ នៅថ្ងៃទី២០ តុលា ឆ្នាំ២០២៥ ខួបមួយឆ្នាំដែលលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ ឡើងកាន់តំណែងជាប្រធានាធិបតីឥណ្ឌូណេស៊ី ខណៈដែលនិស្សិតឥណ្ឌូណេស៊ីបានប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅរដ្ឋធានីហ្សាការតា ប្រឆាំងគោលនយោបាយរដ្ឋាភិបាល។ ការតវ៉ានេះកើតឡើង២ ខែបន្ទាប់ពីបាតុកម្មហិង្សាកក្រើកផ្ទៃប្រទេស។

សិស្សប្រហែល៣០០នាក់ពាក់អាវពណ៌លឿង និងពណ៌ខៀវ បានប្រមូលផ្តុំគ្នានៅជិតវិមានប្រធានាធិបតី ខណៈពេលដែលគណៈរដ្ឋមន្ត្រីរបស់លោក ប្រាបូវ៉ូ ជួបប្រជុំគ្នា។ តួលេខនេះគឺតិចជាងចំនួនអ្នកតវ៉ា ដែលដឹកនាំដោយនិស្សិតកាលពីខែសីហា ប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាល និងអត្ថប្រយោជន៍សមាជិកសភា ដែលរីករាលដាលទូទាំងប្រទេស។

អ្នកតវ៉ាបានកាន់បដាទាមទារឱ្យបញ្ចប់យុទ្ធនាការផ្តល់អាហារដោយឥតគិតថ្លៃនៅតាមសាលារបស់លោក ប្រាបូវ៉ូ សម្រាប់សិស្សរាប់លាននាក់ និងស្ត្រីមានផ្ទៃពោះ ដោយសរសេរថា «កម្មវិធីអាហារឥតគិតថ្លៃ ស្មើនឹងថ្នាំពុល» ក្រោយសិស្សសាលារាប់ពាន់នាក់ពុលអាហារក្នុងសាលារៀន។

និស្សិតវ័យ២៥ឆ្នាំម្នាក់ ឈ្មោះ ម៉ាឡាណា សៃ (Maulana Sai) បានអំពាវនាវឱ្យមានកំណែទម្រង់គោលនយោបាយរបស់រដ្ឋាភិបាល រួមទាំងកម្មវិធីអាហារផងដែរ។ លើសពីនេះ សម្ព័ន្ធនៃក្រុមនិស្សិតដែលនិយមហៅថា BEM SI បានបង្ហោះពីការតវ៉ានៅលើកម្មវិធីអ៊ីនស្តាក្រាម Instagram អមដោយ hashtags «មួយឆ្នាំគឺគ្រប់គ្រាន់ហើយ» និង «មួយឆ្នាំនៃបញ្ហាមិនចេះចប់»។

ដោយឡែក នៅក្នុងសុន្ទរកទៅកាន់គណៈរដ្ឋមន្ត្រី លោក ប្រាបូវ៉ូ បានការពារកម្មវិធីអាហារឥតគិតថ្លៃរបស់ខ្លួន ខណៈសន្យាថានឹងផ្តល់ការអប់រំ និងការថែទាំសុខភាពកាន់តែប្រសើរឡើង។ ដើម្បីផ្តល់មូលនិធិដល់កម្មវិធី ដែលរួមបញ្ចូលផងដែរនូវការពិនិត្យសុខភាពដោយឥតគិតថ្លៃ និងសាលារៀនសម្រាប់ប្រជាជនឥណ្ឌូណេស៊ីក្រីក្រ លោក ប្រាបូវ៉ូ បានកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ឬបង្វែរប្រាក់ពីវិស័យផ្សេងទៀត ដូចជាការអប់រំជាដើម៕

អត្ថបទដែលជាប់ទាក់ទង